Goldena's Weblog











{ខែ​កុម្ភៈ 2, 2008}   ផ្ទះបង្គន់ (The Toilet House)

        នា​សម័យ​បច្ចុប្បន្ន​ ផ្ទះ​ត្រូវ​បាន​គេ​រចនា​ឡើង​ដោយ​មាន​ម៉ូដ​ផ្សេង​ៗ​ពី​គ្នា​ មាន​ដូចជា​ម៉ូដ​អឺរ៉ុប ចិន ជប៉ុន ខ្មែរ ជាដើម តាម​ការ​ពេញ​និយម​របស់​ម្ចាស់​ផ្ទះ ។ ប៉ុន្តែ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​វិញ​ គេ​បាន​រចនា​ផ្ទះ​មួយ​ដែល​មាន​ម៉ូត​ប្លែក​ចម្លែក​ខុស​ពី​ផ្ទះ​ដទៃ​ទៀត​នៅ​ក្នុង​ពិភព​លោក​ នោះ​គឺ​ជា​ផ្ទះ​ដែល​មាន​សណ្ឋាន​ដូច​ជា​ ចាន​បង្គន់ ។        
        ផ្ទះ​នេះ​ស្ថិត​នៅ​ក្នុង​តំបន់​
Suwon មាន​ចម្ងាយ​ប្រហែល​ជា​ ៤៨ គីឡូម៉ែត្រ​ ពី​ទី​ក្រុង​ សេអ៊ូល ។ លោក​ ស៊ីម​ ជា​ ដុក (Sim Jae Duck)ដែល​ជា​ម្ចាស់​ផ្ទះ​ចម្លែក​នេះ​បាន​រៀបរាប់​ថា គាត់​បាន​ដាក់​ឈ្មោះ​ឲ្យ​ផ្ទះ​នេះ​ថា ហៀ វូ ជា (Hae Woo Jae)ដែល​មាន​ន័យ​ថា​កន្លែង​ដោះស្រាយ​ការ​រំខាន​របស់​មនុស្ស​ ។ ផ្ទះ​នេះ​មាន​កម្ពស់​ ពីរ​ជាន់ ហើយ​មាន​បន្ទប់​ទឹក​បួន​ដែល​ក្នុង​នោះ​មាន​ អាង​ទឹក​កួច​មួយ​ បង្គន់​មនុស្ស​ប្រុស​មួយ​ និង​ បន្ទប់​ងូត​ទឹក​ផ្កា​ឈូក​កញ្ចក់​ដ៏​ធំ​មួយ ។         
        ម្ចាស់​ផ្ទះ​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា​ គោល​បំណង​ដែល​លោក​សាង​សង់​ផ្ទះ​ចាន​បង្គន់​នេះ​ឡើង​ គឺ​ដើម្បី​លើក​កម្ពស់​ស្មារតី​ប្រជា​ពលរដ្ឋ​ឲ្យ​ចូលរួម​ធ្វើ​អនាម័យ​ឲ្យ​បាន​ត្រឹមត្រូវ ។ ម្យ៉ាង​ទៀត​ដើម្បី​ជួយ​ផ្សព្វផ្សាយ​ទូទាំង​ពិភព​លោក​អំពី​ការ​ធ្វើ​អនាម័យ​ ហើយ​ស្រប​តាម​ទស្សនៈ​របស់​សមាគម​បង្គន់​អនាម័យ​ពិភពលោក​ផង​ដែរ​ ដែល​នឹង​រៀបចំ​កិច្ច​ប្រជុំ​មួយ​នៅ​ទីក្រុង​សេអ៊ូល​ ប្រទេស​កូរ៉េ​ខាង​ត្បូង​នា​ពេល​ខាង​មុខ​នេះ ។ (អត្ថបទ​ពី​ ទស្សនាវដ្ដី ថបស៏)
img_57404_t1.jpg
toilet-shaped_house.jpg
toilet_pic1.jpg



                                                                                                      



