អត្ថបទ ពី ខែ វិច្ឆិកា 2007
ខែ វិច្ឆិកា 24, 2007 · 18 វិចារ
តាំងពីតូចមក ចូលរៀនតែសាលាឯកជន មិនធ្លាប់ស្គាល់រសជាតិសាលារដ្ឋយ៉ាងម៉េចទេ តែឆ្នាំនេះបានរៀនគួរបន្ថែមនៅវិទ្យាល័យព្រះយុគន្ធរ ហើ្យក៏បានចូលរួមសកម្មភាពសាលាជាច្រើនដែរដូចជា ចូលរួមទិវាយុវជនជាដើម ។ គំនិតសំខាន់ដែលចង់លើកឡើងនៅពេលនេះគឺ ពលកម្មដំបូងបង្អស់របស់ខ្ញុំ។
គួររំលឹកផងដែរថា វិទ្យាល័យបានជ្រើសរើសក្រុមសិស្សមួយក្រុម ដោយជ្រើសរើសតាមថ្នាក់ទី11និង12ចាត់តាំងជាសិស្សគំរូប្រចាំសាលា ។ ពួកបងៗទាំងនោះពិតជាមានសាមគ្គីភាពគ្នាល្អណាស់ ហើ្យថែមទាំងបានដើរតួនាទីបានយ៉ាងល្អទៀតផង ។ ពួកគាត់បានកែប្រែវាលស្មៅស្ដុកខាងក្រោយអាគារបណ្ណាល័យសិក្សាឲ្យក្លាយទៅជាសួនបន្លែបៃតងដ៏គួរឲ្យទស្សនាក្រៃលែង ។ បើតាមខ្ញុំដឹង បងប្រុសប្រធានជាអ្នកចាត់ចែងវេនគ្នាក្នុងការថែទាំដំនាំរួមមានការជំរះស្មៅ ស្រោចទឹក និងការថែទាំផ្សេងៗទៀតដើម្បីឲ្យសួនបន្លែរបស់គាត់មានសភាពស្រស់ស្អាតនិងមានគុណភាពល្អ ។
At last ! ដល់ថ្ងៃប្រមូលផលហើ្យ! ពួកគាត់បានចូលរួមសកម្មភាពបេះត្រកួនយ៉ាងស្និទ្ធស្នាលនិងសាមគ្គីភាពគ្នា ។ បងប្រុសប្រធានជួយបេះត្រកួនឲ្យកូនក្រុមគាត់អ្នកនេះបន្តិច អ្នកនោះបន្តិច ឯខ្ញុំនិងមិត្តភ័ក្ដិពីរនាក់ទៀតបានត្រឹមតែឈរមើលភាពសប្បាយរីករាយរបស់ពួកគាត់ប៉ុណ្ណោះ ស្រាប់តែពេលនោះបងប្រុសប្រធានបានដើរមកសួរពួកខ្ញុំថា៖ត្រូវការត្រកួនខ្លះយកទៅញ៉ាំទេ?គាត់នឹងបេះឲ្យ តែបើពុំនោះទេ ចូលមកបេះជាមួយគ្នាតែម្ដងក៏បាន ។ចាំអង្កាល់ទៀត? បើហ៊ានតែអៀនអន់ ច្បាស់ជាបាត់បង់ឱកាសដ៏ល្អនេះមិនខាន ដូចនេះមិនហ៊ានប្រកែកទេ គឺចូលរួមយ៉ាងពេញទំហឹងតែម្ដង ។ អ្នកទាំងអស់គ្នាដឹងទេ ? ត្រកួនទាំងនោះស្រស់ល្អណាស់ ហើ្យគ្មានជាតិគីមីទៀតម្យ៉ាងវាលូតលាស់ឡើងក្រោមការមើលថែយ៉ាងដិតដល់ពីពួកគាត់ ។ ពេលនោះខ្ញុំបេះបណ្ដើរ ក៏មានបងៗខ្លះ ចែកត្រកួនរបស់គាត់ខ្លះមកឲ្យខ្ញុំដែរ. . . ខ្ញុំត្រកងត្រកួនបានមួយបាច់ធំក៏ពិតមែន តែប្រសិនបើត្រកួនទាំងនោះគឺខ្ញុំដាំជាមួយមិត្តភ័ក្ដិរបស់ខ្ញុំវិញមិនដឹងជាសប្បាយយ៉ាងណាទេ ? ការបេះត្រកួនបានបញ្ចប់ជាស្ថាពរក្រោមសុភមង្គលក្នុងវ័យសិក្សារបស់យើងទាំងអស់គ្នា អ្នកដែលបានត្រកួនតិចជាងគេគឺបងប្រុសប្រធានព្រោះគាត់រវល់តែបេះឲ្យគេមិនបានគិតពីខ្លួនឯង តែដើម្បីទុកជាការអរគុណដែលគាត់បានអនុញ្ញាតឲ្យខ្ញុំនិងមិត្តបានចូលរួមសកម្មភាពដ៏សប្បាយនោះទោះបីជាខ្ញុំពុំមែនជាសិស្សប្រចាំសាលាក៏ដូចជាពុំមែនជាកូនក្រុមរបស់គាត់ក៏ដោយ ខ្ញុំក៏បានរំលែកចំណែកពាក់កណ្ដាលឲ្យទៅគាត់វិញផងដែរ ៕

ចំណាត់ក្រុម ៖ Uncategorized
ខែ វិច្ឆិកា 21, 2007 · 16 វិចារ
