អត្ថបទ ពី ខែ ធ្នូ 2007
ខែ ធ្នូ 28, 2007 · 5 វិចារ
ជួយពួកយើងផង !

ចង់ថតខ្ញុំមែនទេ?

នេះជាភាពអស្ចារ្យរបស់ខ្ញុំ !!!

ធម្មជាតិបានផ្ដល់អាទិភាពឲ្យមនុស្សរស់នៅបានយ៉ាងងាយស្រួល , ចុះមនុស្សវិញ
បានតបស្នងដល់ធម្មជាតិនូវអំពើល្អអ្វីខ្លះ ?
ខ្ញុំឈ្មោះផ្សោត ។ ខ្ញុំរស់នៅក្នុងទឹកទន្លេមេគង្គ តែខ្ញុំមិនមែនជាត្រីទេ ។ ខ្ញុំពពោះ៩ខែ បង្កើតកូនម្ដងមួយ ពេលខ្លះកូនភ្លោះ និងបំបៅដោះកូនដូចមនុស្សដែរ ។ គេថាខ្ញុំជាថនិកសត្វ ។ ពេលពេញវ័យ ពួកយើងអាចមានទម្ងន់រហូតដល់២០០គក និងមានបណ្ដោយខ្លួនរហូតដល់២,៨ម ។ ភូមិរបស់យើង គឺនៅក្នុងទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង និងក្រចេះ ។ មុនឆ្នាំ១៩៧៥ យើងមានគ្នារហូតដល់រាប់ពាន់ក្បាលហើយយើងធ្លាប់ហែលចុះទៅលាងដល់ខេត្តកំពង់ចាមនិងកណ្ដាលទៀតផង ។ តែមនុស្សចេះតែដេញសម្លាប់យើង ហើយបច្ចុប្បន្នយើងមានគ្នាប្រហែលតែ៧០ ទៅ ១០០ ក្បាលប៉ុណ្ណោះ ។ សូមជួយយើងការពារយើងឲ្យបានរស់និងបង្កើតកូនតចៅតពូជតពង្សផង ! ខ្ញុំសន្យានឹងបង្ហាញខ្លួនរាល់ល្ងាចឲ្យអ្នកទាំងអស់គ្នាទស្សនាកម្សាន្ត !
ចំណាត់ក្រុម ៖ Uncategorized
បានដាក់ប្លាក ៖ ធម្មជាតិស្រុកខ្មែរ, សត្វផ្សោត
ខែ ធ្នូ 26, 2007 · 14 វិចារ
ចំណាត់ក្រុម ៖ Uncategorized
ខែ ធ្នូ 23, 2007 · 6 វិចារ

It’ s a pleasure to wish you
12 months of Happiness,
52 weeks of fun,
365 days of Success,
8760 hours of Good Health,
525600 minutes of Good Luck,
31536000 seconds of Enjoy !!!
May All Your Dreams Come True,
Thanks To Let Me Be Your Friend !
ចំណាត់ក្រុម ៖ Uncategorized
ខែ ធ្នូ 23, 2007 · 12 វិចារ
ថ្មីៗនេះមានមេរោគមួយចំនួនបានឆាឆៅកុំព្យូទ័ររបស់ខ្ញុំ មានដូចជា ៖
convert mp3 to amr full version.exe
svchost.exe
adobe audition version 11.5.exe
mobile mb version 5.8.11.support all phone.exe
sound forge version 16.8.2.exe