       រយៈពេល​ជាង​មួយ​ខែ​ហើយ​ដែល​ខ្ញុំ​បាន​ដើរ​ចោល​ផ្ទះ​ ! មើល​ចុះ ធូលី​ច្រើន​ដល់​ហើយ ! គ្រឿង​សង្ហារិម​ទាំងឡាយ​បាត់​បង់​អស់​ភាព​ប្រណិត ហើយ​ពីងពាង​ក៏​តាំង​ខ្លួន​ជា​ម្ចាស់​ផ្ទះ​ទៀត ! ហ៊ឺ​ ! បើ​ដូច​នេះ​ ផ្ទះ​មួយ​ខ្នង​នេះ​នៅ​តែ​ជា​កម្មសិទ្ធិ​របស់​ខ្ញុំ​ទៀត​ទេ​ហ្ន៎ ?       អុញ ! ដាន​ជើង​អ្នកណា​ខ្លះ​ហ្នឹង ? បើ​តាម​សង្កេត​លើ​ដាន​ជើង​នីមួយ​ៗ​ គឺ​បង្ហាញ​ឲ្យ​ឃើញ​ថា​ មាន​មនុស្ស​ប្រមាណ​ជា​ 4 ទៅ​ 5ទៅ​ ៤ា​ មាន​មនុស្ស​ប្រមាណ​ជា​ ៣ នាក់ ដែល​បាន​ចូល​មក​ក្នុង​ផ្ទះ ។ តើ​ពួក​គេ​ជា​អ្នកណា​ខ្លះ​ហ្នឹង ? ពេល​ខ្ញុំ​មិន​នៅ​ផ្ទះ​ តើ​មាន​រឿង​អ្វី​កើត​ឡើង ? តើ​ចូល​មក​នេះ​ក្នុង​បំណង​អ្វី​ឲ្យ​ពិត​ប្រាកដ ? តែ​បើ​មើល​ឲ្យ​បាន​ដិតដល់​លើ​ដាន​ជើង​ទាំងនោះ​ គឺ​គ្មាន​អ្វី​ចម្លែក​នោះ​ទេ គឺ​ដើរ​តាម​ដំណើរ​ថ្មើរ​ជើង​ធម្មតា​ មិន​ប្រញាប់​ប្រញាល់​ មិន​លិប​ល​  អូ ! ដាន​ជើង​បង​ៗ​និង​មិត្តភ័ក្ដិ​ របស់​ខ្ញុំ​ទេ​តើ ! ខំ​តែ​ភ័យ !
        អវត្ដមាន​ពី​ផ្ទះ​នេះ គឺ​មូលហេតុ​ទាក់​ទង​នឹង​ការ​ប្រលង ដូចនេះ​ពិត​ជា​គ្មាន​ពេល​វេលា​ចំណាយ​ជាមួយ​នឹង WordPress ទៀត​ទេ ជា​ពិសេស​គឺ​ការ Update ប្លក់​នេះ​តែ​ម្ដង ! សង្ឃឹម​ថា​អ្នក​ទាំងអស់​គ្នា​មិន​ប្រកាន់​ខឹង​ចំពោះ​ការ​បាត់​មុខ​ពី​ពិភព​ប្លក់​របស់​ខ្ញុំ​នោះ​ទេ ហើយ​ក៏​សង្ឃឹម​ដែរ​ថា​ បង​ៗ​នឹង​នៅ​តែ​ចាំ​មុខ​ប្អូន​ស្រី​ម្នាក់​នេះ ដូច​ដែល​ប្អូន​នៅ​តែ​ចាំ​បង​ៗ​ដូចគ្នា​ !
ថ្មី​ៗ​នេះ​មាន​រឿង​អ្វី​កើត​ឡើង​ក្នុង​សហគមន៍​ប្លក់​របស់​យើង​ខ្លះ​ទៅ ? ដឹង​ត្រឹម​តែ​មាន​សមាជិក​ WordPress  ខ្លះ​បាន​ប្ដូរ​អាសយដ្ឋាន​ ហើយ​ក្រៅ​ពី​នោះ គឺ​ងងឹត​ស្លុប​ដូច​ដាច់​ចរន្ត​អគ្គិសនី​នា​ពេល​រាត្រី​អ៊ីចឹង ! សូម​មេត្តា​រ៉ាយរ៉ាប់​ប្រាប់​ខ្ញុំ​ផង !
       និយាយ​ពី​ផ្ទះ​មួយ​នេះ​វិញ​ ខ្ញុំ​មិន​ដែល​មាន​គំនិត​ចង់​បោះ​បង់​វា​នោះ​ទេ ព្រោះ​វា​ជា​របស់​តែ​ម្យ៉ាង​គត់​ដែល​នាំ​ឲ្យ​ខ្ញុំ​បាន​ស្គាល់​បង​ៗ​និង​មិត្ត​ៗ​ទាំងអស់​គ្នា ។ រយៈ​កាល​កន្លង​មក​នេះ សូម​អរគុណ​រាល់​សន្ដាន​ចិត្ត​ស្រលាញ់​រាប់អាន​ខ្ញុំ​ដូច​បងប្អូន​សាច់​ឆ្ងាយ​ម្ដាយ​ទីទៃ​អ៊ីចឹង​ដែរ ! និយាយ​លេង​ទេ​ តែ​ជា​ការ​ពិត !
       ឆ្លៀត​ឱកាស​នេះ​ដែរ ( ព្រោះ​ពុំ​មាន​ឱកាស​ឲ្យ​ឆ្លៀត​ទៀត ) សូម​ជូនពរ​អ្នក​រាល់​គ្នា​ឲ្យ​ជួប​ប្រទះ​តែ​សេចក្ដី​សុខ​ ចម្រុងចម្រើន​ ជា​ពិសេស​នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន​នេះ​តែ​ម្ដង !   
 祝你们
  新年快乐 !恭喜发财 !红包大大来 !心想事成 !和 万事如意  !

