Goldena’s Weblog

Unforgettabe X’mas !

ខែ ធ្នូ 26, 2007 · 14 វិចារ

                                               បំភ្លេច​មិន​បាន​ទេ ចំពោះ​ថ្ងៃ​ដ៏​វិសេស​នេះ !
           រឿង​ល្អ​ទី​មួយ​នោះ​គឺ​ខ្ញុំ​បាន​ជា​នា​គ្នា​ជា​មួយ​មិត្ត​របស់​ខ្ញុំ​វិញ​ ពួក​យើង​មិន​និយាយ​រក​គ្នា​១៤​ថ្ងៃ​គត់ ។ វា​បាន​ក្លាយ​ជា​ពេល​វេលា​ដ៏​សែន​យូរ​ចំពោះ​ខ្ញុំ​ ព្រោះ​កាល​ពី​មុន​ យ៉ាង​ច្រើន​បី​ថ្ងៃ​ ពួក​យើង​និយាយ​រក​គ្នា​វិញ​ហើយ តែ​ឥលូវ​បំភ្លេច​វា​ចុះ​ រឿង​រ៉ាវ​អាក្រក់​បាន​កន្លង​ផុត​ទៅ​ហើយ​ បន្ទាប់​ពី​បាន​អាន​អត្ថបទ​របស់​បង​ភី និង​ បង​អាចម៍​ផ្កាយ រួច​មក ។ រឿង​ល្អ​ទី​ពីរ​ គឺ​ពួក​យើង​បាន​រៀប​ចំ​ពិធី​ជប់​លៀង​ដ៏​ប្រថុច​ញ៉ុច​មួយ​នៅ​ឯ​ថ្នាក់​រៀន​ ជា​ការ​ញ៉ាំ​អាហារ​ជុំ​គ្នា​ពោរពេញ​ទៅ​ដោយ​ភាព​សប្បាយ​រីករាយ​ ជា​បរិយាកាស​ដ៏​ល្អ​មួយ​ចំពោះ​មិត្តភាព​របស់​ពួក​យើង​ ដែល​ពី​មុន​គឺ​ពុំ​សូវ​មាន​ភាព​ស្និទ្ធស្នាល​នឹង​គ្នា​សោះ​ ជា​ពិសេស​គឺ​សិស្ស​ប្រុស​និង​សិស្ស​ស្រី​នេះ​ឯង ។ ពេល​នេះ​ពួក​យើង​បាន​ចុះ​សំរុង​គ្នា​ល្អ​ណាស់​ ញ៉ាំ​បណ្ដើរ​ ចំអន់​បង្អាប់​គ្នា​បណ្ដើរ​ ដែល​ទាំង​អស់​នេះ​វា​ក្លាយ​ជា​ទម្លាប់​របស់​ពួក​យើង​ទៅ​ហើយ លោក​គ្រូ​ៗ​ដែល​ចូលរួម​ក៏​គ្រវី​ក្បាល​ហួស​ចិត្ត​ដែរ ។ បន្ទាប់​ពី​ញ៉ាំ​រួច​ក៏​មាន​ល្បែង​កម្សាន្ត​ជា​បន្តបន្ទាប់​ដែល​អ្វី​ទាំង​អស់​នោះ​វា​បាន​ក្លាយ​ជា​ការ​ចងចាំ​មួយ​ដ៏​ល្អ​សម្រាប់​ខ្ញុំ​និង​មិត្ត​រួម​ថ្នាក់ ។ តែ​វា​ក៏​ជា​រឿង​ដែល​គួរ​ឲ្យ​សោកស្ដាយ​ណាស់​ដែរ​ ដែល​ស្វា​ភ្លោះ​ទាំង​ពីរ​គឺ​ រ៉េនណា និង​ រជ្ជនី ពុំ​បាន​ចូលរួម ។
snv30918.jpg
នេះ​ជា​អំណោយ​ដែល​ពួក​ម៉ាក​យិនស៊ិន​របស់​រចនា​ជូន​ឲ្យ,,,គួរ​ឲ្យ​ស្រលាញ់​ទេ ?
snv30920.jpg
កាត​ជូន​ពរ​ឆ្នាំ​នេះ​ម៉ូត​ប្លែក​ៗ​គួរ​ឲ្យ​ស្រលាញ់​ដល់​ហើយ !
snv30922.jpg
បន្តោង​នេះ​គឺ​បង​ជីដូន​មួយ​ជូន​រចនា,,,ធ្លាប់​ឃើញ​វា​នៅ​ឯណា​ទេ ? សាក​ទាយ​ទៅ​មើល !
snv30895.jpg

ល្បែង​មួយ​នេះ​ មិន​ងាយ​រក​ឃើញ​អ្នក​ឈ្នះ​នោះ​ទេ ! លេង​បី​ម៉ោង​ទៅ​ហើយ​ សេះ​នៅ​តែ​ចេញ​មិន​ផុត​ពី​រោង​ទៀត!យ៉ាប់​មែន​ !
snv30848.jpg
លោកគ្រូ​ៗ​ខ្ញុំ ញញឹម​ខ្ជិប​តែ​ម្ដង !
snv30827.jpg
ម្ហូប​អាហារ​គឺ​មាន​តែ​បែប​នេះ​ឯង ព្រោះ​ជា​កម្មវិធី​ប្រថុចញ៉ុច !

