៣៦៥ ថ្ងៃក្នុងឆ្នាំ ២០០៧ នេះមានរឿងរ៉ាវជាច្រើនកើតឡើងក្នុងជីវិតរបស់ខ្ញុំ មានទាំងរឿងល្អនិងរឿងអាក្រក់លាយឡំគ្នាជាមួយសំណើចនិងទឹកភ្នែក តែយ៉ាងណាក៏អរគុណអ្នកដែលបានផ្ដល់ឱកាសឲ្យខ្ញុំមានជីវិតរស់រានបន្ថែមបានមួយឆ្នាំទៀត ! បទពិសោធន៍ជាច្រើនដែលខ្ញុំបានទទួលក្នុងឆ្នាំ ២០០៧ នេះព្រមជាមួយកំហុសជាច្រើនផងនោះបានធ្វើឲ្យខ្ញុំយល់ច្បាស់ថាខ្លួនខ្ញុំនេះពុំមែនជាមនុស្សល្អណាស់ណាទេ គឺនៅតែមានកំហុស ហើយទង្វើជាច្រើនគឺនៅតែមិនពេញភ្នែកអ្នកទាំងអស់គ្នាទោះបីជាខ្ញុំគិតថាខ្លួនឯងបានព្យាយាមរួចទៅហើយ ។ ដូចនេះជាលទ្ធផលគឺខ្ញុំបង្វែរការគិត និងគំនិតអាត្មានិយមរបស់ខ្លួនឯងដែលពីមុនចូលចិត្តតែទាមទារឲ្យគេគ្រប់គ្នាបំពេញតាមចំណង់ចំណូលចិត្តរបស់ខ្លួននោះ ដោយឈប់មានអារម្មណ៍បែបនេះទៀតហើយ គឺគិតពីអារម្មណ៍របស់គេគ្រប់គ្នាដែរចំពោះការទាមទាររបស់ខ្លួន ម្យ៉ាងខ្លួនខ្ញុំនេះក៏មិនអាចបំពេញបានគ្រប់តាមអ្វីដែលគេគ្រប់គ្នាត្រូវការដែរ ។
និយាយអញ្ចឹង មានអ្នកណាបានរាប់ថយក្រោយដើម្បីទទួលស្វាគមន៍ឆ្នាំថ្មី ២០០៨ នេះទេ ? អារម្មណ៍ដែលបានរាប់លេខថយក្រោយនេះគឺពិតជារំភើបនិងអស្ចារ្យណាស់សម្រាប់រូបខ្ញុំ ព្រោះខ្ញុំបានរាប់ថយក្រោយជាមួយនិងមនុស្សពិសេសរបស់ខ្ញុំម្នាក់ដែលខ្ញុំស្រលាញ់និងគោរពអស់ពីបេះដូង នោះគឺអ្នកម៉ាក់របស់ខ្ញុំ !
លាហើយ 2007 ! 2008 មកដល់ហើយហ៎ ?
ខែ មករា 1, 2008 · 9 វិចារ
ចំណាត់ក្រុម ៖ Uncategorized




9 ចំលើយ មកទល់ពេលនេះ ↓
សុទ្ធិពង្ស // ខែ មករា 1, 2008 ម៉ោង 3:15 ព្រឹក
សួស្តីឆ្នាំថ្មីសកល ណាប្អូនស្រី
សុវណ្ណរចនា // ខែ មករា 1, 2008 ម៉ោង 3:19 ព្រឹក
ចាស៎ ! សួស្ដីបងប្រុស!
naraths // ខែ មករា 2, 2008 ម៉ោង 4:04 ព្រឹក
happy new year!
ramana // ខែ មករា 2, 2008 ម៉ោង 8:35 ព្រឹក
Happy New Year my dearest sis!! Hey, you got one year older and your thinking maybe more mature than before or even some one else!!
Ok, Wish you all the best sis!!
រដ្ឋា // ខែ មករា 2, 2008 ម៉ោង 5:57 ល្ងាច
មានគំនិតបែបនេះ ចាត់ទុក្ខថា ជាលទ្ធិផលល្អ
សំរាប់ឆ្នាំថ្មី។ សុំចូលរួមរីករាយផង។
កុសល // ខែ មករា 3, 2008 ម៉ោង 5:50 ព្រឹក
សួស្តីឆ្នាំថ្មីប្អូនស្រី !!!
lybunlin // ខែ មករា 3, 2008 ម៉ោង 8:59 ព្រឹក
ក៏ល្អដែរ! ដែលបានគិតបែបនេះ ហើយសង្ឃឹមថាថ្ងៃត
ទៅមុខនិងាបានប្រសើរជាងនេះណា។
samnang // ខែ មករា 4, 2008 ម៉ោង 6:10 ល្ងាច
new year could not change my mind!
សុវណ្ណរចនា // ខែ មករា 6, 2008 ម៉ោង 3:26 ព្រឹក
ឆ្នាំថ្មីចិត្តគំនិតថ្មីគឺត្រូវហើយតែមិនដឹងថាថ្មីបែរទៅរកផ្លូវមួយណាទេ ។ តែមិនអីទេព្រោះនៅចូលឆ្នាំពីរលើកទៀតដែរតើមែនទេ ?