                                                                                                                         ម្ចាស់​ប្លក់ ៖ សុវណ្ណ​រចនា



{ខែមករា 6, 2008}   Rain និង Tata Young

Rain និង Tata Young​ ជាប់​ឈ្មោះ​ជា​តារា​ល្បី​មួយ​គូ​នៅ​អាស៊ី ៖
            តារា​ចម្រៀង​ដ៏​ល្បី​របស់​កូរ៉េ​និង​ថៃ​គឺ Rain ( Jung Ji Hoon )  និងTata Young បាន​ប្រកាស​ថា​ខ្លួន​នឹង​ជួយ​ធ្វើ​ការ​ផ្សព្វផ្សាយ​ និង​ អំពាវនាវ​ក្នុង​កម្មវិធី​នានា​ក្នុង​ទូរទស្សន៍​ MTV ដើម្បី​​រួម​ចំណែក​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រកស៊ី​ជួញ​ដូរ​មនុស្ស ។​ តារា​ទាំង​ពីរ​ដួង​នេះ​បាន​និយាយ​បា្រប់​សារ​ព័ត៌មាន​មួយ​របស់​ហុងកុង​ថា​ពួក​គេ​មាន​ការ​ស្អប់​ខ្ពើម​និង​មាន​ការ​ឈឺ​ចាប់​ជា​ខ្លាំង​ដែល​មនុស្ស​ធ្វើ​ការ​ជួញ​ដូរ​លើ​កម្លាំង​ញើស​ឈាម​របស់​មនុស្ស​ដូច​គ្នា​យ៉ាង​នេះ ។ ពួក​គេ​នឹង​ធ្វើការ​ផ្សព្វផ្សាយ​ក្នុង​កម្មវិធី​ឯកសារ​និង​កម្មវិធី​​ផ្សេង​ៗ​ទៀត​ដែល​ពួក​គេ​ទទួល​ខុស​ត្រូវ​ក្នុង​ទូរទស្សន៍​ MTV ដើម្បី​ជា​ការ​ក្រើន​រំលឹក​ដល់​មនុស្ស​ទាំងឡាយ​ឲ្យ​ចេះ​ប្រុង​ប្រយ័ត្ន​ខ្លួន​ ចៀសវាង​ការ​ចាញ់​បោក​ពួក​ឈ្មួញ​ទុច្ចរិត​ដែល​តែង​តែ​ប្រើ​វិធី​ស្មោក​គ្រោក​រាប់​មិន​អស់​ដើម្បី​ទាញ​យក​ផល​ប្រយោជន៍​ពី​មនុស្ស​ដូចគ្នា​ ។ លើស​ពី​នេះ​ពួក​គេ​ចង់​ឲ្យ​ជន​ដែល​ធ្លាប់​ប្រព្រឹត្តិ​ខុស​ឆ្គង​ទាំង​អំបាល​ម៉ាន​នេះ​ងាក​មក​ដើរ​ផ្លូវ​ល្អ​ប្រពៃ​វិញ ។ ពួក​គេ​បាន​ឲ្យ​និយមន័យ​នៃ​ការ​ជួញ​ដូរ​មនុស្ស​នេះ​ថា​ជា​ការ​បង្កើត​ឲ្យ​មាន​វណ្ណៈ​ទាសភាព​សម័យ​ទំនើប​ ។ 
             អង្គការ​ពលកម្ម​អន្តរជាតិ​បាន​ឲ្យ​ដឹង​ថា​ករណី​ជួញ​ដូរ​មនុស្ស​ដូចជា​ស្ត្រី​ និង​កុមារ​ដើម្បី​បម្រើ​សេវា​កម្ម​ផ្លូវ​ភេទ​និង​ធ្វើការ​ជា​ទម្ងន់​ច្រើន​តែ​ត្រូវ​បាន​គេ​នាំ​ចូល​ទៅ​ប្រទេស​ថៃ​ ។ ប្រទេស​អូស្ត្រាលី​ ហុងកុង​ ចិន ជប៉ុន​ កូរ៉េ និង​តៃ​វ៉ាន់​ សុទ្ធ​តែ​ជា​ប្រទេស​ដែល​ជាប់​ចំណាត់​ថ្នាក់​ក្នុង​ការ​ជួញ​ដូរ​មនុស្ស​ពី​ប្រទេស​ម៉ាឡេស៊ី​ និង​ហ្វីលីពីន​ផង​ដែរ ។ អង្គការ​សហប្រជាជាតិ​បាន​ឲ្យ​ដឹង​ថា​ការ​ជួញ​ដូរ​មនុស្ស​ឲ្យ​ធ្វើ​ជា​ស្រី​ពេស្យា និង​ធ្វើការ​ខុស​ច្បាប់​ជា​ជំនួញ​ដ៏​កាក់កប​ដែល​អាច​រក​ប្រាក់​ចំណូល​បាន​ពី​ ៧ ទៅ ១០ លាន​កោដ្ឋ​ដុល្លារ ជា​រៀង​រាល់​ឆ្នាំ ទោះ​បី​ជា​អង្គការ​អន្តរជាតិ​នានា​ខិតខំ​ចាត់​វិធានការណ៍​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​បញ្ហា​អសកម្ម​នេះ​កម្រិត​ណា​ក៏​ដោយ​ក៏​ស្ថានភាព​នៅ​តែ​យ៉ាប់​យ៉ឺន​ដដែល​ដរាប​ណា​នៅ​តែ​មាន​មនុស្ស​ខ្វះ​ការ​ភ្ញាក់​រលឹក​និង​មិន​មាន​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ៕
rain17.jpg
tata-young18.jpg
rain15.jpg
tata-young11.jpg



