Goldena’s Weblog

អត្ថបទ ពី ខែ កុម្ភៈ 2008

ផ្ទះបង្គន់ (The Toilet House)

ខែ កុម្ភៈ 2, 2008 · 23 វិចារ

        នា​សម័យ​បច្ចុប្បន្ន​ ផ្ទះ​ត្រូវ​បាន​គេ​រចនា​ឡើង​ដោយ​មាន​ម៉ូដ​ផ្សេង​ៗ​ពី​គ្នា​ មាន​ដូចជា​ម៉ូដ​អឺរ៉ុប ចិន ជប៉ុន ខ្មែរ ជាដើម តាម​ការ​ពេញ​និយម​របស់​ម្ចាស់​ផ្ទះ ។ ប៉ុន្តែ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​វិញ​ គេ​បាន​រចនា​ផ្ទះ​មួយ​ដែល​មាន​ម៉ូត​ប្លែក​ចម្លែក​ខុស​ពី​ផ្ទះ​ដទៃ​ទៀត​នៅ​ក្នុង​ពិភព​លោក​ នោះ​គឺ​ជា​ផ្ទះ​ដែល​មាន​សណ្ឋាន​ដូច​ជា​ ចាន​បង្គន់ ។        
        ផ្ទះ​នេះ​ស្ថិត​នៅ​ក្នុង​តំបន់​
Suwon មាន​ចម្ងាយ​ប្រហែល​ជា​ ៤៨ គីឡូម៉ែត្រ​ ពី​ទី​ក្រុង​ សេអ៊ូល ។ លោក​ ស៊ីម​ ជា​ ដុក (Sim Jae Duck)ដែល​ជា​ម្ចាស់​ផ្ទះ​ចម្លែក​នេះ​បាន​រៀបរាប់​ថា គាត់​បាន​ដាក់​ឈ្មោះ​ឲ្យ​ផ្ទះ​នេះ​ថា ហៀ វូ ជា (Hae Woo Jae)ដែល​មាន​ន័យ​ថា​កន្លែង​ដោះស្រាយ​ការ​រំខាន​របស់​មនុស្ស​ ។ ផ្ទះ​នេះ​មាន​កម្ពស់​ ពីរ​ជាន់ ហើយ​មាន​បន្ទប់​ទឹក​បួន​ដែល​ក្នុង​នោះ​មាន​ អាង​ទឹក​កួច​មួយ​ បង្គន់​មនុស្ស​ប្រុស​មួយ​ និង​ បន្ទប់​ងូត​ទឹក​ផ្កា​ឈូក​កញ្ចក់​ដ៏​ធំ​មួយ ។         
        ម្ចាស់​ផ្ទះ​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា​ គោល​បំណង​ដែល​លោក​សាង​សង់​ផ្ទះ​ចាន​បង្គន់​នេះ​ឡើង​ គឺ​ដើម្បី​លើក​កម្ពស់​ស្មារតី​ប្រជា​ពលរដ្ឋ​ឲ្យ​ចូលរួម​ធ្វើ​អនាម័យ​ឲ្យ​បាន​ត្រឹមត្រូវ ។ ម្យ៉ាង​ទៀត​ដើម្បី​ជួយ​ផ្សព្វផ្សាយ​ទូទាំង​ពិភព​លោក​អំពី​ការ​ធ្វើ​អនាម័យ​ ហើយ​ស្រប​តាម​ទស្សនៈ​របស់​សមាគម​បង្គន់​អនាម័យ​ពិភពលោក​ផង​ដែរ​ ដែល​នឹង​រៀបចំ​កិច្ច​ប្រជុំ​មួយ​នៅ​ទីក្រុង​សេអ៊ូល​ ប្រទេស​កូរ៉េ​ខាង​ត្បូង​នា​ពេល​ខាង​មុខ​នេះ ។ (អត្ថបទ​ពី​ ទស្សនាវដ្ដី ថបស៏)
img_57404_t1.jpg
toilet-shaped_house.jpg
toilet_pic1.jpg



                                                                                                      

ចំណាត់ក្រុម ៖ Uncategorized
បានដាក់ប្លាក ៖