Goldena’s Weblog

Rain និង Tata Young

ខែ មករា 6, 2008 · 13 វិចារ

Rain និង Tata Young​ ជាប់​ឈ្មោះ​ជា​តារា​ល្បី​មួយ​គូ​នៅ​អាស៊ី ៖
            តារា​ចម្រៀង​ដ៏​ល្បី​របស់​កូរ៉េ​និង​ថៃ​គឺ Rain ( Jung Ji Hoon )  និងTata Young បាន​ប្រកាស​ថា​ខ្លួន​នឹង​ជួយ​ធ្វើ​ការ​ផ្សព្វផ្សាយ​ និង​ អំពាវនាវ​ក្នុង​កម្មវិធី​នានា​ក្នុង​ទូរទស្សន៍​ MTV ដើម្បី​​រួម​ចំណែក​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រកស៊ី​ជួញ​ដូរ​មនុស្ស ។​ តារា​ទាំង​ពីរ​ដួង​នេះ​បាន​និយាយ​បា្រប់​សារ​ព័ត៌មាន​មួយ​របស់​ហុងកុង​ថា​ពួក​គេ​មាន​ការ​ស្អប់​ខ្ពើម​និង​មាន​ការ​ឈឺ​ចាប់​ជា​ខ្លាំង​ដែល​មនុស្ស​ធ្វើ​ការ​ជួញ​ដូរ​លើ​កម្លាំង​ញើស​ឈាម​របស់​មនុស្ស​ដូច​គ្នា​យ៉ាង​នេះ ។ ពួក​គេ​នឹង​ធ្វើការ​ផ្សព្វផ្សាយ​ក្នុង​កម្មវិធី​ឯកសារ​និង​កម្មវិធី​​ផ្សេង​ៗ​ទៀត​ដែល​ពួក​គេ​ទទួល​ខុស​ត្រូវ​ក្នុង​ទូរទស្សន៍​ MTV ដើម្បី​ជា​ការ​ក្រើន​រំលឹក​ដល់​មនុស្ស​ទាំងឡាយ​ឲ្យ​ចេះ​ប្រុង​ប្រយ័ត្ន​ខ្លួន​ ចៀសវាង​ការ​ចាញ់​បោក​ពួក​ឈ្មួញ​ទុច្ចរិត​ដែល​តែង​តែ​ប្រើ​វិធី​ស្មោក​គ្រោក​រាប់​មិន​អស់​ដើម្បី​ទាញ​យក​ផល​ប្រយោជន៍​ពី​មនុស្ស​ដូចគ្នា​ ។ លើស​ពី​នេះ​ពួក​គេ​ចង់​ឲ្យ​ជន​ដែល​ធ្លាប់​ប្រព្រឹត្តិ​ខុស​ឆ្គង​ទាំង​អំបាល​ម៉ាន​នេះ​ងាក​មក​ដើរ​ផ្លូវ​ល្អ​ប្រពៃ​វិញ ។ ពួក​គេ​បាន​ឲ្យ​និយមន័យ​នៃ​ការ​ជួញ​ដូរ​មនុស្ស​នេះ​ថា​ជា​ការ​បង្កើត​ឲ្យ​មាន​វណ្ណៈ​ទាសភាព​សម័យ​ទំនើប​ ។ 
             អង្គការ​ពលកម្ម​អន្តរជាតិ​បាន​ឲ្យ​ដឹង​ថា​ករណី​ជួញ​ដូរ​មនុស្ស​ដូចជា​ស្ត្រី​ និង​កុមារ​ដើម្បី​បម្រើ​សេវា​កម្ម​ផ្លូវ​ភេទ​និង​ធ្វើការ​ជា​ទម្ងន់​ច្រើន​តែ​ត្រូវ​បាន​គេ​នាំ​ចូល​ទៅ​ប្រទេស​ថៃ​ ។ ប្រទេស​អូស្ត្រាលី​ ហុងកុង​ ចិន ជប៉ុន​ កូរ៉េ និង​តៃ​វ៉ាន់​ សុទ្ធ​តែ​ជា​ប្រទេស​ដែល​ជាប់​ចំណាត់​ថ្នាក់​ក្នុង​ការ​ជួញ​ដូរ​មនុស្ស​ពី​ប្រទេស​ម៉ាឡេស៊ី​ និង​ហ្វីលីពីន​ផង​ដែរ ។ អង្គការ​សហប្រជាជាតិ​បាន​ឲ្យ​ដឹង​ថា​ការ​ជួញ​ដូរ​មនុស្ស​ឲ្យ​ធ្វើ​ជា​ស្រី​ពេស្យា និង​ធ្វើការ​ខុស​ច្បាប់​ជា​ជំនួញ​ដ៏​កាក់កប​ដែល​អាច​រក​ប្រាក់​ចំណូល​បាន​ពី​ ៧ ទៅ ១០ លាន​កោដ្ឋ​ដុល្លារ ជា​រៀង​រាល់​ឆ្នាំ ទោះ​បី​ជា​អង្គការ​អន្តរជាតិ​នានា​ខិតខំ​ចាត់​វិធានការណ៍​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​បញ្ហា​អសកម្ម​នេះ​កម្រិត​ណា​ក៏​ដោយ​ក៏​ស្ថានភាព​នៅ​តែ​យ៉ាប់​យ៉ឺន​ដដែល​ដរាប​ណា​នៅ​តែ​មាន​មនុស្ស​ខ្វះ​ការ​ភ្ញាក់​រលឹក​និង​មិន​មាន​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ៕
rain17.jpg
tata-young18.jpg
rain15.jpg
tata-young11.jpg