happynewyear1.gif          
        
         
 ៣៦៥​ ថ្ងៃ​ក្នុង​ឆ្នាំ​ ២០០៧ នេះ​មាន​រឿង​រ៉ាវ​ជា​ច្រើន​កើត​ឡើង​ក្នុង​ជីវិត​របស់​ខ្ញុំ​ មាន​ទាំង​រឿង​ល្អ​និង​រឿង​អាក្រក់​លាយ​ឡំ​គ្នា​ជាមួយ​សំណើច​និង​ទឹកភ្នែក តែ​យ៉ាងណា​ក៏​អរគុណ​អ្នក​ដែល​បាន​ផ្ដល់​ឱកាស​ឲ្យ​ខ្ញុំ​មាន​ជីវិត​រស់រាន​បន្ថែម​បាន​មួយ​ឆ្នាំ​ទៀត ! បទពិសោធន៍​ជា​ច្រើន​ដែល​ខ្ញុំ​បាន​ទទួល​ក្នុង​ឆ្នាំ​ ២០០៧ នេះ​ព្រម​ជាមួយ​កំហុស​ជា​ច្រើន​ផង​នោះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​យល់​ច្បាស់​ថា​ខ្លួន​ខ្ញុំ​នេះ​ពុំ​មែន​ជា​មនុស្ស​ល្អ​ណាស់​ណា​ទេ គឺ​នៅ​តែ​មាន​កំហុស ហើយ​ទង្វើ​ជា​ច្រើន​គឺ​នៅ​តែ​មិន​ពេញ​ភ្នែក​អ្នក​ទាំង​អស់​គ្នា​ទោះ​បី​ជា​ខ្ញុំ​គិត​ថា​ខ្លួនឯង​បាន​ព្យាយាម​រួច​ទៅ​ហើយ ។ ដូចនេះ​ជា​លទ្ធផល​គឺ​ខ្ញុំ​បង្វែរ​ការ​គិត​ និង​គំនិត​អាត្មានិយម​របស់​ខ្លួន​ឯង​ដែល​ពីមុន​ចូលចិត្ត​តែ​ទាមទារ​ឲ្យ​គេ​គ្រប់​គ្នា​បំពេញ​តាម​ចំណង់​ចំណូល​ចិត្ត​របស់​ខ្លួន​នោះ​ ដោយ​ឈប់​មាន​អារម្មណ៍​បែប​នេះ​ទៀត​ហើយ គឺ​គិត​ពី​អារម្មណ៍​របស់​គេ​គ្រប់គ្នា​ដែរ​ចំពោះ​ការ​ទាមទារ​របស់​ខ្លួន​ ម្យ៉ាង​ខ្លួន​ខ្ញុំ​នេះ​ក៏​មិន​អាច​បំពេញ​បាន​គ្រប់​តាម​អ្វី​ដែល​គេ​គ្រប់​គ្នា​ត្រូវការ​ដែរ ។
          និយាយ​អញ្ចឹង​ មាន​អ្នកណា​បាន​រាប់​ថយ​ក្រោយ​ដើម្បី​ទទួល​ស្វាគមន៍​ឆ្នាំ​ថ្មី​ ២០០៨ នេះ​ទេ ? អារម្មណ៍​ដែល​បាន​រាប់​លេខ​ថយ​ក្រោយ​នេះ​គឺ​ពិត​ជា​រំភើប​​និង​អស្ចារ្យ​ណាស់​សម្រាប់​រូប​ខ្ញុំ​ ព្រោះ​ខ្ញុំ​បាន​រាប់​ថយ​ក្រោយ​ជាមួយ​និង​មនុស្ស​ពិសេស​របស់​ខ្ញុំ​ម្នាក់​ដែល​ខ្ញុំ​ស្រលាញ់​និង​គោរព​អស់​ពី​បេះដូង នោះ​គឺ​អ្នក​ម៉ាក់​របស់​ខ្ញុំ !



