Goldena’s Weblog

ជួយផង ! មេរោគទន្រ្ទានកុំព្យូទ័រខ្ញុំហើយ !

ខែ ធ្នូ 23, 2007 · 12 វិចារ

 ថ្មីៗនេះមាន​មេរោគ​មួយ​ចំនួន​បាន​ឆាឆៅ​កុំព្យូទ័រ​របស់​ខ្ញុំ​ មាន​ដូចជា ៖
convert mp3 to amr full version.exe
svchost.exe
adobe audition version 11.5.exe
mobile mb version 5.8.11.support all phone.exe
sound forge version 16.8.2.exe
001.jpg

វាមិន​ត្រឹម​តែ​ធ្វើ​ឲ្យ​កុំ​ព្យូទ័រ​របស់​ខ្ញុំ​មាន​ដំណើរការ​យឺតយ៉ាវ​នោះ​ទេ ថែម​​ទាំង​បាន​ស៊ី​កម្មវិធី​កំចាត់​មេរោគ​របស់​ខ្ញុំ​គឺ Symantec ទៀត​ផង ។ តែ​អ្វី​ដែល​រឹត​តែ​ចំលែក​ ហើយ​ខ្ញុំ​មិន​ដែល​ជួប​ប្រទះ​នោះ​គឺ មេរោគ​នោះ​បាន​បំលែង​ រាល់​ Bitrate​ របស់​ mp3 របស់​ខ្ញុំ​ទៅ​ជា ០ byte គឺ​ស្ដាប់​លែង​កើត​តែ​ម្ដង ! មាន​អ្នក​ណា​អាច​ជួយ​ខ្ញុំ​បាន​ទេ​នា​ពេល​នេះ?

ចំណាត់ក្រុម ៖ Uncategorized

12 ចំលើយ មកទល់ពេលនេះ ↓

  • naraths // ខែ ធ្នូ 23, 2007 ម៉ោង 8:31 ព្រឹក

    អឺ! ប្រាកដ​ជា​មេរោគ​ស៊ី​ចម្រៀង​ហើយ​មើល​ទៅ គ្រោះ​ថ្នាក់​ណាស់… ផលិតកម្ម​ញូសង​ក៏​ធ្លាប់​បាន​មេរោគ​ហ្នឹង​ស៊ី​ចម្រៀង​ដែរ ។

    អត់​ដែល​ជួប​ទេ តែ​ឮ​គេ​និយាយ! ប្រយ័ត្ន​ខ្លួន​ផង…

  • Vannara // ខែ ធ្នូ 24, 2007 ម៉ោង 3:05 ព្រឹក

    ហ៎ាស​ហាហា… ប្រហែល​​នេះ​ជា​កាដូរ​សំរាប់​បុណ្យ​ណូអែល​សំរាប់​កុំព្យូទ័រ​របស់​រចនា​ហើយ​មើល​ទៅ :D (j/k) យល់​ល្អ​គួរ​តែ​​ទូរ​ស័ព្ទ​ទៅ CM រឺ ITCity ទៅ ប្រហែល​​ជា​គេ​មាន​អ្នក​ជំនាញ​អាច​ជួយ​បាន ;)

  • សុវណ្ណរចនា // ខែ ធ្នូ 24, 2007 ម៉ោង 3:59 ព្រឹក

    អូយ ! ពួក​បង​កំពុង​បំភ័យ​ខ្ញុំ​ទេ​ដឹង ?​មាន​វិធី​ផ្សេង​ទេ ? ហើយ​ប្រសិន​បើ​ចាត់ការ​មេរោគ​នោះ​ហើ្យ បទចំរៀង​របស់​ខ្ញុំ​អាច​មក​រក​សភាព​ដូចដើម​ទេ ?

  • naraths // ខែ ធ្នូ 24, 2007 ម៉ោង 4:25 ព្រឹក

    ជួយ​មិន​បាន​ទេ តែ​បាត់​ៗ​ហើយ ។ តែ​បើ​កម្ចាត់​វា​បាន​ហើយ អាច​ប្រើ​កម្មវិធី recovery សង្គ្រោះ​ឯកសារ​មក​វិញ បើ​បាន គឺ​បាន តែ​បើ​មិន​បាន​ទេ គឺ​អត់… ពិបាក​ដែរ ព្រោះ​មិន​ដែល​ជួប គ្មាន​បទពិសោធន៍ ។

    តែ​ណ្ហើយ… ចាត់​ទុក​កាដូ ឆ្នាំ​ថ្មី​ចុះ​ណា៎!

