Goldena’s Weblog

ផ្ទះខ្ញុំធូលីច្រើនដល់ហើយ !

ខែ មករា 30, 2008 · 30 វិចារ

       រយៈពេល​ជាង​មួយ​ខែ​ហើយ​ដែល​ខ្ញុំ​បាន​ដើរ​ចោល​ផ្ទះ​ ! មើល​ចុះ ធូលី​ច្រើន​ដល់​ហើយ ! គ្រឿង​សង្ហារិម​ទាំងឡាយ​បាត់​បង់​អស់​ភាព​ប្រណិត ហើយ​ពីងពាង​ក៏​តាំង​ខ្លួន​ជា​ម្ចាស់​ផ្ទះ​ទៀត ! ហ៊ឺ​ ! បើ​ដូច​នេះ​ ផ្ទះ​មួយ​ខ្នង​នេះ​នៅ​តែ​ជា​កម្មសិទ្ធិ​របស់​ខ្ញុំ​ទៀត​ទេ​ហ្ន៎ ?       អុញ ! ដាន​ជើង​អ្នកណា​ខ្លះ​ហ្នឹង ? បើ​តាម​សង្កេត​លើ​ដាន​ជើង​នីមួយ​ៗ​ គឺ​បង្ហាញ​ឲ្យ​ឃើញ​ថា​ មាន​មនុស្ស​ប្រមាណ​ជា​ 4 ទៅ​ 5ទៅ​ ៤ា​ មាន​មនុស្ស​ប្រមាណ​ជា​ ៣ នាក់ ដែល​បាន​ចូល​មក​ក្នុង​ផ្ទះ ។ តើ​ពួក​គេ​ជា​អ្នកណា​ខ្លះ​ហ្នឹង ? ពេល​ខ្ញុំ​មិន​នៅ​ផ្ទះ​ តើ​មាន​រឿង​អ្វី​កើត​ឡើង ? តើ​ចូល​មក​នេះ​ក្នុង​បំណង​អ្វី​ឲ្យ​ពិត​ប្រាកដ ? តែ​បើ​មើល​ឲ្យ​បាន​ដិតដល់​លើ​ដាន​ជើង​ទាំងនោះ​ គឺ​គ្មាន​អ្វី​ចម្លែក​នោះ​ទេ គឺ​ដើរ​តាម​ដំណើរ​ថ្មើរ​ជើង​ធម្មតា​ មិន​ប្រញាប់​ប្រញាល់​ មិន​លិប​ល​  អូ ! ដាន​ជើង​បង​ៗ​និង​មិត្តភ័ក្ដិ​ របស់​ខ្ញុំ​ទេ​តើ ! ខំ​តែ​ភ័យ !
        អវត្ដមាន​ពី​ផ្ទះ​នេះ គឺ​មូលហេតុ​ទាក់​ទង​នឹង​ការ​ប្រលង ដូចនេះ​ពិត​ជា​គ្មាន​ពេល​វេលា​ចំណាយ​ជាមួយ​នឹង WordPress ទៀត​ទេ ជា​ពិសេស​គឺ​ការ Update ប្លក់​នេះ​តែ​ម្ដង ! សង្ឃឹម​ថា​អ្នក​ទាំងអស់​គ្នា​មិន​ប្រកាន់​ខឹង​ចំពោះ​ការ​បាត់​មុខ​ពី​ពិភព​ប្លក់​របស់​ខ្ញុំ​នោះ​ទេ ហើយ​ក៏​សង្ឃឹម​ដែរ​ថា​ បង​ៗ​នឹង​នៅ​តែ​ចាំ​មុខ​ប្អូន​ស្រី​ម្នាក់​នេះ ដូច​ដែល​ប្អូន​នៅ​តែ​ចាំ​បង​ៗ​ដូចគ្នា​ !
ថ្មី​ៗ​នេះ​មាន​រឿង​អ្វី​កើត​ឡើង​ក្នុង​សហគមន៍​ប្លក់​របស់​យើង​ខ្លះ​ទៅ ? ដឹង​ត្រឹម​តែ​មាន​សមាជិក​ WordPress  ខ្លះ​បាន​ប្ដូរ​អាសយដ្ឋាន​ ហើយ​ក្រៅ​ពី​នោះ គឺ​ងងឹត​ស្លុប​ដូច​ដាច់​ចរន្ត​អគ្គិសនី​នា​ពេល​រាត្រី​អ៊ីចឹង ! សូម​មេត្តា​រ៉ាយរ៉ាប់​ប្រាប់​ខ្ញុំ​ផង !
       និយាយ​ពី​ផ្ទះ​មួយ​នេះ​វិញ​ ខ្ញុំ​មិន​ដែល​មាន​គំនិត​ចង់​បោះ​បង់​វា​នោះ​ទេ ព្រោះ​វា​ជា​របស់​តែ​ម្យ៉ាង​គត់​ដែល​នាំ​ឲ្យ​ខ្ញុំ​បាន​ស្គាល់​បង​ៗ​និង​មិត្ត​ៗ​ទាំងអស់​គ្នា ។ រយៈ​កាល​កន្លង​មក​នេះ សូម​អរគុណ​រាល់​សន្ដាន​ចិត្ត​ស្រលាញ់​រាប់អាន​ខ្ញុំ​ដូច​បងប្អូន​សាច់​ឆ្ងាយ​ម្ដាយ​ទីទៃ​អ៊ីចឹង​ដែរ ! និយាយ​លេង​ទេ​ តែ​ជា​ការ​ពិត !
       ឆ្លៀត​ឱកាស​នេះ​ដែរ ( ព្រោះ​ពុំ​មាន​ឱកាស​ឲ្យ​ឆ្លៀត​ទៀត ) សូម​ជូនពរ​អ្នក​រាល់​គ្នា​ឲ្យ​ជួប​ប្រទះ​តែ​សេចក្ដី​សុខ​ ចម្រុងចម្រើន​ ជា​ពិសេស​នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន​នេះ​តែ​ម្ដង !   
 祝你们
  新年快乐 !恭喜发财 !红包大大来 !心想事成 !和 万事如意  !