{ខែធ្នូ 28, 2007}   បណ្ដាំផ្សោត

ជួយ​ពួក​យើង​ផង !
dolphin1.jpg
ចង់​ថត​ខ្ញុំ​មែន​ទេ?
irrawaddy-river-dolphin_9.jpg
នេះ​ជា​ភាព​អស្ចារ្យ​របស់​ខ្ញុំ !!!
project_getimage.jpg
ធម្មជាតិ​បាន​ផ្ដល់​អាទិភាព​ឲ្យ​មនុស្ស​រស់នៅ​បាន​យ៉ាង​ងាយស្រួល , ចុះ​មនុស្ស​វិញ​
បាន​តប​ស្នង​ដល់​ធម្មជាតិ​នូវ​អំពើ​ល្អ​អ្វី​ខ្លះ ?

           ខ្ញុំ​ឈ្មោះ​ផ្សោត ។ ខ្ញុំ​រស់​នៅ​ក្នុង​ទឹក​ទន្លេ​មេគង្គ តែ​ខ្ញុំ​មិនមែន​ជា​ត្រី​ទេ ។ ខ្ញុំ​ពពោះ​៩​ខែ បង្កើត​កូន​ម្ដង​មួយ​ ពេល​ខ្លះ​កូន​ភ្លោះ និង​បំបៅ​ដោះ​កូន​ដូច​មនុស្ស​ដែរ ។ គេ​ថា​ខ្ញុំ​ជា​ថនិកសត្វ ។ ពេល​ពេញ​វ័យ ពួក​យើង​អាច​មាន​ទម្ងន់​រហូត​ដល់​២០០​គក និង​មាន​បណ្ដោយ​ខ្លួន​រហូត​ដល់​២,៨​ម ។ ភូមិ​របស់​យើង គឺ​នៅ​ក្នុង​ទន្លេ​មេគង្គ​ក្នុង​ខេត្ត​ស្ទឹងត្រែង និង​ក្រចេះ ។ មុន​ឆ្នាំ​១៩៧៥ យើង​មាន​គ្នា​រហូត​ដល់​រាប់​ពាន់​ក្បាល​ហើយ​យើង​ធ្លាប់​ហែល​ចុះ​ទៅ​លាង​ដល់​ខេត្ត​កំពង់​ចាម​និង​កណ្ដាល​ទៀត​ផង ។ តែ​មនុស្ស​ចេះ​តែ​ដេញ​សម្លាប់​យើង​ ហើយ​បច្ចុប្បន្ន​យើង​មាន​គ្នា​ប្រហែល​តែ​៧០​ ទៅ ១០០ ក្បាល​ប៉ុណ្ណោះ ។ សូម​ជួយ​យើង​ការពារ​យើង​ឲ្យ​បាន​រស់​និង​បង្កើត​កូន​ត​ចៅ​ត​ពូជ​ត​ពង្ស​ផង ! ខ្ញុំ​សន្យា​នឹង​បង្ហាញ​ខ្លួន​រាល់​ល្ងាច​ឲ្យ​អ្នក​ទាំង​អស់​គ្នា​ទស្សនា​កម្សាន្ត !



{ខែធ្នូ 26, 2007}   Unforgettabe X’mas !

