Goldena’s Weblog

អារម្មណ៍បែបនេះមកដល់ទៀតហើ្យ!

ខែ ធ្នូ 10, 2007 · 30 វិចារ

            ប៉ុន្មាន​ថ្ងៃ​នេះ ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​ឆាប់​ខឹង ឆាប់​ឆេវឆាវ​ ដល់​ហើ្យ​នៀក​ សូម្បី​តែ​នោះ វា​ជា​បញ្ហា​កំប៉ិក​កំប៉ុក​ក៏​ដោយ !ខំ​ព្យាយាម​ទប់​អារម្មណ៍​ណាស់​ដែរ តែ​គ្មាន​ប្រយោជន៍​ទេ វា​បាន​ឈ្នះ​ខ្ញុំ​ហើ្យ ! ខ្ញុំ​បរាជ័យ​ដោយ​អាម៉ាស់​មុខ​បំផុត !!!                                                               
               
  ឆ្ងល់​ដែរ​ ហេតុ​អី​បាន​ជា​បណ្ដោយ​ឲ្យ​រឿង​តូចតាច​បែប​នោះ​មក​គ្រប់​គ្រង​អារម្មណ៍​ខ្លួន​ឯង​បាន ? មក​ពី​ខ្ញុំ ឬ​មួយ អ្នក​នៅ​ជិត​ខ្ញុំ?
               
មិត្តភាព​ជា​ចំណែក​មួយ​នៃ​ជីវិត​ខ្ញុំ ដែល​មិន​អាច​ខ្វះ​បាន តែ​ទោះ​ជា​វា​សំខាន់​យ៉ាង​នេះ​ក៏​ដោយ​ ក៏​កំហុស​ជា​ច្រើន​បាន​កើត​ឡើង​ដោយ​សារ​តែ​ភាព​ឆេវឆាវ របស់​ខ្ញុំ​នេះ                
              
 វិប្បដិសារី​ ចំពោះ​មិត្ត​សម្លាញ់​របស់​ខ្ញុំ​ម្នាក់​ កាល​ពី​រៀ​ន​ថ្នាក់​ទី​៧ ។ ទំនាស់​បន្តិច​បន្តួច ក្នុង​ការ​លេង​ល្បែង​តម្រៀប​គ្រាប់​ដូមីណូ  នៅ​ថ្ងៃ​នោះ​ ខ្ញុំ​មិន​នឹក​ស្មាន​ថា​ វា​ជា​ថ្ងៃ​ចុង​ក្រោយ​របស់​គេ​ដែល​ត្រូវ​រៀន​នៅ​សាលា​នេះ​ទេ ប្រសិន​បើ​ខ្ញុំ​ដឹង ខ្ញុំ​នឹង​មិន​ប្រកែក​ តវ៉ា​ ជាមួយ​គេ​ក្នុង​ការ​ល្បែង​នេះ​ឡើយ ថ្វី​ត្បិត​ខ្ញុំ​មិន​អាច​ឃាត់​គេ​ឲ្យ​នៅ​បន្ត​ទៀត​បាន​ តែ​យ៉ាង​ហោច​ណាស់​ ខ្ញុំ​ចង់​ឲ្យ​ថ្ងៃ​ចុង​ក្រោយ​របស់​គេ គឺ​ជា​អនុស្សាវរីយ៍​ដ៏​ល្អ​មួយ​រវាង​ខ្ញុំ​និង​គេ ។​ ឥលូវ​នេះ​ គេ​ទៅ​ឆ្ងាយ​ហើ្យ ហើ្យ​ក៏​ប្រហែល​ជា​គ្មាន​ថ្ងៃ​ជួប​គ្នា​ទៀត​ទេ​ដឹង ???              
             
 ទោះ​បី​ជា​ខ្ញុំ​ជា​មនុស្ស​ឆាប់​ខឹង​ ឆាប់​ជា​បែប​នេះ​ក្ដី តែ​ខ្ញុំ​ខ្លាច​ ថ្ងៃ​ណា​មួយ​ មិត្ត​នឹង​មិន​អភ័យ​ទោ​ស​ឲ្យ​ខ្ញុំ​ ! អ្វី​ដែល​ខ្ញុំ​ខ្លាច​បំផុត គឺ​គ្រប់​គ្នា​មក​ដក​យក​ការ​ស្រលាញ់​និង​ការ​រាប់​អាន​ពី​ខ្ញុំ​យក​ទៅ​វិញ​នៅ​ថ្ងៃ​ណា​មួយ​ !!! មាន​មនុស្ស​ម្នាក់​បាន​យក​ការ​ស្រលាញ់​របស់​គេ​ទៅ​វិញ​ហើ្យ ខ្ញុំ​មិន​ចង់​ជួប​ប្រទះ​នឹង​បញ្ហា​នោះ​ទៀត​ទេ​ !               
              
