Goldena’s Weblog

ធ្លាប់ភ្លក្សវាទេ ?

ខែ ធ្នូ 16, 2007 · 16 វិចារ

        tao-hu.jpg   

 ឈ្មោះ​របស់​វា​គឺ​ តៅហ៊ូ​មាស​ស្អុយ ។ មាន​លក់​នៅ​ហាង​តែ​គុជ​មួយ​ជិត​កែង​ភ្លើង​ស្តុប​ទួល​ទំពូង គឺ​នៅ​ក្បែរ​ភោជនីយដ្ឋាន​ ទន្លេ​បាសាក់ អតីត ចៅផាយ៉ា ។ ពេល​ខ្ញុំ​ជិះ​កាត់​ហាង​នោះ​ ឃើញ​ផ្លាក​គេ​សរសេរ​ថា តៅហ៊ូ​មាស​ស្អុយ កាន់​តែ​ស្អុយ​ កាន់​តែ​ឆ្ងាញ់ សំបក​ខាង​ក្រៅ​ស្រួយ​ ខាងក្នុង​ទន់ ។ អេ៎ ! ម្យ៉ាង​ដែរ​ ! ជីវិត​ត្រូវ​តែ​ស្គាល់​ឲ្យ​បាន​គ្រប់​រសជាតិ​បែប​នេះ​ហើ្យ ស្អុយ​ក៏​ស្អុយ​ចុះ​ ឲ្យ​តែ​ឆ្ងាញ់ ម្យ៉ាង​រូបមន្ត​ក្នុង​ការ​ធ្វើ​តៅហ៊ូ​ស្អុយ​នេះ គឺ​បាន​មក​ពី​លោក​គ្រូ​ចុងភៅ​ជនជាតិ​តៃ​វ៉ាន់​សុទ្ធ​តែ​ម្ដង >>> អ្នក​ទាំង​អស់​គ្នា​មាន​ដឹង​ទេ ? រសជាតិ​របស់​វា​ឆ្ងាញ់​ម្យ៉ាង​ពី​តៅហ៊ូ​ធម្មតា​របស់​យើង តែ​អ្វី​ដែល​មិន​អាច​បំភ្លេច​បាន​នោះ​គឺ​ ក្លិន​តៅហ៊ូ​ចងចាំ​មួយ​ជីវិត​ឯណោះ ! ខ្ញុំ​ញ៉ាំ​បាន​តែ​មួយ​ដុំ​គត់​ ហើ្យ​ពេល​ញ៉ាំ​នោះ​គឺ​ត្រូវ​បិទ​ច្រមុះ​ទៀត​ផង​ទើប​អាច​លេប​ចូល . . . ហ៊ឺ​ ! ពិបាក​បរិយាយ​ណាស់ ទាល់​តែ​សាក​ភ្លក្ស​ខ្លួន​ឯង​ហើ្យ​ទើប​ដឹង​ច្បាស់​ ! 

ចំណាត់ក្រុម ៖ Uncategorized

16 ចំលើយ មកទល់ពេលនេះ ↓

  • evannak // ខែ ធ្នូ 16, 2007 ម៉ោង 5:13 ព្រឹក

    អីយ៉ា​គិត​ទៅ​ម្យ៉ាង​ដែរ ស្អុយៗ​ចុះ ឲ្យ​តា​ឆ្ងាញ់ ។ ខ្ញុំ​ចង់​សាក​ដែរ ព្រោះ​ឃើញ​រ៉ាយរ៉ាប់​ស្ដាប់​ទៅ​គួរ​ឲ្យ​ចង់​ញ៉ាំ ។ ពេល​ទៅ​ទិញ​លើក​ក្រោយ​ប្រាប់​ផង ផ្ញើ​ទិញ​ម៉ា​ប្រអប់​ផង ។

  • [ សុភ័ក្ត្រ ] // ខែ ធ្នូ 16, 2007 ម៉ោង 11:11 ព្រឹក

    មែន​អី? ចេះ​តែ មាន​ម៉ង! ខ្ជិល​ចង់​សាក​ណាស់ មិន​សូវ​ចេះ​ផង តៅហ៊ូ មិន​ថា​អា​ស្អុយ អា​ក្រអូប​អី​ទេ :D

  • សុវណ្ណរចនា // ខែ ធ្នូ 17, 2007 ម៉ោង 3:09 ព្រឹក

    បងevannak៖​ចេះ​តែ​មាន​ហ្មង!​ឲ្យ​ខ្ញុំ​យក​ទៅ​ផ្ញើ​បង​ឯង​តាម​វិធី​ណា​ទៅ?ខ្ញុំ​ថា​គួរ​តែ​ទៅ​រក​ទិញ​ដោយ​ខ្លួន​ឯង​ទៅ​ព្រោះ​បុគ្គលិក​ស្រីៗ​នៅ ទីនោះ​ស្អាត​ៗ​ណាស់​ណា​;)​​

    បងសុភ័ក្រ្ត៖​គួរ​តែ​ទៅ​សាក​ម្ដង​ទៅ​ឲ្យ​បាន​ស្គាល់​រសជាតិ​នឹង​គេ​ណា​បង!