ចំណាត់ក្រុម ៖ Uncategorized
បានដាក់ប្លាក ៖ ,

13 ចំលើយ មកទល់ពេលនេះ ↓

  • រជ្ជនី // ខែ មករា 10, 2008 ម៉ោង 5:03 ព្រឹក

    រូប​ tata young នេះ​ដូច​ធ្លាប់​មាន​!
    រឿង​ដែល​គួរ​ឲ្យ​សោក​ស្តាយ​នោះ​​គឺ​ហេតុ​អី​tata សម្រេច​ចិត្ត​រៀប​ការ​ចោល​ខ្ញុំ​???​
    ថាលេង​ទេ​ :D !

  • samnang // ខែ មករា 10, 2008 ម៉ោង 3:24 ល្ងាច

    ដឹង​ច្រើន​ពី​ពត៌មាន​តារា​ណាស់​ណ៎! បង​មិន​សូវ​ចាប់​អារម្មណ៍​ចឹង​ហើយ​បាន​ជា​មិន​ដឹង!

  • samnang // ខែ មករា 18, 2008 ម៉ោង 2:41 ល្ងាច

    ម្ចាស់​ផ្ទះ​ទៅ​ណា​បាត់​ហើយ​ អត់មាន​ដាក់​អី​​ថ្មី​ទេ​អី

  • រជ្ជនី // ខែ មករា 23, 2008 ម៉ោង 2:17 ព្រឹក

    មិន​សូវ​បាន​ជួប​គេ​សោះ​! បើ​បាន​ជួប​ចាំ​ជួយ​ប្រាប់​ឲ្យ​ណា​!

  • naraths // ខែ មករា 25, 2008 ម៉ោង 3:45 ព្រឹក

    តុក តុក តុក! គោះ​បែក​ទ្វារ​ឡូវ​ហើយ… មាន​អ្នក​ណា​នៅ​ទេ? ស្ងាត់​ឲ្យ​ជ្រៀប… គិត​មក​ខ្ចី​ប៊ីចេង​ម៉ាចុប… :)

  • samnang // ខែ មករា 25, 2008 ម៉ោង 5:31 ព្រឹក

    អាឡូ!អាឡូ! សូម​ផ្ញើរ​សារ​សម្ងាត់​ទៅ​ម្ទាស់​ផ្ទះ សូម​ប្រញ៉ាប់​បិទ​ទ្វារ​ផ្ទះ​ឲ្យ​ជាប់​ល្អ ហើយ​សំងំ​ក្នុង​ផ្ទះ​ទៅ ព្រោះ​មាន​អ្នក​ខ្ចី​របស់​ហើយ…….

  • រជ្ជនី // ខែ មករា 25, 2008 ម៉ោង 5:36 ព្រឹក

    អត់​អី​ទេ​! ម្ចាស់​ផ្ទះ​ទៅ​លក់​ដី​នៅ​បាត់​ដំបង​បាត់​ហើយ​! ចង់​ខ្ចី​អី​? ចាំ​ខ្ញុំ​ទៅ​កកាយ​យក​មក​ឲ្យ​!

