ជួយពួកយើងផង !

ចង់ថតខ្ញុំមែនទេ?

នេះជាភាពអស្ចារ្យរបស់ខ្ញុំ !!!

ធម្មជាតិបានផ្ដល់អាទិភាពឲ្យមនុស្សរស់នៅបានយ៉ាងងាយស្រួល , ចុះមនុស្សវិញ
បានតបស្នងដល់ធម្មជាតិនូវអំពើល្អអ្វីខ្លះ ?
ខ្ញុំឈ្មោះផ្សោត ។ ខ្ញុំរស់នៅក្នុងទឹកទន្លេមេគង្គ តែខ្ញុំមិនមែនជាត្រីទេ ។ ខ្ញុំពពោះ៩ខែ បង្កើតកូនម្ដងមួយ ពេលខ្លះកូនភ្លោះ និងបំបៅដោះកូនដូចមនុស្សដែរ ។ គេថាខ្ញុំជាថនិកសត្វ ។ ពេលពេញវ័យ ពួកយើងអាចមានទម្ងន់រហូតដល់២០០គក និងមានបណ្ដោយខ្លួនរហូតដល់២,៨ម ។ ភូមិរបស់យើង គឺនៅក្នុងទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង និងក្រចេះ ។ មុនឆ្នាំ១៩៧៥ យើងមានគ្នារហូតដល់រាប់ពាន់ក្បាលហើយយើងធ្លាប់ហែលចុះទៅលាងដល់ខេត្តកំពង់ចាមនិងកណ្ដាលទៀតផង ។ តែមនុស្សចេះតែដេញសម្លាប់យើង ហើយបច្ចុប្បន្នយើងមានគ្នាប្រហែលតែ៧០ ទៅ ១០០ ក្បាលប៉ុណ្ណោះ ។ សូមជួយយើងការពារយើងឲ្យបានរស់និងបង្កើតកូនតចៅតពូជតពង្សផង ! ខ្ញុំសន្យានឹងបង្ហាញខ្លួនរាល់ល្ងាចឲ្យអ្នកទាំងអស់គ្នាទស្សនាកម្សាន្ត !




5 ចំលើយ មកទល់ពេលនេះ ↓
រដ្ឋា // ខែ ធ្នូ 28, 2007 ម៉ោង 2:57 ល្ងាច
តើផ្សោតឯងមានគិតថា ផ្សោតឯងស្លាប់ដោយសា
តែលើសទម្ងន់ នោះគឺបណ្តាលមកពីទាត់ចុកខ្លាញ់
ហើយមានខ្លាញ់មិនល្អក្នុងសសៃឈាម បណ្តាល
អោយស្ទះក្នុងសសៃឈាមហើយស្លាប់។ ល្មមបញ្ចុះ
ទម្ងន់ខ្លះទៅ 200 kg that’s too heavy LOL
អាចម៍ផ្កាយ // ខែ ធ្នូ 30, 2007 ម៉ោង 7:14 ព្រឹក
ឳ!ផ្សោតដ៏កំសត់អើយ…ហេតុម្តេចមនុស្សសាហាវ
ឃោរឃៅយ៉ាងនេះ?…
នាងកើតមកននលគកយ៉ាងនេះទៅហើយ… ម្តេចឡើយគេមិនអាសូរ???
សុវណ្ណរចនា // ខែ មករា 1, 2008 ម៉ោង 2:52 ព្រឹក
អោវ ! ទៅជាលេងសើចបែបហ្នឹងទៅបងប្រុសខ្ញុំ ?
sakal // ខែ មករា 7, 2008 ម៉ោង 2:59 ព្រឹក
អាពីរបីក្បាលហ្នឹង បើស្លម្ជូរស្លឹកអំពិលប្រហែលឆ្ងាញ់មើលទៅ ! ហេស ហេស !!!
naraths // ខែ មករា 7, 2008 ម៉ោង 4:17 ព្រឹក
ខ្ញុំថាដាក់ម្ជូរសណ្ដាន់វិញបែបទំនងជាងហ្អី ល្បងឆាកល់…