  • samnang // ខែ ធ្នូ 17, 2007 ម៉ោង 6:45 ព្រឹក

    បង​ធ្លាប់​តែ​សាក​អា​ធម្មតា​ អត់​ដែល​បាន​សាក​អា​ស្អុយៗ​ចឹង​សោះ….​វា​ស្អុយ​នមែន​អត់​ហ្នឹង???
    តែ​មើល​ទៅ​ដូច​មិន​ស្អុយ​ទេ…. ចាំ​មើល​ទៅ​វិញ​ទៅ​សាក​មើល​ម្តង​ឲ្យ​ដឹង​ថា​ស្អុយ​មែន​ឬ​អត់។

  • រដ្ឋា // ខែ ធ្នូ 17, 2007 ម៉ោង 8:24 ល្ងាច

    ក្លិនវាមិនចាញ់អាច៏ជ្រូកប៉ុន្មានទេ កោតតែចេះនាំ
    គ្នាថាឆ្ងាញ់ទៅកើត។

  • samnang // ខែ ធ្នូ 17, 2007 ម៉ោង 9:31 ល្ងាច

    មែន​ហ៎!​ចឹង​ប្រហែល​ជា​មិន​ទៅ​ទេ!!​ហេហេហេ!​សំណាង​ចេះ​ប្រាប់​មុន​ កុំ​អី​ខក​ជើង!!

  • សុវណ្ណរចនា // ខែ ធ្នូ 18, 2007 ម៉ោង 3:08 ព្រឹក

    បងរដ្ឋា៖​ហា៎!បង​ធ្លាប់​ភ្លក្ស​វា​ដែរ​ហ៎?

    បងសំណាង៖​ឮ​គេ​និយាយ​មួយរយ​ដង​មិន​ស្មើ​បាន​ភ្លក្ស​មួយ​ដង​ទេ​ណា​

  • samnang // ខែ ធ្នូ 18, 2007 ម៉ោង 5:55 ព្រឹក

    ឮ​ថា​ឆ្លាញ់​អី​ទៅ​ចេះ​តែ​ចង់​ហើយ ដល់​ឮ​ថា​មិន​ខុស​ពី​អាចម៍​ជ្រូក​ចឹង​មាន​អ្នក​ណា​ទៅ​ចង់ល៎​លោក​អឺយ!!!

  • រជ្ជនី // ខែ ធ្នូ 18, 2007 ម៉ោង 10:06 ព្រឹក

    ខ្ញុំ​​មិន​ដែល​បាន​ញ៉ាំ​ទេ​! ចង់​ញ៉ាំ​ដែរ​ហ្នឹង​ណា​!​ រចនា​ ង៉ៃ​ក្រោយ​ទិញ​ផ្ញើ​គ្នា​ផង​ណា​!

  • samnang // ខែ ធ្នូ 18, 2007 ម៉ោង 11:21 ព្រឹក

    សាក​មើល​ទៅ​ ម៉េចៗ​ប្រាប់​បង​ផង!!

  • រដ្ឋា // ខែ ធ្នូ 18, 2007 ម៉ោង 5:34 ល្ងាច

    ធ្លាប់សាកម្តងដែរ កាលនោះមិត្តខ្ញុំប្រាប់ថាឆ្ងាញ់តែ
    ពុំបានប្រាប់ពីក្លិនរបស់វាទេ។ កាលនោះខ្ញុំចូល
    ចិត្តជាងគេគឺបាយឆាត្រីប្រមា តើមាននាក់ណា
    ធ្លាប់បានសាកទេ?

  • សុវណ្ណរចនា // ខែ ធ្នូ 19, 2007 ម៉ោង 3:36 ព្រឹក

    សុំទោស ផង​ចុះ​ព្រោះ​លែង​ហ៊ាន​ទៅ​ទៀត​ហើ្យ!​គ្រាន់​តែ​នឹក​ឃើញ​ក៏​ឆ្អែត​ដែរ!
    ចុះ​បាយ​ឆា​ត្រី​ប្រមា​នោះ​យ៉ាង​ម៉េច​ដែរ? កាន់​តែ​ស្អុយ​កាន់​តែ​ឆ្ងាញ់​ទៀត​ទេ?

  • feelsoolcool // ខែ ធ្នូ 19, 2007 ម៉ោង 4:51 ព្រឹក

    i will try one day sis , go with me ?

  • feelsoolcool // ខែ ធ្នូ 19, 2007 ម៉ោង 4:57 ព្រឹក

    បាយឆាត្រីប្រមា?ទៅសាកមើលម្តងឲ្យដឹងថាឆ្ងាញ់ឬស្អុយ

  • រដ្ឋា // ខែ ធ្នូ 19, 2007 ម៉ោង 5:45 ល្ងាច

    ខ្ញុំចូលចិត្តម្ហូបស្អុយរបស់ខ្មែរយើងដូចជា ប្រហុក ផ្អក ត្រីប្រម៉ា ម្ហូបល្អៗទាំងនេះក្លិនរបស់វាអាច ទទួលបាន ទាល់តែធ្វើបានល្អគ្រប់ខួបគ្រប់ខែ របសវា។ បើប្រហុកស្ទើរខែវិញក្លិនមិនចាញ់ម្ហូប
    ដែលសុវណ្ណរចនាណែនាំខាងលើនេះទេ។

  • សុវណ្ណរចនា // ខែ ធ្នូ 22, 2007 ម៉ោង 3:30 ព្រឹក

    បងរដ្ឋា៖ពិត​មែន!​ប្រហុក​ខ្មែរ​ស្អុយ​តែ​យើង​អាច​ទទួល​យក​បាន​តែ​ចំពោះ​តៅហ៊ូ​នេះ​វិញ​គឺ​រាងចាល​តែ​ម្ដង!ខ្មែរ​ត្រូវ​តែ​គាំទ្រ​របស់​ខ្មែរ​មិនថា​ទំនៀមទំលាប់​ឬ​មួយ​ទំលាប់​ក្នុង​ការ​ហូប​ចុក​ទេ​។​មិនអញ្ចឹងហ្អេះ?

    feelsocool៖ សូមទោស​អត់​ទំនេរ​ទេ​បង! ម្យ៉ាង​អត់​ចង់​ភ្លក្ស​វា​ទៀត​ទេ

បញ្ចេញ មួយវិចារ