  • រជ្ជនី // ខែ មករា 26, 2008 ម៉ោង 4:35 ព្រឹក

    ឯណា​ម្ចាស់​ផ្ទះ​! ទៅ​ណា​ហើយ​? យើង​មក​ទារ​​ថ្លៃ​ការពារ​វ៉ី​! :D

  • សុវណ្ណរចនា // ខែ មករា 30, 2008 ម៉ោង 5:32 ព្រឹក

    បងណារដ្ឋ ៖មកហើយៗ ! គោះអីក៏ខ្លាំងម៉្លេះ ? កណ្ដឹងមានដែរម៉េចមិនចុចទៅ ? មុនដំបូងនឹកអរ ស្មានតែមានអ្នកណាមករលឹកនឹកដល់ខ្ញុំ ? ដឹងអីមានអ្នកមកខ្ចី ប៊ីចេងសោះ ! ហក៎ ! ណេះ ប៊ីចេងម៉ាចុប ! ឲ្យប៊ីចេងយឺតពេលអ៊ីចឹង សង្ស័យតែត្រូវដាក់ប៊ីចេងសរុបនៅចានក្រោយទេ​ដឹង ? អូ ! ភ្លេចថាមានជនដៃដល់មកកកាយយក​ឲ្យ !

    បងសំណាង ៖ អាឡូ ! អាឡូ ! សុវណ្ណរចនា និយាយចា៎ ! សារសំងាត់ដែលបងផ្ញើមកឲ្យនោះ ខ្ញុំបានទទួលហើយ ! តែមិនអីនោះទេ របស់បន្តិចបន្តួច ចង់បានប៉ុណ្ណាយកប៉ុណ្ណឹងតាម​សប្បាយចុះ ! យើងជាអ្នកភូមិផងរបងជាមួយគ្នា​ទៅហើយ ទៅកំណាញ់ធ្វើអី ? ឯរឿងរ៉ាវពីតារានោះ ខ្ញុំដឹងតែម៉ាល្មមប៉ុណ្ណោះទេ គឺមិនទាន់ expert ដូចស្វាភ្លោះទាំងពីរនោះ នោះទេ បើមិនជឿ បង​សាកទៅសួរទៅ ។

    រជ្ជនី ៖ អរគុណដែលបានជួយតបខំម៉ិនជំនួស​ពេលម្ចាស់ផ្ទះមិននៅ ហើយនិយាយអ៊ីចឹង ដឹងមកពីណាថាខ្ញុំទៅលក់ដីនៅបាត់ដំបងនោះ ? ឯ​រឿងថ្លៃ​ការពារ​នោះ​គិត​ចង់​បាន​ប៉ុន្មាន​ដែរ ?

  • រជ្ជនី // ខែ មករា 30, 2008 ម៉ោង 10:53 ព្រឹក

    ឲ្យ​តាម​​ស្តង់​ដារ​! តាម​ប្លុក​ណា​ៗ!​ ដែល​ពិ​បាក​ការ​ពារ​ហ្នឹង​ណា​! បើ​អាច​ទៅ​រួច​មិន​បាច់​ឲ្យ​ទេ​អា​ថ្លៃ​កាពារ​ស្អី​ហ្នឹង​នោះ​! សង​តែ​ឌីស​វិញ​! ចាត់​ទុក​ថា​រួច​គ្នា​! :D

  • samnang // ខែ មករា 30, 2008 ម៉ោង 1:02 ល្ងាច

    អូ​មក​វិញ​ហើយ​ហ៎,​ស្មាន​ថា​អត់​ម៉ោ​វិញ​ទេ,​​អ្នក​មក​ខ្ចី​របស់​ហ្នឹង​អត់​ទៀ​ង​ទេ,​ខ្ចី​បាន​ថ្ងៃ​ក្រោយ​ខ្ចី​ទៀត​…ហេហេ។ បាត់​មុខ​ជិត​មួយ​សតវត្ស​​សុខ​សប្បាយ​ទេ​អូន?

  • សុវណ្ណរចនា // ខែ មករា 31, 2008 ម៉ោង 5:42 ព្រឹក

    រជ្ជនី៖ អ៊ី​ចឹង​បាន​ន័យ​ថា​ត្រូវ​បង់​ថោក​ៗ​មែន​ទេ​ ព្រោះ​ដឹង​ស្រាប់​ហើយ​ ប្លក់​របស់​យើង​វា​យ៉ាង​ម៉េច​នោះ ! ហ្ន៎??

    បង​សំណាង៖ មួយ​សតវត្ស​អី​ក៏​លឿន​ម៉្លេះ ? ចា​តែ​ថះ​ហើយ​ បង​នៀក ! ​

  • samnang // ខែ កុម្ភៈ 2, 2008 ម៉ោង 12:08 ល្ងាច

    កិកិកិ

បញ្ចេញ មួយវិចារ