អាច​សន្យា​បាន​ទេ​ថា​ ទោះ​ជា​មាន​បញ្ហា​អ្វី​កើត​ឡើង​ក៏​ដោយ ការ​រាប់​អាន​របស់​អ្នក​និង​ខ្ញុំ​គឺ​និរន្តន៏ ?

ចំណាត់ក្រុម ៖ Uncategorized

30 ចំលើយ មកទល់ពេលនេះ ↓

  • evannak // ខែ ធ្នូ 10, 2007 ម៉ោង 6:49 ព្រឹក

    សួស្ដី​ប្អូន​ស្រី ចំពោះ​រឿង​ដែល​ថា​ធ្វើ​ឲ្យ​មនុស្ស​យើង​មាន​អារម្មណ៍​ឆាប់​ខឹង អាច​បង្ក​ដោយ​បញ្ហា​មួយ​ចំនួន​ដូច​ជា បញ្ហា​ជីវសាស្ត្រ និង បរិយាកាស​ជា​ដើម…

  • naraths // ខែ ធ្នូ 10, 2007 ម៉ោង 7:48 ព្រឹក

    ធម្មតា​ទេ!

  • ទឹម បឿន // ខែ ធ្នូ 10, 2007 ម៉ោង 7:58 ព្រឹក

    រឿង​អារម្មណ៍ វា​មិន​ទៀង​ទេ ម្ដង​ឡើង ម្ដង​ចុះ ។ គិត​ទៅ​ថា​យើង​ធ្វើ​ហ្នឹង​ត្រូវ ឬ ខុស ហើយ​មិន​បាច់​ខ្វល់​ទេ បើ​គិត​ថា​ត្រូវ ធ្វើ​ចុះ ។ ធ្វើ​អ្វី ដោយ​មាន​ជំនឿជាក់​លើ​ខ្លួន​ឯង នឹង​មិន​មាន​ការ​ស្ដាយ​ក្រោយ​ទេ…

    រឿង​ដែល​ហួស កុំ​ខ្វល់ គិត​ត្រឹម​ថ្ងៃ​នេះ​ទៅ ទើប​ជា​ការ​សំខាន !

  • Rainna // ខែ ធ្នូ 10, 2007 ម៉ោង 8:25 ព្រឹក

    រាប់​អាន​គ្នា​យូរ​ហើយ, ចរិត​ឯង​យ៉ាង​ណា​ក៏​ដឹង​ស្រាប់! វា​មិន​ជា​រឿង​ធំ​ដុំ​ប៉ុន្មាន​នោះទេ, រជ្ជនី​រាល់​ថ្ងៃ​តែ​អញ្ចឹង! ការ​ពិត ធ្វើ​អ្វី​ក៏​ដោយ​ត្រូវ​ចេះ​ទប់​ចិត្ត​ខ្លួន​ឯង, យើង​ធ្វើ​តាម​ការ​នឹក​ឃើញ​មិន​បាន​ទេ! យ៉ាង​ណា បើ​ខ្លួន​យើង​មិន​អាច​គ្រប់​គ្រង​ខ្លួន​ឯង​បាន តើ​អ្នក​ណា​គេ​ទុក​ចិត្ត​យើង​នោះ?

  • Rainna // ខែ ធ្នូ 10, 2007 ម៉ោង 8:26 ព្រឹក

    រីករាយទិវាសិទ្ធិមនុស្សអន្តរជាតិ! សូមឱ្យកម្ពុជាប្រកបដោយសុខសន្តិភាព និង សេរីភាពប្រើនូវសិទ្ធិដែលមាន។

  • រជ្ជនី // ខែ ធ្នូ 10, 2007 ម៉ោង 9:46 ព្រឹក

    កាល​ណា​ទើប​មាន​កាក​បាទ​ខៀវ​? ចាំ​ឡើង​ផ្សារ​ភ្នែក​ហើយ​នៀក​!