                                                                                                                         ម្ចាស់​ប្លក់ ៖ សុវណ្ណ​រចនា

ចំណាត់ក្រុម ៖ Uncategorized

30 ចំលើយ មកទល់ពេលនេះ ↓

  • ទឹម បឿន // ខែ មករា 30, 2008 ម៉ោង 6:38 ព្រឹក

    ចេះ​ចិន​ទៀត។ អរគុណ​ហើយ​ប្អូន។ កំពុង​តែ​នឹក​​ស្រាប់ មិន​ដឹង​ថា​បាត់​មុខ​ទៅ​ណា។ ជូន​ពរ​ឱ្យ​សម្រេច​ការប្រឡង​ដោយ​ជោគជ័យ​ណា។ បើ​មាន​ពេល ឈៀង​មក​លេង​ខ្លះៗ​ផង។

    សុខ​សប្បាយ​ប្អូន!

  • អាចម៍ផ្កាយ // ខែ មករា 30, 2008 ម៉ោង 8:36 ព្រឹក

    ឱ!​គ្រាន់តែចូលមកដល់ភ្លាមឈ្លក់ស្ទើរស្លាប់!!!
    ល្មមបោសសម្អាតចេញទៅ,​តែខំអត់ភ្ញៀវចូលទេ!!!

  • ខឿន // ខែ មករា 30, 2008 ម៉ោង 10:06 ព្រឹក

    ប្រលងចប់ហើយនៅប្អូនស្រី?