                                               បំភ្លេច​មិន​បាន​ទេ ចំពោះ​ថ្ងៃ​ដ៏​វិសេស​នេះ !
           រឿង​ល្អ​ទី​មួយ​នោះ​គឺ​ខ្ញុំ​បាន​ជា​នា​គ្នា​ជា​មួយ​មិត្ត​របស់​ខ្ញុំ​វិញ​ ពួក​យើង​មិន​និយាយ​រក​គ្នា​១៤​ថ្ងៃ​គត់ ។ វា​បាន​ក្លាយ​ជា​ពេល​វេលា​ដ៏​សែន​យូរ​ចំពោះ​ខ្ញុំ​ ព្រោះ​កាល​ពី​មុន​ យ៉ាង​ច្រើន​បី​ថ្ងៃ​ ពួក​យើង​និយាយ​រក​គ្នា​វិញ​ហើយ តែ​ឥលូវ​បំភ្លេច​វា​ចុះ​ រឿង​រ៉ាវ​អាក្រក់​បាន​កន្លង​ផុត​ទៅ​ហើយ​ បន្ទាប់​ពី​បាន​អាន​អត្ថបទ​របស់​បង​ភី និង​ បង​អាចម៍​ផ្កាយ រួច​មក ។ រឿង​ល្អ​ទី​ពីរ​ គឺ​ពួក​យើង​បាន​រៀប​ចំ​ពិធី​ជប់​លៀង​ដ៏​ប្រថុច​ញ៉ុច​មួយ​នៅ​ឯ​ថ្នាក់​រៀន​ ជា​ការ​ញ៉ាំ​អាហារ​ជុំ​គ្នា​ពោរពេញ​ទៅ​ដោយ​ភាព​សប្បាយ​រីករាយ​ ជា​បរិយាកាស​ដ៏​ល្អ​មួយ​ចំពោះ​មិត្តភាព​របស់​ពួក​យើង​ ដែល​ពី​មុន​គឺ​ពុំ​សូវ​មាន​ភាព​ស្និទ្ធស្នាល​នឹង​គ្នា​សោះ​ ជា​ពិសេស​គឺ​សិស្ស​ប្រុស​និង​សិស្ស​ស្រី​នេះ​ឯង ។ ពេល​នេះ​ពួក​យើង​បាន​ចុះ​សំរុង​គ្នា​ល្អ​ណាស់​ ញ៉ាំ​បណ្ដើរ​ ចំអន់​បង្អាប់​គ្នា​បណ្ដើរ​ ដែល​ទាំង​អស់​នេះ​វា​ក្លាយ​ជា​ទម្លាប់​របស់​ពួក​យើង​ទៅ​ហើយ លោក​គ្រូ​ៗ​ដែល​ចូលរួម​ក៏​គ្រវី​ក្បាល​ហួស​ចិត្ត​ដែរ ។ បន្ទាប់​ពី​ញ៉ាំ​រួច​ក៏​មាន​ល្បែង​កម្សាន្ត​ជា​បន្តបន្ទាប់​ដែល​អ្វី​ទាំង​អស់​នោះ​វា​បាន​ក្លាយ​ជា​ការ​ចងចាំ​មួយ​ដ៏​ល្អ​សម្រាប់​ខ្ញុំ​និង​មិត្ត​រួម​ថ្នាក់ ។ តែ​វា​ក៏​ជា​រឿង​ដែល​គួរ​ឲ្យ​សោកស្ដាយ​ណាស់​ដែរ​ ដែល​ស្វា​ភ្លោះ​ទាំង​ពីរ​គឺ​ រ៉េនណា និង​ រជ្ជនី ពុំ​បាន​ចូលរួម ។
snv30918.jpg
នេះ​ជា​អំណោយ​ដែល​ពួក​ម៉ាក​យិនស៊ិន​របស់​រចនា​ជូន​ឲ្យ,,,គួរ​ឲ្យ​ស្រលាញ់​ទេ ?
snv30920.jpg
កាត​ជូន​ពរ​ឆ្នាំ​នេះ​ម៉ូត​ប្លែក​ៗ​គួរ​ឲ្យ​ស្រលាញ់​ដល់​ហើយ !
snv30922.jpg
បន្តោង​នេះ​គឺ​បង​ជីដូន​មួយ​ជូន​រចនា,,,ធ្លាប់​ឃើញ​វា​នៅ​ឯណា​ទេ ? សាក​ទាយ​ទៅ​មើល !
snv30895.jpg

ល្បែង​មួយ​នេះ​ មិន​ងាយ​រក​ឃើញ​អ្នក​ឈ្នះ​នោះ​ទេ ! លេង​បី​ម៉ោង​ទៅ​ហើយ​ សេះ​នៅ​តែ​ចេញ​មិន​ផុត​ពី​រោង​ទៀត!យ៉ាប់​មែន​ !
snv30848.jpg
លោកគ្រូ​ៗ​ខ្ញុំ ញញឹម​ខ្ជិប​តែ​ម្ដង !
snv30827.jpg
ម្ហូប​អាហារ​គឺ​មាន​តែ​បែប​នេះ​ឯង ព្រោះ​ជា​កម្មវិធី​ប្រថុចញ៉ុច !



xmas.gif
It’ s a pleasure to wish you
12 months of Happiness,
52 weeks of fun,
365 days of Success,
8760 hours of Good Health,
525600 minutes of Good Luck,
31536000 seconds of Enjoy !!!
May All Your Dreams Come True,
Thanks To Let Me Be Your Friend ! 😛  