  • naraths // ខែ ធ្នូ 10, 2007 ម៉ោង 12:15 ល្ងាច

    ទៅ​រក​មូលនិធិ​ម៉ោ!

  • សុទ្ធិពង្ស // ខែ ធ្នូ 10, 2007 ម៉ោង 2:44 ល្ងាច

    សួរស្តីប្អូនស្រី
    បងប្រុសមិនបានអានចប់គឺគ្រាន់តែអានចំណងជើង
    ប៉ុណ្ណោះព្រោះមិនសូវមានពេល
    ប្អូនស្រីមានអារម្មណ៍ឆាប់ខឹងអញ្ចឹងប្រហែលខ្លួនពេញ
    ក្រមុំហើយមើលទៅ​ និយាយលេងទេណា
    ក៏ហាត់អត់ធ្មត់ខ្លះទៅណាប្អូនស្រី

  • Phy // ខែ ធ្នូ 10, 2007 ម៉ោង 6:03 ល្ងាច

    You may wanna read this story about friendship, Goldena. Learn to write your hurts in the sand and carve your good memories in stone. Don’t let a little dispute injure a great friendship.

    p/s. Sorry to comment in English, for i haven’t been familiar with Khmer unicode.

  • សុវណ្ណរចនា // ខែ ធ្នូ 12, 2007 ម៉ោង 3:33 ព្រឹក

    អរគុណ​អ្នក​រាល់​គ្នា!​គិត​ចុះ​គិត​ឡើង​មាន​អារម្មណ៏​ថា​ខ្លួន​ឯង​ដូចជា​ទន់ជ្រាយ​ដល់​ហើ្យ​នៀក :( តែ​ឥលូវ​ចាប់​ផ្ដើម​រ៉ឹងប៉ឹង​វិញ​ហើ្យ​នៅ​ពេល​ដែល​បាន​ទទួល​ការ​ណែនាំ​និង​លើក​ទឹកចិត្ត​ជា​ច្រើន​នេះ! ;)
    Thanks for your story to giving me up ,brother Phy!

  • ទឹម បឿន // ខែ ធ្នូ 12, 2007 ម៉ោង 6:44 ព្រឹក

    ខ្លាច​ខ្មាស​គេ​ហ្មង !

  • sakal // ខែ ធ្នូ 12, 2007 ម៉ោង 9:18 ព្រឹក

    ខន្តីញោមស្រី ៗ ហេស ហេស !!!

  • រដ្ឋា // ខែ ធ្នូ 12, 2007 ម៉ោង 6:23 ល្ងាច

    ធ្លាប់ដែលគិតទេថា ព្រះចន្ទមានឥទ្ធិពលទៅមនុស្ស
    លោក ជាពិសេសមនុស្សស្រី។ ខ្ញុំធ្លាប់បានអានអត្ថ
    បទមួយនៅក្នុងទំព័អិនធឺណិតតែចាំពុំបានច្បាស់
    កាលបរិចេ្ឆទ។ គេថាស្ត្រីពេញវយ័ច្រើនមានរដូវខែ
    នាកំលុងពេលខែពេញបរិណ៏មី។ នៅពេលជិតដល់រដូវខែនេះ
    ស្រ្តីតែងមានអារម្មណ៏ប្រែប្រួលដូចជា ឆាប់ខឹង អស់កំលាំងឬមានចិត្តឆាប់នឿយណាយ ។ល។
    តើមិត្តនារីៗយល់ស្របដែរទេ?

  • សុវណ្ណរចនា // ខែ ធ្នូ 13, 2007 ម៉ោង 3:18 ព្រឹក

    បងបឿន៖ខ្មាស់​អី​ប៉ុណ្ណឹង!​មាន​តែ​សប្បាយ​ចិត្ត​ទៅ​វិញ​ទេ​ពេល​ដែល​បាន​ហែក​កេរ្តិ៏​ខ្លួន​ឯង​ឲ្យ​គេ​ស្ដាប់​ហើ្យ​ក៏​មាន​អារម្មណ៏​ធូរស្បើយ​ដែរ!យ៉ាង​ម៉េច​ហើ្យ​កំលោះ​ខក​ស្នេហ៏?​រឿងរ៉ាវ​ស្នេហា​ស្នេហ៏ហឺត​របស់​បង​ដល់​ណា​ហើ្យ?