  • រជ្ជនី // ខែ មករា 30, 2008 ម៉ោង 10:45 ព្រឹក

    រចនា​រៀន​ថ្នាក់​​ទី​១​មែន​ទេ​(ចិន​)​? កុំ​ដើរ​ចោល​ផ្ទះ​យូរ​ពេក​ណា​! ព្រោះ​មិត្ត​ម៉ា​ក្បាល​នេះ​វា​អផ្សុក​សឹង​ស្លាប់​ដោយ​សារ​តែ​ឯង​មិន​រី​ផ្លាយ​ខំម៉ិន​!

  • Rachna_Rainna // ខែ មករា 30, 2008 ម៉ោង 11:48 ព្រឹក

    ដឹង​ខ្លួន​ល្អ​ហើយ! ចូល​មក​ញឹក​ៗ​បន្តិច​ទៅ, ប្រយ័ត្ន​តែ​រក​មុខម្ចាស់​មិន​ឃើញ ដុត​ផ្ទះ​ចោល​ហ្មង!

  • រជ្ជនី // ខែ មករា 30, 2008 ម៉ោង 11:53 ព្រឹក

    បង​ឯង​អី ក៏​សាហាវ​ម៉េះ​?​

  • Vannara // ខែ មករា 30, 2008 ម៉ោង 1:19 ល្ងាច

    ក្មេង​អាឡូវ​ចូល​ចិត្ត​និយាយ go around ណាស់​ន៎ អត់​ speak to the point សោះ :D អាន​​កថា​ខ័ណ្ឌ​​ដំបូង​​ស្មាន​តែ​និយាយ​ពី​ផ្ទះ​មែន​ទែន ដឹង​អី​រឿង​ប្លក់​សោះ។ អត់​នៅ​មើល​ថែ​ផ្ទះ​ចឹង​ប្រយ័ត្ន​ចោរ​ចូល​លួច​ posts អស់ :D

  • naraths // ខែ មករា 31, 2008 ម៉ោង 4:03 ព្រឹក

    ដើរ​ចោល​ផ្ទះ​រាប់​ខែ! ចំ​មែន​តាម៉ង​ហើយ… ហ៎ រជ្ជនី​យើង​ចាំ​អង្កាល​ជម្រិត​ទារ​ថ្លៃ​ការពារ យើង… ព្រោះ​ខំ​យាម​ផ្ទះ​ឲ្យយូរ​ហើយ!

  • សុវណ្ណរចនា // ខែ មករា 31, 2008 ម៉ោង 5:19 ព្រឹក

    បងបឿន៖ សាធុ !ឲ្យ​ពិត​ដូច​សំដី​បង​ទៅ​ចុះ ! ហើយ​ក៏​អរគុណ​ដែរ​ដែល​បាន​រលឹក​នឹក​ដល់​ប្អូន​ស្រី​ម្នាក់​នេះ !

    បង​អាចម៏​ផ្កាយ៖ បោស​ស្អាត​ហើយ​តើ ! ម៉េច​ក៏​នៅ​តែ​ឈ្លក់​ទៀត​អ៊ីចឹង ?

    បង​ខឿន​៖​ ចាស៎ ! នៅ​មិន​ទាន់​ទេ ។ ការ​ប្រលង​នឹង​ចាប់​ផ្ដើម​នៅ​ដំណាច់​ខែ​កុម្ភៈ​នេះ​ឯង !

    រជ្ជនី៖ បើ​ចិន​ថ្នាក់​ទី​មួយ​មែន​ណា​ ប្រហែល​ជា​មិន​បាន​សរសេរ​បាន​ប៉ុន​នេះ​នោះ​ទេ ! ប្រាប់​ឯង​ទៅ​ចុះ​ គឺ​ថ្នាក់​ទី​ ពីរ !

    រ៉េនណា៖ ចាហាវ​ម៉្លេះ អា​ម៉ាក ?!