វាមិនត្រឹមតែធ្វើឲ្យកុំព្យូទ័ររបស់ខ្ញុំមានដំណើរការយឺតយ៉ាវនោះទេ ថែមទាំងបានស៊ីកម្មវិធីកំចាត់មេរោគរបស់ខ្ញុំគឺ Symantec ទៀតផង ។ តែអ្វីដែលរឹតតែចំលែក ហើយខ្ញុំមិនដែលជួបប្រទះនោះគឺ មេរោគនោះបានបំលែង រាល់ Bitrate របស់ mp3 របស់ខ្ញុំទៅជា ០ byte គឺស្ដាប់លែងកើតតែម្ដង ! មានអ្នកណាអាចជួយខ្ញុំបានទេនាពេលនេះ?
ចំណាត់ក្រុម ៖ Uncategorized
ខែ ធ្នូ 16, 2007 · 16 វិចារ
ឈ្មោះរបស់វាគឺ តៅហ៊ូមាសស្អុយ ។ មានលក់នៅហាងតែគុជមួយជិតកែងភ្លើងស្តុបទួលទំពូង គឺនៅក្បែរភោជនីយដ្ឋាន ទន្លេបាសាក់ អតីត ចៅផាយ៉ា ។ ពេលខ្ញុំជិះកាត់ហាងនោះ ឃើញផ្លាកគេសរសេរថា “តៅហ៊ូមាសស្អុយ កាន់តែស្អុយ កាន់តែឆ្ងាញ់ សំបកខាងក្រៅស្រួយ ខាងក្នុងទន់” ។ អេ៎ ! ម្យ៉ាងដែរ ! ជីវិតត្រូវតែស្គាល់ឲ្យបានគ្រប់រសជាតិបែបនេះហើ្យ ស្អុយក៏ស្អុយចុះ ឲ្យតែឆ្ងាញ់ ម្យ៉ាងរូបមន្តក្នុងការធ្វើតៅហ៊ូស្អុយនេះ គឺបានមកពីលោកគ្រូចុងភៅជនជាតិតៃវ៉ាន់សុទ្ធតែម្ដង >>> អ្នកទាំងអស់គ្នាមានដឹងទេ ? រសជាតិរបស់វាឆ្ងាញ់ម្យ៉ាងពីតៅហ៊ូធម្មតារបស់យើង តែអ្វីដែលមិនអាចបំភ្លេចបាននោះគឺ ក្លិនតៅហ៊ូចងចាំមួយជីវិតឯណោះ ! ខ្ញុំញ៉ាំបានតែមួយដុំគត់ ហើ្យពេលញ៉ាំនោះគឺត្រូវបិទច្រមុះទៀតផងទើបអាចលេបចូល . . . ហ៊ឺ ! ពិបាកបរិយាយណាស់ ទាល់តែសាកភ្លក្សខ្លួនឯងហើ្យទើបដឹងច្បាស់ !
ចំណាត់ក្រុម ៖ Uncategorized
ខែ ធ្នូ 10, 2007 · 30 វិចារ
ប៉ុន្មានថ្ងៃនេះ ខ្ញុំមានអារម្មណ៍ថាខ្លួនឯងឆាប់ខឹង ឆាប់ឆេវឆាវ ដល់ហើ្យនៀក សូម្បីតែនោះ វាជាបញ្ហាកំប៉ិកកំប៉ុកក៏ដោយ !ខំព្យាយាមទប់អារម្មណ៍ណាស់ដែរ តែគ្មានប្រយោជន៍ទេ វាបានឈ្នះខ្ញុំហើ្យ ! ខ្ញុំបរាជ័យដោយអាម៉ាស់មុខបំផុត !!!
ឆ្ងល់ដែរ ហេតុអីបានជាបណ្ដោយឲ្យរឿងតូចតាចបែបនោះមកគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន ? មកពីខ្ញុំ ឬមួយ អ្នកនៅជិតខ្ញុំ?
មិត្តភាពជាចំណែកមួយនៃជីវិតខ្ញុំ ដែលមិនអាចខ្វះបាន តែទោះជាវាសំខាន់យ៉ាងនេះក៏ដោយ ក៏កំហុសជាច្រើនបានកើតឡើងដោយសារតែភាពឆេវឆាវ របស់ខ្ញុំនេះ !
