នាសម័យបច្ចុប្បន្ន ផ្ទះត្រូវបានគេរចនាឡើងដោយមានម៉ូដផ្សេងៗពីគ្នា មានដូចជាម៉ូដអឺរ៉ុប ចិន ជប៉ុន ខ្មែរ ជាដើម តាមការពេញនិយមរបស់ម្ចាស់ផ្ទះ ។ ប៉ុន្តែនៅប្រទេសកូរ៉េខាងត្បូងវិញ គេបានរចនាផ្ទះមួយដែលមានម៉ូតប្លែកចម្លែកខុសពីផ្ទះដទៃទៀតនៅក្នុងពិភពលោក នោះគឺជាផ្ទះដែលមានសណ្ឋានដូចជា ចានបង្គន់ ។
ផ្ទះនេះស្ថិតនៅក្នុងតំបន់ Suwon មានចម្ងាយប្រហែលជា ៤៨ គីឡូម៉ែត្រ ពីទីក្រុង សេអ៊ូល ។ លោក ស៊ីម ជា ដុក (Sim Jae Duck)ដែលជាម្ចាស់ផ្ទះចម្លែកនេះបានរៀបរាប់ថា គាត់បានដាក់ឈ្មោះឲ្យផ្ទះនេះថា ហៀ វូ ជា (Hae Woo Jae)ដែលមានន័យថាកន្លែងដោះស្រាយការរំខានរបស់មនុស្ស ។ ផ្ទះនេះមានកម្ពស់ ពីរជាន់ ហើយមានបន្ទប់ទឹកបួនដែលក្នុងនោះមាន អាងទឹកកួចមួយ បង្គន់មនុស្សប្រុសមួយ និង បន្ទប់ងូតទឹកផ្កាឈូកកញ្ចក់ដ៏ធំមួយ ។
ម្ចាស់ផ្ទះនេះបានឲ្យដឹងទៀតថា គោលបំណងដែលលោកសាងសង់ផ្ទះចានបង្គន់នេះឡើង គឺដើម្បីលើកកម្ពស់ស្មារតីប្រជាពលរដ្ឋឲ្យចូលរួមធ្វើអនាម័យឲ្យបានត្រឹមត្រូវ ។ ម្យ៉ាងទៀតដើម្បីជួយផ្សព្វផ្សាយទូទាំងពិភពលោកអំពីការធ្វើអនាម័យ ហើយស្របតាមទស្សនៈរបស់សមាគមបង្គន់អនាម័យពិភពលោកផងដែរ ដែលនឹងរៀបចំកិច្ចប្រជុំមួយនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងនាពេលខាងមុខនេះ ។ (អត្ថបទពី ទស្សនាវដ្ដី ថបស៏)



ផ្ទះបង្គន់ (The Toilet House)
ខែ កុម្ភៈ 2, 2008 · 23 វិចារ
ចំណាត់ក្រុម ៖ Uncategorized
បានដាក់ប្លាក ៖ ប្លែកៗ




23 ចំលើយ មកទល់ពេលនេះ ↓
រជ្ជនី // ខែ កុម្ភៈ 2, 2008 ម៉ោង 5:25 ព្រឹក
ឡូយបស់គេ!
កុំភ្លេចយកឌីសមកផងវ៉ីយ! បើអត់ប្រយត្ន័ថាមិនបានហ្វាសទៅវិញវ៉ី!
naraths // ខែ កុម្ភៈ 2, 2008 ម៉ោង 10:24 ព្រឹក
ចូលម៉ោនេះ មករកតែឌីសម៉ង!! ខ្លាចគេស៊ីដាច់ម៉េច? ឌីសអីគេសុំខ្ចីតបានអត់?
chharda // ខែ កុម្ភៈ 3, 2008 ម៉ោង 1:34 ព្រឹក
louy men ptas nis nor.
samnang // ខែ កុម្ភៈ 4, 2008 ម៉ោង 3:40 ល្ងាច
hheheehehehe ងាប់ហើយ បង្គន់ធំម្លឹងៗធ្វើឲ្យអ្នកណាប្រើទៅណ៎!!!!