    បង​វណ្ណារ៉ា៖ បង​​ជា​មនុស្ស​ទី​ពីរ​ហើយ​ដែល​យល់​ច្រលំ​លើ​កថាខ័ណ្ឌ​ដំបូង​របស់​ខ្ញុំ ! តែ​អា​រឿង​ចោរ​លួច​ចូល​​ក្នុង​ផ្ទះ​ខ្ញុំ​នោះ​ គឺ​មិន​ភ័យ​ឡើយ​ ព្រោះ​បាន​បង់​ថ្លៃ​ការពារ​រួច​រាល់​ហើយ ! ម្យ៉ាង​មាន​បង​ណារដ្ឋ​ និង​ រជ្ជនី ជួយ​ការពារដែរ​តើ !

    បង​ណារដ្ឋ៖ ប្រាប់​មក​ ចង់​បាន​ប៉ុន្មាន ? ខ្ញុំ​គិត​ថា​ទូទាត់​គ្នា​រួច​ជាមួយ​ ប៊ីចេង​ដែល​បង​មក​ខ្ចី​ខ្ញុំ​ទៅ​ល្អ​ទេ ?

  • រជ្ជនី // ខែ មករា 31, 2008 ម៉ោង 5:21 ព្រឹក

    ហើយ​ឯណា​តាបង​ដែល​ឲ្យ​កាន់​ម៉ោ​មិញ​ទៅ​ណា​បាត់​ហើយ​? យក​ម៉ោ​គំរាម​ក្រែង​ចង់​ប្រែ​ក្រឡាស់​អី​ហ្នឹង​ណា​! ហើយ​បង​ណារដ្ឋ​ឯង​! តាបង​ប៉ាប៉ុន​ហ្ឹង​កាន់​មិន​ជាប់​! ទៅ​ធ្វើ​ស្អី​កើត​? ;)

  • សុវណ្ណរចនា // ខែ មករា 31, 2008 ម៉ោង 5:23 ព្រឹក

    អុញ ! ម៉េច​ចាំ​បាច់​ប្រើ​​ហិង្សា​ហាស់ អា​ម៉ាក !

  • រជ្ជនី // ខែ មករា 31, 2008 ម៉ោង 5:32 ព្រឹក

    ម៉ោ​ទារ​តាំង​ពី​ម៉ាន​ង៉ៃ​មិន​អត់​ទាន់​ឲ្យ​ទើប​ហៅ​គ្នា​ម៉ោ​ហ្ឹង​ណា​!

  • សុវណ្ណរចនា // ខែ មករា 31, 2008 ម៉ោង 5:35 ព្រឹក

    មុខលុយ !

  • រជ្ជនី // ខែ មករា 31, 2008 ម៉ោង 5:39 ព្រឹក

    គេ​ហៅ​ថា​មុខ​ខ្លាញ់​! ;)

  • សុវណ្ណរចនា // ខែ មករា 31, 2008 ម៉ោង 5:44 ព្រឹក

    អ៊ី​ចឹង​ពេល​បំពង​ត្រី​ ប្រាប់​ម៉ាក់​ទៅ​ថា​មិន​បាច់​ទិញ​ខ្លាញ់​ទេ ព្រោះ​កូន​ស្រី​ម៉ាក់​ មុខ​ខ្លាញ់​សំបើម​ណាស់ !