 ថ្មីៗនេះមាន​មេរោគ​មួយ​ចំនួន​បាន​ឆាឆៅ​កុំព្យូទ័រ​របស់​ខ្ញុំ​ មាន​ដូចជា ៖
convert mp3 to amr full version.exe
svchost.exe
adobe audition version 11.5.exe
mobile mb version 5.8.11.support all phone.exe
sound forge version 16.8.2.exe
001.jpg

វាមិន​ត្រឹម​តែ​ធ្វើ​ឲ្យ​កុំ​ព្យូទ័រ​របស់​ខ្ញុំ​មាន​ដំណើរការ​យឺតយ៉ាវ​នោះ​ទេ ថែម​​ទាំង​បាន​ស៊ី​កម្មវិធី​កំចាត់​មេរោគ​របស់​ខ្ញុំ​គឺ Symantec ទៀត​ផង ។ តែ​អ្វី​ដែល​រឹត​តែ​ចំលែក​ ហើយ​ខ្ញុំ​មិន​ដែល​ជួប​ប្រទះ​នោះ​គឺ មេរោគ​នោះ​បាន​បំលែង​ រាល់​ Bitrate​ របស់​ mp3 របស់​ខ្ញុំ​ទៅ​ជា ០ byte គឺ​ស្ដាប់​លែង​កើត​តែ​ម្ដង ! មាន​អ្នក​ណា​អាច​ជួយ​ខ្ញុំ​បាន​ទេ​នា​ពេល​នេះ?



{ខែធ្នូ 16, 2007}   ធ្លាប់ភ្លក្សវាទេ ?

        tao-hu.jpg   

 ឈ្មោះ​របស់​វា​គឺ​ តៅហ៊ូ​មាស​ស្អុយ ។ មាន​លក់​នៅ​ហាង​តែ​គុជ​មួយ​ជិត​កែង​ភ្លើង​ស្តុប​ទួល​ទំពូង គឺ​នៅ​ក្បែរ​ភោជនីយដ្ឋាន​ ទន្លេ​បាសាក់ អតីត ចៅផាយ៉ា ។ ពេល​ខ្ញុំ​ជិះ​កាត់​ហាង​នោះ​ ឃើញ​ផ្លាក​គេ​សរសេរ​ថា តៅហ៊ូ​មាស​ស្អុយ កាន់​តែ​ស្អុយ​ កាន់​តែ​ឆ្ងាញ់ សំបក​ខាង​ក្រៅ​ស្រួយ​ ខាងក្នុង​ទន់ ។ អេ៎ ! ម្យ៉ាង​ដែរ​ ! ជីវិត​ត្រូវ​តែ​ស្គាល់​ឲ្យ​បាន​គ្រប់​រសជាតិ​បែប​នេះ​ហើ្យ ស្អុយ​ក៏​ស្អុយ​ចុះ​ ឲ្យ​តែ​ឆ្ងាញ់ ម្យ៉ាង​រូបមន្ត​ក្នុង​ការ​ធ្វើ​តៅហ៊ូ​ស្អុយ​នេះ គឺ​បាន​មក​ពី​លោក​គ្រូ​ចុងភៅ​ជនជាតិ​តៃ​វ៉ាន់​សុទ្ធ​តែ​ម្ដង >>> អ្នក​ទាំង​អស់​គ្នា​មាន​ដឹង​ទេ ? រសជាតិ​របស់​វា​ឆ្ងាញ់​ម្យ៉ាង​ពី​តៅហ៊ូ​ធម្មតា​របស់​យើង តែ​អ្វី​ដែល​មិន​អាច​បំភ្លេច​បាន​នោះ​គឺ​ ក្លិន​តៅហ៊ូ​ចងចាំ​មួយ​ជីវិត​ឯណោះ ! ខ្ញុំ​ញ៉ាំ​បាន​តែ​មួយ​ដុំ​គត់​ ហើ្យ​ពេល​ញ៉ាំ​នោះ​គឺ​ត្រូវ​បិទ​ច្រមុះ​ទៀត​ផង​ទើប​អាច​លេប​ចូល . . . ហ៊ឺ​ ! ពិបាក​បរិយាយ​ណាស់ ទាល់​តែ​សាក​ភ្លក្ស​ខ្លួន​ឯង​ហើ្យ​ទើប​ដឹង​ច្បាស់​ ! 



