Goldena’s Weblog

អត្ថបទ ពី ខែ តុលា 2007

Goldena’s Blog Welcome!

ខែ តុលា 7, 2007 · 31 វិចារ

សូមស្វាគមន៏ការមកកាន់ Goldena’s Blog!
សួស្តីប្រិយមិត្ត និង បងៗម្ចាស់ Blog ទាំងអស់គ្នា!

ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយណាស់ ដែលអាចមានឱកាសបង្ហាញខ្លួនតាមរយៈការមាន Blog ផ្ទាល់ខ្លួនមួយនេះឡើង ក្នុងគោលបំនងចូលរួមចែករំលែកភាពស្និទ្ធស្នាលឲ្យគ្នានឹងគ្នាក៏ដូចជា ចំណេះដឹង កំណាព្យ និង ការកំសាន្ត​ផេ្សង​ៗ​ជា​មួយ​នឹង​ប្រិយមិត្ត​ប្រុសស្រី​ក៏ដូចជា​ព្រម​ទទួល​យក​នូវ​ចំណេះដឹង​ល្អ​ៗ​ពី​អ្នក​ទាំង​អស់​គ្នា

 

ម្យ៉ាង​ទៀត ខ្ញុំ​​ចង់​​បងើ្កត​ឲ្យ​មាន​ឡើង​នូវ​វប្បធម៌​នៃ​ការទំនាក់ទំនង​គ្នា​ដ៏​ល្អ​រវាង​ខែ្មរ​គ្នា​ឯង ពុំមែនជាការស្គាល់គ្នាដោយសារនិស្ស័យ ព្រហ្មលិខិត តែវាជាការបើកបេះដូងឲ្យទូលាយ ទទួលយកនូវពិភពលោករបស់អ្នកដទៃ ក៏ដូចជារួមគ្នាធ្វើឲ្យពិភពលោកនេះពោរពេញទៅដោយការស្រលាញ់ ជៀសវាងការច្រណែនឈ្នានីស កាប់សំលាប់គ្នា ដែលនាំឲ្យប្រទេសជាតិយើង ឈានទៅរកភាពដុនដាបសារជាថ្មី។

 

សូម​ឲ្យ​វប្បធម៌​ដ៏​ល្អ​នេះ​ស្ថិត​នៅក្នុង​ដួងចិត្ត​កុលបុត្រ​កុលធីតា​ខែ្មរ​គ្រប់​រូប

ជាទីបពា្ចប់នៃចំណាប់ផើ្តមក្នុងការបងើ្កត Blog នេះ ខ្ញុំសូមឆ្លៀតឱកាសនិយាយពាក្យ
អរគុណ ទៅកាន់មិត្តម្នាក់ដែលតែងតែជួយជ្រោមជ្រែង ពន្យល់ណែនាំ ក៏ដូចជាលើកទឹកចិត្តខ្ញុំក្នុងការបងើ្កត Blog មួយនេះវាជាទឡ្ហីករណ៏មួយ
នាំឲ្យខ្ញុំអាចឈានជើងចូលទៅស្គាល់ពិភពរបស់អ្នករាល់គ្នា ហើ្យម្នាក់នោះ បា្រកដជាប្រិយមិត្តនិងបងៗស្គាល់គេច្បាស់មិនខាន នោះគឺ រ៉េនណា!

ចំណាត់ក្រុម ៖ Uncategorized