  • Rainna // ខែ ធ្នូ 24, 2007 ម៉ោង 7:00 ព្រឹក

    ហេ! ប្រហែល​មិន​មែន​បាន​ពី​អ៊ឹម​ទេ​ណា​អៀច! អ៊ឹម​ដូច​ជា​បាន​ដាក់​តែ​កម្មវិធី​ឱ្យ, មិន​បាន​ឱ្យ​មេរោគ​ទៅ​ផង​ទេ!

  • រជ្ជនី // ខែ ធ្នូ 24, 2007 ម៉ោង 9:26 ព្រឹក

    អគុណ​ព្រះ​ជាម្ចាស់​! កាដូរ​ពី​ សេនតា​ក្លូស​!​

  • រដ្ឋា // ខែ ធ្នូ 24, 2007 ម៉ោង 8:00 ល្ងាច

    ប្រាកដ៏ហើយឬអ្វីកើតឡើងដូចដែលបានរ៉ាយរាប់
    ខាងលើជា virus ? ហើយចុះកម្មវិធីបានមកពីណា?
    ប្រភពដែលទាញយកមកពីណាដែរ ហើយមាន
    ជំនឿទុក្ខចិត្តប្រភពនោះដែរទេ? តាមដែលខ្ញុំយល់ កម្មវិធី ខាងលើនោះជាកម្មវិធីត្រឹមត្រូវធម្មតាទេ ហើយក៏មិនមែនជា virus អ្វីដែរ។ អ្វីដែលខ្ញុំសង្សយ័នោះគឺ User Error (កំហុសឆ្គងអ្នកប្រើ)

  • Vannara // ខែ ធ្នូ 25, 2007 ម៉ោង 1:05 ព្រឹក

    ប្រសិន​បើ​មេរោគ​នឹង​ជា​ប្រភេទមេរោគ vbs (វា​ចូល​ទៅស៊ី រឺ​​កែ​ file system, registry file, file) ត្រូវ​ប្រយ័ត្ន​អោយ​មែន​ទែន​ទៅ ព្រោះ​អា​នឹង​វា​អាច​ស៊ី​ឯកសារ​កុំព្យូទ័រ​យើង​បាន តែ​ប្រសិន​បើ​វា​ជា​ប្រភេទ trojan រឺ worm វាគ្រាន់​តែ​ធ្វើ​អោយ​ម៉ាស៊ីន​យើង​យឺត​តែ​ប៉ុណ្ណោះ។ តែ​បើ​តាម​ពិនិត្យ​មើល​ក្នុង​រូប​ច្បាស់​ជា​ប្រភេទ vbs ហើយ :D

  • khmerbird - ខេមរបក្សី // ខែ ធ្នូ 25, 2007 ម៉ោង 3:34 ព្រឹក

    try http://www.kaspersky.com, it might help to clean your hard drive..

  • khmerbird - ខេមរបក្សី // ខែ ធ្នូ 25, 2007 ម៉ោង 3:35 ព្រឹក

    sorry this one might help http://www.kaspersky.com/

  • សុវណ្ណរចនា // ខែ ធ្នូ 26, 2007 ម៉ោង 4:10 ព្រឹក

    ចាំ​ខ្ញុំ​សាកល្បង​វា !

  • សុវណ្ណរចនា // ខែ ធ្នូ 28, 2007 ម៉ោង 3:25 ព្រឹក

    system ជា​ច្រើន​ត្រូវ​បាន​វា​បំផ្លាញ​អស់​ហើយ ! កម្មវិធី​កំចាត់​មេរោគ​ក៏​គ្មាន​ប្រសិទ្ធភាព​ទប់ទល់​នឹង​មេរោគ​នេះ​ដែរ ។ រឿង​តែ​ម្យ៉ាង​ដែល​ត្រូវ​ធ្វើ​គឺ​format drive ចោល​ហើយ​មើល​ទៅ ! តែ​ខ្ញុំ​បារម្ភ​ខ្លាច​ថ្ងៃ​ណា​មួយ​ជួប​ប្រទះ​នឹង​វា​ម្ដង​ទៀត​!​ចង់​ដឹង​ដល់​ហើយ​ថា​ផលិតកម្ម​ញូសង​នោះ​គេ​កំចាត់​វា​តាម​វិធី​ណា ?

បញ្ចេញ មួយវិចារ