            ប៉ុន្មាន​ថ្ងៃ​នេះ ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​ឆាប់​ខឹង ឆាប់​ឆេវឆាវ​ ដល់​ហើ្យ​នៀក​ សូម្បី​តែ​នោះ វា​ជា​បញ្ហា​កំប៉ិក​កំប៉ុក​ក៏​ដោយ !ខំ​ព្យាយាម​ទប់​អារម្មណ៍​ណាស់​ដែរ តែ​គ្មាន​ប្រយោជន៍​ទេ វា​បាន​ឈ្នះ​ខ្ញុំ​ហើ្យ ! ខ្ញុំ​បរាជ័យ​ដោយ​អាម៉ាស់​មុខ​បំផុត !!!                                                               
               
  ឆ្ងល់​ដែរ​ ហេតុ​អី​បាន​ជា​បណ្ដោយ​ឲ្យ​រឿង​តូចតាច​បែប​នោះ​មក​គ្រប់​គ្រង​អារម្មណ៍​ខ្លួន​ឯង​បាន ? មក​ពី​ខ្ញុំ ឬ​មួយ អ្នក​នៅ​ជិត​ខ្ញុំ?
               
មិត្តភាព​ជា​ចំណែក​មួយ​នៃ​ជីវិត​ខ្ញុំ ដែល​មិន​អាច​ខ្វះ​បាន តែ​ទោះ​ជា​វា​សំខាន់​យ៉ាង​នេះ​ក៏​ដោយ​ ក៏​កំហុស​ជា​ច្រើន​បាន​កើត​ឡើង​ដោយ​សារ​តែ​ភាព​ឆេវឆាវ របស់​ខ្ញុំ​នេះ                
              
 វិប្បដិសារី​ ចំពោះ​មិត្ត​សម្លាញ់​របស់​ខ្ញុំ​ម្នាក់​ កាល​ពី​រៀ​ន​ថ្នាក់​ទី​៧ ។ ទំនាស់​បន្តិច​បន្តួច ក្នុង​ការ​លេង​ល្បែង​តម្រៀប​គ្រាប់​ដូមីណូ  នៅ​ថ្ងៃ​នោះ​ ខ្ញុំ​មិន​នឹក​ស្មាន​ថា​ វា​ជា​ថ្ងៃ​ចុង​ក្រោយ​របស់​គេ​ដែល​ត្រូវ​រៀន​នៅ​សាលា​នេះ​ទេ ប្រសិន​បើ​ខ្ញុំ​ដឹង ខ្ញុំ​នឹង​មិន​ប្រកែក​ តវ៉ា​ ជាមួយ​គេ​ក្នុង​ការ​ល្បែង​នេះ​ឡើយ ថ្វី​ត្បិត​ខ្ញុំ​មិន​អាច​ឃាត់​គេ​ឲ្យ​នៅ​បន្ត​ទៀត​បាន​ តែ​យ៉ាង​ហោច​ណាស់​ ខ្ញុំ​ចង់​ឲ្យ​ថ្ងៃ​ចុង​ក្រោយ​របស់​គេ គឺ​ជា​អនុស្សាវរីយ៍​ដ៏​ល្អ​មួយ​រវាង​ខ្ញុំ​និង​គេ ។​ ឥលូវ​នេះ​ គេ​ទៅ​ឆ្ងាយ​ហើ្យ ហើ្យ​ក៏​ប្រហែល​ជា​គ្មាន​ថ្ងៃ​ជួប​គ្នា​ទៀត​ទេ​ដឹង ???              
             
 ទោះ​បី​ជា​ខ្ញុំ​ជា​មនុស្ស​ឆាប់​ខឹង​ ឆាប់​ជា​បែប​នេះ​ក្ដី តែ​ខ្ញុំ​ខ្លាច​ ថ្ងៃ​ណា​មួយ​ មិត្ត​នឹង​មិន​អភ័យ​ទោ​ស​ឲ្យ​ខ្ញុំ​ ! អ្វី​ដែល​ខ្ញុំ​ខ្លាច​បំផុត គឺ​គ្រប់​គ្នា​មក​ដក​យក​ការ​ស្រលាញ់​និង​ការ​រាប់​អាន​ពី​ខ្ញុំ​យក​ទៅ​វិញ​នៅ​ថ្ងៃ​ណា​មួយ​ !!! មាន​មនុស្ស​ម្នាក់​បាន​យក​ការ​ស្រលាញ់​របស់​គេ​ទៅ​វិញ​ហើ្យ ខ្ញុំ​មិន​ចង់​ជួប​ប្រទះ​នឹង​បញ្ហា​នោះ​ទៀត​ទេ​ !               
              
អាច​សន្យា​បាន​ទេ​ថា​ ទោះ​ជា​មាន​បញ្ហា​អ្វី​កើត​ឡើង​ក៏​ដោយ ការ​រាប់​អាន​របស់​អ្នក​និង​ខ្ញុំ​គឺ​និរន្តន៏ ?



et cetera