  • samnang // ខែ មករា 31, 2008 ម៉ោង 6:03 ព្រឹក

    អាឡូ​ប្អូន​ស្រី​ បង​សុំ​ទោស​ដែល​ចូល​មក​comment យឺត​តិ ព្រឺក​ម៉ិញ​រវល់​ទៅ​សាលា​ រងារ​ស្ទើរ​តែ​ស្ពឹក​អីៗ​អស់​ហើយ។ មុន​ទៅ​ណា​ទៅ​ណី​មើល​ផ្តាំ​ផ្ញើរ​ឲ្យ​មិត្ត​ភ័ក្ត​មើល​ផ្ទះ​ឲ្យទៅ​បើ​មិន​ចឹង​ទេ​មាន​អ្នក​មក​រក​ច្បាស់​ជា​ខក​បំណង​មិន​ខាន(ឧទាហរណ៍ អ្នក​មក​ខ្ចី​ប៊ីចេង​ជា​ដើម…កិកិកិ)។ គ្រាន់​តែ​ចូល​មក​អើត​រក​មើល​ម្ចាស់​ផ្ទះ​សោះ​ ម្ចាស់​គេ​មក​វិញ​ឃើញ​ដាន​ជើង​ វិស​ជាប់​ចោទ​ជា​ចោរ​លួច​ចូល​ផ្ទះ។

  • ramana // ខែ មករា 31, 2008 ម៉ោង 9:31 ព្រឹក

    ស្វាគមន៍​មក​ដល់​វិញ :) ទៅ​ណា​មក​ណា​អត់​អោយ​ដំណឹង​សោះ​ មក​ម្តង​ណា​នៅ​តាដែល​អត់​ឃើញ អាប់ដេត​ តែមិន​ទេ​ម​ក​វិញ​ហើយ ។ ហ៊ាន​តែ​មក​យឺត​បងៗ​ច្បាស់​ជា​ភ្លេច​មុខ​មិន​ខាន​ទេ …….

  • naraths // ខែ មករា 31, 2008 ម៉ោង 12:01 ល្ងាច

    រជ្ជនី និយាយ​ឮៗ​ម៉្លេះ! មិន​មែន​កាន់​មិន​ជាប់​ទេ តែ​បង​ជំពាក់​ប៊ីចេង​គេ​មិន​ទាន់​សង… ចឹង​អត់ហ៊ាន​មាត់​ទេ! នី ឯង​អ្នក​ចរចា​ទៅ បាន​ម៉ាន​យក​ប៉ុណ្ណឹង​ចុះ.. ចាំ​ស្អែក​ដើរ​ទារ​ទៀត ណា៎

  • សុវណ្ណរចនា // ខែ កុម្ភៈ 1, 2008 ម៉ោង 11:06 ព្រឹក

    បង​សំណាង៖ អ្នក​ណា​ទៅ​ហ៊ាន​ចោទ​បង​ប្រុស​ខ្លួន​ឯង​ថា​ជា​ចោរ​នោះ ?

    បង​ramana៖ គួរ​តែ​និយាយ​ថា​​ មនុស្ស​គមន៏​ វិញ​ទើប​វា​ត្រូវ​ជាង ណា​បង ! បើ​បង​ហ៊ាន​តែ​ភ្លេច​មុខប្អូន​ស្រី​ម្នាក់​​នេះ ច្បាស់​ជា​រឿង​ធំ​មិន​ខាន ! យំ​ឡាំ​ប៉ា​ឲ្យ​ណា​ណី​ម្ដង !!!

    បង​ណារដ្ឋ៖ ហ៊ើយ​! មុខ​លុយ​ម៉្លេះ​បង​ប្រុស​ខ្ញុំ !?

  • naraths // ខែ កុម្ភៈ 2, 2008 ម៉ោង 10:21 ព្រឹក

    បើ​មុខ​មិន​លុយ​ឲ្យ​មុខ​អី​វិញ​ចុះ… កុំ​រ៉ាយរ៉ាប់​ច្រើន​ឲ្យ​តែ​ថ្លៃ​ការពារ​ម៉ោ​បាន​ហើយ…

    ណែ! រជ្ជនី យក​លុយ​អាប់​ឲ្យ​គេ​លឿន​ឡើង​ ទៅ​ទារ​ផ្ទះ​ផ្សេង​ទៀត… :p

  • samnang // ខែ កុម្ភៈ 2, 2008 ម៉ោង 12:01 ល្ងាច

    យី​មក​ទារ​លុយ​ថ្លៃ​ការពារ,ប្រ​យ័ត្ន​បាត់​ខ្លួន!!!