{…} នាវេលាមួយ មានក្មេងស្រីម្នាក់អង្គុយអផ្សុកពេកក៏និទានរឿងមួយថា៖ មានថ្ងៃមួយ មានបងប្រុសម្នាក់ឈ្មោះ ណារដ្ឋ បាននិទានរឿងមួយឲ្យគេស្ដាប់តាមរយៈប្លក់ តែបន្ទាប់ពីបាននិយាយបានពីរបីម៉ាត់រួចអ្នកស្ដាប់ខ្លះរត់ចោលអស់ ខណៈនោះមានបងប្រុសម្នាក់ទៀតឈ្មោះ បណ្ឌិត ក៏ស្ម័គ្រចិត្តចូលមកនិទានរឿងបន្តពីបង ណារដ្ឋ តែមិនបានយូរប៉ុន្មានផងស្រាប់តែអ្នកស្ដាប់ដេកលក់អស់ទៅ នៅសល់តែបុរសម្នាក់ ឈ្មោះ វណ្ណារ៉ា ពើងខ្លួនអួតទ្រូង លើកសរសើរខ្លួនឯងថាពូកែនិទានរឿងផុតលេខ ។ ប៉ុន្មានម៉ោងក្រោយមក រឿងនិទានបានបញ្ចប់ដោយសារអ្នកនិទានរោយមាត់ពេក ម្យ៉ាងបានខ្ទាតទឹកមាត់ដាក់អ្នកស្ដាប់លង់អស់ទៅ។
លោកតានិទានមកដល់ត្រឹមនេះ ក៏បញ្ឈប់តែត្រឹមប៉ុណ្ណឹងទៅ ព្រោះឃើញចៅៗគាត់លង់លក់ក្នុងដំណេកអស់ទៅ តែស្អែកឡើងគាត់នៅតែមានរឿងនិទានឲ្យចៅគាត់ស្ដាប់ដដែល ៕
នេះបានគេថាបញ្ចប់ដោយឡូហ្សិក !!! ; )
ចំណាត់ក្រុម ៖ Uncategorized
ខែ វិច្ឆិកា 13, 2007 · 17 វិចារ
អត់មានអត្តបទអីត្រូវចុះផ្សាយ ក្រៅតែពីរឿងនិទានមួយនេះទេ ដូច្នេះ អញ្ជើញអានដោយមេត្រី!រឿងនិទានយូរអង្វែង
កាលពីព្រេងនាយ មានលោកតាម្នាក់ រស់នៅលើកំពូលភ្នំ ជាមួយនឹងចៅប្រុសស្រីរបស់គាត់ ៣នាក់ យប់យន់រាត្រីកាលមកដល់ គាត់បាននិទានរឿងព្រេងមួយតាមការសន្យារបស់គាត់ឲ្យទៅ ចៅៗស្ដាប់ថា៖ កាលពីយូរលង់ណាស់មកហើ្យ មានដូនចាស់និងចៅកំព្រាម្នាក់ រស់នៅ តែពីរ នាក់ ដាច់សង្វែងពីអ្នកស្រុកអ្នកភូមិ ជារឿយៗដូនចាស់តែងនិទានរឿងឲ្យទៅ ចៅប្រុស របស់ គាត់ស្ដាប់ គ្រាន់កំដរការអផ្សុក ថា៖ កាលពីយូរយារណាស់មកហើ្យ គ្រួសារមួយមានឪពុក ម្ដាយនិងកូនៗ ២ នាក់រស់ក្នុងបន្ទុក ដោយសារទឹកចិត្តព្រហ្មវិហារធម៌ អាណិតស្រលាញ់ កូនៗនោះ អ្នកម្ដាយ តែងតែរិះរករឿងនិទានល្អៗយកមកនិទានឲ្យកូនរបស់គាត់ស្ដាប់រាល់រាត្រីថា៖ នាវេលាយប់មួយ . . . . .
សុំទោសអ្នកទាំងអស់គ្នា!រឿងនិទានយូរអង្វែងនេះ គឺជារឿងនិទានអមតៈមួយ ដែលហេតុការណ៏នេះចេះតែកើតមានឡើងជាបន្តបន្ទាប់ពីវគ្គមួយទៅវគ្គមួយ ដូច្នេះវាមិនមែនជារឿងងាយ ស្រួលសំរាប់ខ្ញុំបញ្ចប់វានោះទេ ។ ចុះប្រិយមិត្តនិងបងៗយល់ឃើញយ៉ាងណាដែរ?តើអ្នកអាច បញ្ចប់ រឿងនិទាននេះបានដោយរក្សាលំនាំនិងអត្ថន័យដើម“រឿងនិទានយូរអង្វែង“នេះបានដែរឬទេ? សូមស្វាគមន៏ដោយរីករាយនិងកក់ក្ដៅចំពោះមតិយោបល់របស់អ្នក!!!
ចំណាត់ក្រុម ៖ Uncategorized
ខែ វិច្ឆិកា 13, 2007 · 12 វិចារ
លើកប៊ិចសរសេរគម្រោង កាព្យ
តែងជាកំណាព្យជូនប្រិយមិត្ត
ត្បិតនេះជាលើកទីមួយពិត
សូមចិត្តមិត្តៗផងប្រណី។
ប៊ិចនិងក្រដាសមានត្រៀមស្រេច
Not Yet សម្រេចថាសរសេរអ្វី
ដូចនេះសុំផ្អាកមួយរយៈខ្លី
ជួប គ្នាជាថ្មីណាបងៗ ។
ចំណាត់ក្រុម ៖ Uncategorized