    Sakal៖អត់​ទោស​ព្រះតេជគុណ!​និមន្ត​មក​ផ្ទះ​ខ្ញុំ​ព្រះករុណា​មាន​ការ​អ្វី​ដែរ?

    រដ្ឋា៖ មិន​ដែល​បាន​ដឹង​ពី​រឿង​នេះ​ពី​មុន​មក​សោះ!​អរគុណ​ដែល​បាន​ចែក​រំលែក​ចំនេះដឹង​មួយ​នេះ

  • samnang // ខែ ធ្នូ 13, 2007 ម៉ោង 4:32 ព្រឹក

    រដ្ឋា៖​អូ​!!​រឿង​ហ្នឹង​ពិត​មែន​ឬ​អត់​ ??​តើ​មាន​អ្វី​អះ​អាង​ទេ? ខ្ញុំ​ក៏មិន​ដឹង​ដែរ​ ហើយ​ក៏​មិ​នអាច​ពិសោធ​បាន​ដែរ​ព្រោះ​ខ្ញុំ​មិន​មែន​ជា​ស្រី, តែ​បើ​រឿងហ្នឹង​ជា​រឿង​ពិត​មែន​នោះ​ វា​ពិត​ជា​អច្ឆិយៈ​មែន​ហើយ….

  • រដ្ឋា // ខែ ធ្នូ 13, 2007 ម៉ោង 1:57 ល្ងាច

    សំណាង៖ រឿងណ្នឹងខ្ញុំក៏នៅមិនទាន់ជឿរច្បាស់នៅ
    ឡើយទេ។ ទាល់តែយើងបន្តសុំមតិពីមិត្តនារីៗ
    បន្ថែមទៀត។ កាលដែលខ្ញុំអានដំបូងខ្ញុំក៏បានគិត
    ដូចសំណាងដែរ។ ទោះជាបញ្ហាចោទខាងលើត្រូវ
    ឬមិនត្រូវតែការយកចិត្តថ្នាក់ថ្នមចិត្តមិត្តស្រីរបស់
    ខ្លួននាពេលនាងមានអារម្មណ៏មិនសប្បាយចិត្ត
    មិនមែនជាទង្វើមិនគប្បីនោះទេ, មែនទេ?

  • samnang // ខែ ធ្នូ 13, 2007 ម៉ោង 6:20 ល្ងាច

    រដ្ឋា៖ ត្រូវ​ហើយ!! ខ្ញុំ​គិត​ថា​ពេល​នាង​មាន​អារម្មណ៍​មិន​សប្បាយ​ចិត្ត​នាង​ចង់​ឲ្យ​មិត្ត​ប្រុស​របស់​នាង​នៅ​ក្បែរ​លួង​លោម និង យក​ចិត្ត​នាង។ បើ​ខ្ញុំ​មាន​មិត្ត​ស្រី​ក៏​ខ្ញុំ​ធ្វើ​ចឹង​ដែរ, តែ​មិន​ចូល​ចិត្ត​អំ​ពើ​បោក​ប្រាស់​ខ្ញុំ!!

  • ទឹម បឿន // ខែ ធ្នូ 14, 2007 ម៉ោង 12:59 ព្រឹក

    ថា​អី​ចេះ​ខុស មក​ឈ្លៀត​បញ្ឈឺ​ទៀត !

  • samnang // ខែ ធ្នូ 14, 2007 ម៉ោង 1:11 ព្រឹក

    បឿន៖​អ្នក​ណា​បញ្ឈឺ​ឯង​ហ្អា??

  • សុវណ្ណរចនា // ខែ ធ្នូ 16, 2007 ម៉ោង 3:13 ព្រឹក

    បង​សំណាង​បើ​បង​ចង់​ដឹង​មក​សួរ​ខ្ញុំ​ឯណេះ​វិញ​ទៅ​ប្រសើរ​ជាង​សួរ​បង​បឿន​ព្រោះ​ប្រហែល​ជា​គាត់​ខ្មាស់​ឆ្លើយ​មិន​ចេញ​ទេ​ដឹង?