រជ្ជនី // ខែ កុម្ភៈ 5, 2008 ម៉ោង 9:13 ព្រឹក
សម្រាប់អ៊ំយក្សហ្នឹងណាបង!
chharda // ខែ កុម្ភៈ 10, 2008 ម៉ោង 11:16 ព្រឹក
no update aun ?
សុទ្ធិពង្ស // ខែ កុម្ភៈ 14, 2008 ម៉ោង 5:49 ល្ងាច
សួស្តីថ្ងៃបុណ្យសង្សារប្អូនស្រី
samnang // ខែ កុម្ភៈ 16, 2008 ម៉ោង 3:57 ព្រឹក
ម្ចាស់ផ្ទះមិននៅសូមផ្ញើរសារទុក….
កូនស្វាតូច // ខែ កុម្ភៈ 16, 2008 ម៉ោង 5:34 ព្រឹក
រចនា! ទៅណាហើយ? ខ្ញុំមានការប្រញាប់ចង់ជួបបន្ទាន់ ដើម្បី ពិភាក្សារ! សូមផ្ញើរសារជាសំលេង…ទឺត ទឺត ទឺត…
បញ្ញា // ខែ កុម្ភៈ 24, 2008 ម៉ោង 5:48 ព្រឹក
អូយយូយ! ខានចូលមកលេងយូរ មកម្ដងមានអត្ថបទពិសេសតែម្តងម៉ង៎!
Wanna // ខែ មីនា 4, 2008 ម៉ោង 8:17 ព្រឹក
សំរាប់យក្សដោះទុក្ខ ហាហា…
និយាយអញ្ចឹងជួយដូរ link របស់បងពី http://www.icambo.com ទៅ http://www.xwanna.com ផងណ៎ា!!
samnang // ខែ មីនា 7, 2008 ម៉ោង 6:33 ល្ងាច
08-មិនា បងជូនពរអូនទទួលមានសេចក្តីសុខគ្រប់ពេលវេលា,រៀនកាន់តែពូកែ,រូបសម្ផស្សកាន់តែស្អាត,ស្មារតីរឹងមាំសមជានារីខ្មែរពិតៗ។
svayrieng // ខែ ឧសភា 4, 2008 ម៉ោង 7:39 ព្រឹក
ផ្ទះបែបនេះប្រហែលជាត្រូចិត្តបងដែរហើយមើលទៅ
trajoke // ខែ មិថុនា 2, 2008 ម៉ោង 2:48 ព្រឹក
ស្អាតម្យ៉ាងដែរ!
Rooster_kool // ខែ មិថុនា 24, 2008 ម៉ោង 2:03 ល្ងាច
My future house
….em bos ke
Rooster_kool // ខែ មិថុនា 24, 2008 ម៉ោង 2:03 ល្ងាច
Ter mech ban ban tes jerng nov??
Rooster_kool // ខែ មិថុនា 24, 2008 ម៉ោង 2:07 ល្ងាច
ber mean $ huh tinh tes nerng saek morng…hope u can read my khmerlish
Khmer Star // ខែ តុលា 13, 2008 ម៉ោង 9:11 ព្រឹក
វាមិនចំណែកទេ តែគួរឲ្យគោតសរសើរក្នុងរចនាវាឡើង។
ចាន់ណា // ខែ វិច្ឆិកា 16, 2008 ម៉ោង 11:51 ព្រឹក
ជំរាបសួចាស សុខសប្បាយជាទេ?
vutha // ខែ មករា 22, 2009 ម៉ោង 4:17 ព្រឹក
That is good design. when i have opportunity to enter into such house. heehehe
ចំរើន // ខែ កុម្ភៈ 20, 2009 ម៉ោង 3:39 ល្ងាច
ពិតជាពិភពដ៏អស្ចារ្យមែន
yunj // ខែ កក្កដា 20, 2009 ម៉ោង 11:24 ព្រឹក
តាមដាន
សុទ្ធា // ខែ កក្កដា 25, 2009 ម៉ោង 9:23 ព្រឹក
Architect គូរប្លង់នឹងនរណាគេ? ជនជាតិអី?