  • naraths // ខែ កុម្ភៈ 3, 2008 ម៉ោង 3:23 ព្រឹក

    បាត់​ទៅ​ណា? ចង់​បំភ័យ​ហ្អី!!! មុខ​របរ​ខ្ញុំ​ត្រឹម​ត្រូវ​តើ…

  • រជ្ជនី // ខែ កុម្ភៈ 4, 2008 ម៉ោង 5:02 ព្រឹក

    ឈប់​សិន​ខ្វះ​លុយ​ហើយ​បង​! មិញ​ទិញ​ទឹក​អំពៅ​ផឹក​ពីរ​ស្បោង​​! ឃើញ​អត់​ថា​កុំ​ឲ្យ​ផឹក​ៗ នៅ​តែ​ផឹក​! អាឡូវ​ខ្វះ​លុយ​អាប់​ហើយ​! :(

  • samnang // ខែ កុម្ភៈ 4, 2008 ម៉ោង 10:15 ព្រឹក

    អ្នក​ណា​ចោល​ស្បោង​ទឹក​អំពៅ​ផ្តេស​ផ្តាស​ចឹង​ ខូច​បរិស្ថាន​អស់។

  • រជ្ជនី // ខែ កុម្ភៈ 5, 2008 ម៉ោង 9:16 ព្រឹក

    បង​ណារដ្ឋ​នឹង​ណា​! អាល័យ​តែ​រក​តា​បង​ហ្នឹង​ណា​! ទើប​គ្រវាត់​ថង់​ទឹក​អំពៅ​ចោល​! :D

  • samnang // ខែ កុម្ភៈ 5, 2008 ម៉ោង 12:47 ល្ងាច

    សៅ ណារដ្ឋ​ ហ្នឹង​មែន​ទេ? ដូច​យ៉ាប់​ម៉ង​ហ្នឹងណា,ទាំង​មហា​ភ្លេច(កិកិកិ)ទាំង​បង្ករ​ឲ្យ​ខូច​បរិស្ថាន….

  • naraths // ខែ កុម្ភៈ 6, 2008 ម៉ោង 9:14 ព្រឹក

    ស៊ី​ចេះ​ម៉េះ! ម៉ិញ​ចោល​ខ្លួន​ឯង​សោះ​ហ្នឹង រួច​មក​កាឆក់​ថង់​ទឹក​អំពៅ​បង​ទៀត… ដល់​សំណាង​ម៉ោ​សួរ ម៉ោ​ចោទ​គេ​អី​ណា៎!!
    ទៅ​បាច់​អាប់​ទេ! ជំពាក់​រចនា​២០០៛​សិន​ទៅ​ចាំ​មាន​រាយ​ប្រើ​រជ្ជនី​យក​មក​ឲ្យ… ;)

  • រដ្ឋា // ខែ កុម្ភៈ 8, 2008 ម៉ោង 5:02 ព្រឹក

    ជុមអាក់ក្សចិងហ្នឹងយាយតាមិចខ្លាស់អាមួយហា?

  • កូនខ្មែរ // ខែ មេសា 30, 2008 ម៉ោង 7:59 ព្រឹក

    ធ្វើផ្ទះធំពេក បានជាខ្ជិលបោសធូលីចេញ។ ខ្ជិលណាស់ ធ្វើខ្ទមមួយទៅមានសេចក្ដីសុខជាង មិនចាំបាច់ទៅបោសនាំតែខាតពេលវេលាទេ!

  • រដ្ឋ // ខែ មករា 12, 2009 ម៉ោង 4:54 ព្រឹក

    គ្រាន់​តែ​ដើរ​កាត់​ទេ!
    មើល​ចុះ​អត់​ម្ចាស់​នៅ!
    ស៊ុបទ្រុប!

បញ្ចេញ មួយវិចារ