ចំណាត់ក្រុម ៖ Uncategorized

14 ចំលើយ មកទល់ពេលនេះ ↓

  • ទឹម បឿន // ខែ ធ្នូ 26, 2007 ម៉ោង 4:48 ព្រឹក

    រឿង​អាក្រល​ហួស​អស់ រឿង​ល្អៗ​ចូល​មក​ហ្ន៎ !

    អាល្បែង​ដើរ​សេះ​ហ្នឹង បង​ធ្លាប់​ចាញ់​គេ​អស់​ជាង​ ២០០០​៛​ហើយ ។ គេ​បបួល​លេង​ទៀត លែង​ហ៊ាន​លេង​ហ្មង :D

  • Vannara // ខែ ធ្នូ 26, 2007 ម៉ោង 6:41 ព្រឹក

    បាន​ការដូ​ច្រើន​គួរ​សម​ដែរ​តើ​ ;) ដូច​បឿន​ថា​ចឹង​ឆ្នាំ​ថ្មី​ហើយ​អ្វី​ៗ​ក៏​ស្រស់​បំពង​ដែរ។ ឆ្នាំ​ថ្មី​​ភារកិច្ច​ថ្មី ជោគ​ជ័យ​ថ្មី​ ចំណេះ​ដឹង​ថ្មី បទ​ពិសោធន៍​ថ្មី ឡាន​ថ្មី ម៉ូតូ​ថ្មី សំលៀក​បំពាក់​ថ្មី …. «​លើក​លែង​តែប្រពន្ធ​ ‌ចាស់​រហូត» :D

  • Bandith // ខែ ធ្នូ 26, 2007 ម៉ោង 9:05 ព្រឹក

    តុក!! តុក!!! បណ្ឌិត បានធ្វើដំណើរនិវន្តន៍ម៉ោពី ឥណ្ឌាវិញហើយ បងប្អូន។ តាមពិតទៅម៉ោតាំងពី​អាទិត្យមុនម៉េស តែអាវល់ម៉ែឪអាវល់ហើយ​ចឹងបានមិនមានពេលម៉ោលេងនៅទីនេះ។ រីករាយ​ង៉ៃ គ្រីសស្មាស និងចូលឆ្នាំសកល

  • naraths // ខែ ធ្នូ 27, 2007 ម៉ោង 3:35 ព្រឹក

    សប្បាយ​ដល់​ហើយ… :)

  • ramana // ខែ ធ្នូ 27, 2007 ម៉ោង 8:13 ព្រឹក

    ហាហា​ ញ៉ាំ​សុទ្ធ​តា​បឺហ្គឺ​កូនគេ។ មើល​ទៅ​គូរ​អោយ​សប្បាយ​ណាស់​ណ៎, បាន​កាដូក៏​ច្រើន​អត់ដូច​បង​សោះ​រក​តាមួយ​គ្មាន ។ :( តែ​មិនអី​ទេ​ឃើញ​ប្អូនស្រី​សប្បាយ​ចិត្ត​បងក៏​សប្បាយ​ចិត្ត​ដែរ។ ជូនពរ​ឆ្នាំ​ថ្មី​ អោយ​រៀន​កាន់​តា​ពូកែ​ និង​ប្រលង​បាន​និទ្ទេស​ល្អ!​

  • [ សុភ័ក្ត្រ ] // ខែ ធ្នូ 27, 2007 ម៉ោង 9:09 ព្រឹក

    បង​ឯណេះ​ក៏​គ្មាន​ស្អី​ដែរ កម្សត់​ម៉ែ​ឳ​កម្សត់​ហើយ!

  • សុវណ្ណរចនា // ខែ ធ្នូ 28, 2007 ម៉ោង 3:18 ព្រឹក

    បងបឿន៖ថ្ងៃ ណា​មួយ​ចង់​ភ្នាល់​លេង​ដើរ​សេះ​ជាមួយ​បង​ម្ដង ! ព្រមទេ ?