វិប្បដិសារី ចំពោះមិត្តសម្លាញ់របស់ខ្ញុំម្នាក់ កាលពីរៀនថ្នាក់ទី៧ ។ ទំនាស់បន្តិចបន្តួច ក្នុងការលេងល្បែងតម្រៀបគ្រាប់ដូមីណូ នៅថ្ងៃនោះ ខ្ញុំមិននឹកស្មានថា វាជាថ្ងៃចុងក្រោយរបស់គេដែលត្រូវរៀននៅសាលានេះទេ ប្រសិនបើខ្ញុំដឹង ខ្ញុំនឹងមិនប្រកែក តវ៉ា ជាមួយគេក្នុងការល្បែងនេះឡើយ ថ្វីត្បិតខ្ញុំមិនអាចឃាត់គេឲ្យនៅបន្តទៀតបាន តែយ៉ាងហោចណាស់ ខ្ញុំចង់ឲ្យថ្ងៃចុងក្រោយរបស់គេ គឺជាអនុស្សាវរីយ៍ដ៏ល្អមួយរវាងខ្ញុំនិងគេ ។ ឥលូវនេះ គេទៅឆ្ងាយហើ្យ ហើ្យក៏ប្រហែលជាគ្មានថ្ងៃជួបគ្នាទៀតទេដឹង ???
ទោះបីជាខ្ញុំជាមនុស្សឆាប់ខឹង ឆាប់ជាបែបនេះក្ដី តែខ្ញុំខ្លាច ថ្ងៃណាមួយ មិត្តនឹងមិនអភ័យទោសឲ្យខ្ញុំ ! អ្វីដែលខ្ញុំខ្លាចបំផុត គឺគ្រប់គ្នាមកដកយកការស្រលាញ់និងការរាប់អានពីខ្ញុំយកទៅវិញនៅថ្ងៃណាមួយ !!! មានមនុស្សម្នាក់បានយកការស្រលាញ់របស់គេទៅវិញហើ្យ ខ្ញុំមិនចង់ជួបប្រទះនឹងបញ្ហានោះទៀតទេ !
អាចសន្យាបានទេថា ទោះជាមានបញ្ហាអ្វីកើតឡើងក៏ដោយ ការរាប់អានរបស់អ្នកនិងខ្ញុំគឺនិរន្តន៏ ?
ចំណាត់ក្រុម ៖ Uncategorized
ខែ ធ្នូ 6, 2007 · 13 វិចារ
តើអ្នកទាំងអស់គ្នា អាចធ្វើបានទេ ? ប្រសិនបើគេបង្គាប់ឲ្យអ្នកដើរមួយជំហានទៅមុខ ហើ្យមួយជំហានបន្ទាប់គឺថយក្រោយ តែត្រូវឲ្យទៅដល់គោលដៅដូចគ្នា ?
បញ្ជាក់៖
-
មួយជំហានៗគឺស្មើៗគ្នា ,
- ជំហានទីមួយទៅមុខ ជំហានទីពីរថយក្រោយ ជំហានទីបីទៅមុខ ជំហានទីបួនថយក្រោយ . . .
- ហើ្យគោលដៅគឺពី A ទៅ B ។
ចំណាត់ក្រុម ៖ Uncategorized
ខែ ធ្នូ 2, 2007 · 29 វិចារ

គ្រាន់តែបានឃើញរូបនេះភ្លាម ខ្ញុំខំងើបតាំងពីព្រលឹមទៅផ្សារ ក្រែងបានឃើញវានឹងអាលទិញ តែសួរអ្នកលក់គាត់គ្រវីក្បាលហើ្យឆ្លើយថាអត់មានគ្រប់គ្នា. . . អីក៏ពិបាករកទិញម៉្លេះ ? ប្រហែលជារកទិញម្ទេសប្លោកទាំងបីនេះពិបាកជាងរាវរកម្ជុលក្នុងសមុទ្រទេដឹង ? បើមានបងៗណារកទិញវាបាន ខ្ញុំសូមផ្ញើរទិញបានពីរបីគីឡូផង . . . រឿងតំលៃមិនជាបញ្ហាទេ អស់ប៉ុន្មានអស់ទៅឲ្យតែអស់ថោក !!!
ចំណាត់ក្រុម ៖ Uncategorized