  • samnang // ខែ ធ្នូ 16, 2007 ម៉ោង 5:35 ព្រឹក

    ចឹង​ហ៎ !​បឿន​គាត់​មាន​រឿង​អី​ហ្ន៎​បាន​ជា​មាន​គេ​បញ្ឈឺ​ចឹង?
    អូន​លួច​ខ្សឹប​ប្រាប់​បង​តិច​មើល៎!! កុំ​ឲ្យ​បឿន​គាត់​ឮ ក្រែង​គាត់​ខ្មាស់។

  • សុវណ្ណរចនា // ខែ ធ្នូ 17, 2007 ម៉ោង 3:27 ព្រឹក

    ខ្សឹប?​អត់​ចេះ​ខ្សឹប​តាម​ប្លក់​ទេ!​ឥលូវ​បា្រប់​ពី​វិធី ខ្សឹប​សិន​មក!

  • samnang // ខែ ធ្នូ 17, 2007 ម៉ោង 3:35 ព្រឹក

    ចឹងហ៎!! ចឹង​អូន​ឯង​លួច​ខ្សឹប​ដាក់​ម៉ែល​របស់​បង​ម៉ោ​ ធានា​ថា​មាន​តែ​យើង​ពីរ​នាក់​ទេ​ដែល​ដឹង…​កិកិកិ (smartsamnang@yahoo.com). ហេហេ!!

  • ទឹម បឿន // ខែ ធ្នូ 17, 2007 ម៉ោង 4:05 ព្រឹក

    kekeke….

  • khmersport // ខែ ធ្នូ 18, 2007 ម៉ោង 1:30 ព្រឹក

    ពិតមែនហើយ នារីឆាប់ខឹងមកពី វាមកមិនទៀងទាត់ ព្រោះខ្ញុំក៏ជួបបញ្ហានេះដែរ។ អុញ! ទាក់ទងអីដែរទេ

  • samnang // ខែ ធ្នូ 18, 2007 ម៉ោង 1:42 ព្រឹក

    ចង់​ឆ្ងល់​ដែរ​ហ្នឹង​ណា៎​មាន​ទាក់​ទង​អី​ដែរ និយាយ​ដូច​ធ្លាប់​មាន​បទ​ពិសិធ​ន៍ចឹង​ យ៉ាប់​ម៉ង!!
    ឆាប់​ខឹង​មក​ពី​បាត់​សមាធិ​ហ្នឹង​មាន​មក​ពី​អី​ទៀត… បើ​មាន​សមាធិ​ដូច​ព្រះ​ពុទ្ឋ​ប្រ​ហែល​មិន​សូវ​ខឹង​ទេ!! ហេហេ​​….​(​ខ្មែរ​ស្ប៉ត ចង់​និយាយ​ពី​អី​ហ្នឹង​ ប្រ​យ័ត្ន​មាន​អ្នក​ច្រ​ឡំណា៎ … កិកិកិកិកិ)

  • សុវណ្ណរចនា // ខែ ធ្នូ 18, 2007 ម៉ោង 3:29 ព្រឹក

    អុញ!ម៉េច​នាំ​គ្នា​សើច​តាម​ទា​អស់​ហើ្យ?​ចេះ​មក​ពី​ណា​ហ្នឹង?​ប្រយ័ត្ន​ទា​ប្ដឹង​ថា​មនុស្ស​នាំ​គ្នា​លួច​ស្ទីល​សើច​របស់​វា​ណា!

    បងរដ្ឋា៖​បង​ធ្លាប់​ជួប​បញ្ហា​ហ្នឹង​ដែរ???

  • samnang // ខែ ធ្នូ 18, 2007 ម៉ោង 5:49 ព្រឹក

    កិកិកិ ហ្នឹង​កម្មសិទ្ឋ​ផស់​បង បង​ទិញ​ឡាយសិនពី​ទា​រួច​ហើយ…កិកិកិកិ

  • សុវណ្ណរចនា // ខែ ធ្នូ 19, 2007 ម៉ោង 3:38 ព្រឹក

    អញ្ចឹង​សើច​ឲ្យ​អស់​ចិត្ត​ចុះ​បំណាច់​តែ​បាន​ទិញ​ឡាយសិន​ពី​វា​រួច​ហើ្យ!កិកិកិ

  • chamroeun // ខែ កុម្ភៈ 13, 2008 ម៉ោង 9:02 ព្រឹក

    Hi, good blog

បញ្ចេញ មួយវិចារ