    បងវណ្ណារ៉ា៖ នេះ​បាន​ចំ​ជា​បុរស​គ្រប់​លក្ខណៈ​បងប្រុស​ខ្ញុំ ! បើ​ប្រពន្ធ​បង​បាន​ឮ​មិន​ដឹង​ជា​អរ​យ៉ាងណា​នោះ​ទេ ?

    បងបណ្ឌិត៖ មាតុភូមិនិវត្តន៏ ? ស្វាគមន៏ ការ​វិល​ត្រលប់​មក​វិញ​ដោង​សុវត្តិភាព !

    បងណារដ្ឋ៖ សំបុត្រ​ស្នេហ៏​ក្នុង​សៀវភៅ​អូន​បាន​ការណ៏​យ៉ាងម៉េច​ហើយ​បងប្រុស ?​សង្ឃឹម​ថា​ឆ្នាំ​ថ្មី​នេះ​បា្រថ្នា​អ្វី​ឲ្យ​បាន​ដូច​បំនង ! (ពាក្យ​នេះ​ជូន​ពរ​ទៅ​អ្នក​រាល់​គ្នា)

    បងramana៖ អរគុណ​បងស្រី ! ឯ​បង​វិញ​ក៏​ដូចគ្នា​ដែរ​!​សូម​ឲ្យ​ឆ្នាំ​ថ្មី​ជួប​ប្រទះ​តែ​រឿង​ល្អ​ៗ​និង​មាន​មិត្ត​កាន់​តែ​ច្រើន​!

    បងសុភ័ក្រ្ត៖ កំសត់​អី​ទៅ​បងប្រុស​? បើ​កំសត់​មិត្ត​រចនា​អាច​ជួយ​បាន​តែ​បើ​កំសត់​អី​គេ​ផ្សេង​គឺ​ជួយ​អត់​បាន​ទេ !​:P

  • Rainna // ខែ ធ្នូ 28, 2007 ម៉ោង 10:47 ព្រឹក

    អៀច! អត់​ឃើញ​រូប​ថត​ថ្ងៃ​ទី 26 អញ្ចឹង​? ទៅ​ណា​ហើយ? ចង់​ឃើញ! ចង់​ឃើញ​មុខឆ្មា​របស់​អ៊ឹម! អត់​ទាន់​បាន​មើល​នៅ​ឡើយ!

  • samnang // ខែ ធ្នូ 31, 2007 ម៉ោង 2:59 ល្ងាច

    បង​អត់​មាន​ណរណា​អោយ​កាដូរ​សោះ…..

  • សុវណ្ណរចនា // ខែ មករា 1, 2008 ម៉ោង 2:59 ព្រឹក

    រ៉េនណា ៖ រូបថត​ហ្នឹង​ចាំ​ចុះ​ផ្សាយ​ក្នុង​ប្លក់​របស់​ឯង​ទៅ​ណា​ចាំ​គ្នា​send ទៅ​ឲ្យ !

    បងសំណាង ៖ បុរស​គួរ​តែ​ជា​អ្នក​ជូន​កាដូ​ទៅ​នារី​មិនមែន​អង្គុយ​ចាំ​អំណោយ​ទេ​!​តែ​បែប​ហ្នឹង​ប្រហែល​ ជា​ដើរ​មិន​ទាន់​គេ​ទេ​!​(​ថា​លេង​ទេ​តែ​ជា​ការ​ពិត​)

  • samnang // ខែ មករា 1, 2008 ម៉ោង 7:54 ព្រឹក

    ចឹង​ហ៎!! កើត​​ជា​ស្រី​សំណាង​ណាស់​ហ៎! កើត​ជា​ប្រុស​ចាំ​តែ​យក​ចិត្ត​ស្រីៗ​ចឹង!! ពិភពលោក​នេះ​ពិត​ជា​ផ្អៀង​មែន….កិកិកិ

  • សុវណ្ណរចនា // ខែ មករា 6, 2008 ម៉ោង 3:30 ព្រឹក

    គ្រាន់​តែ​រឿង​ប៉ុណ្ណឹង​ក៏​ត្អូញត្អែរ​ទៅ​កើត​ដែរ ?

  • samnang // ខែ មករា 6, 2008 ម៉ោង 5:18 ព្រឹក

    បង​នៅ​នេះ​ចាស់​លឿន​ណាស់​ព្រោះ​អី​ចូល​ឆ្នាំ​ដល់​ទៅ​៤​ដង​ឯណោះ, ៣៦៥ថ្ងៃ​បង​កើន​អាយុ​ដល់​ទៅ​៤​ដង!!!

  • ការពិតថ្ងៃនេះ // ខែ តុលា 26, 2008 ម៉ោង 5:49 ល្ងាច

    ចែកគ្នាញាំខ្លះមក

បញ្ចេញ មួយវិចារ