Goldena’s Weblog

From My He@rt

ស្នាម​ដំបៅ​និង​ស្នាម​ផ្សះ

      មិន​អួត​ទេ ខ្ញុំ​គឺ​ជា​ក្មេង​ដែល​មាន​សំណាង​លើស​ក្មេង​ដទៃ​ជា​ច្រើន​ទៀត ដែល​ក្នុង​ចំណោម ពូក​គេ​ខ្លះ គ្មាន​ឪពុក គ្មាន​ម្ដាយ គ្មាន​សាច់​ញាតិ ឬ ជួប​ប្រទះ​ការ​ខ្វះខាត​ក្នុង​ជីវភាព​រស់​នៅ ឬ ខ្វះខាត​លក្ខខ័ណ្ឌ​ជា​ច្រើន ទៀត​ក្នុង​ការ​រស់នៅ ។ ផ្ទុយ​ពី​ពួក​គេ ខ្ញុំ​គឺ​មាន​អ្វី​ៗ​គ្រប់​បែប​យ៉ាង​ដែល​ពួកគេ​មិន​មាន ឬ មិន​ធ្លាប់​មាន​ទាល់​តែ​ សោះ​ក្នុង​ឆាក​ជីវិត​របស់​ពួកគេ ខ្ញុំ​មាន​លក្ខខ័ណ្ឌ​ដ៏​ល្អ​សម្រាប់​ការ​រស់នៅ តែ​មិន​យល់​សោះ​ថា​ហេតុអ្វី​បាន​ជា​ ខ្លួនឯង​នៅ​តែ​មាន​កង្វល់ ?           

        តាម​ពិត​មិន​មែន​មិន​យល់​នោះ​ទេ តែ​ប្រហែល​ជា​ខ្ញុំ​មិន​ចង់​យល់​វា​ដោយ​ខ្លួនឯង​ប៉ុណ្ណោះ ។ ខ្ញុំ​មាន​ បញ្ហា​ខ្លះ​ៗ​ជាមួយ​ប៉ា​របស់​ខ្ញុំ តែ​ពេល​ខ្លះ​ខ្ញុំ​បង្ខំ​ចិត្ត​ធ្វើ​ឲ្យ​ខ្លួនឯង​ហាក់បីដូចជា​គ្មាន​រឿងរ៉ាវ​អ្វី​ទាល់តែ​សោះ​ តែ​ជា​ការពិត​នោះ គឺ​វា​ពិត​ជា​បាន​ក្លាយ​ទៅ​ជា​ដំបៅ​មួយ​ក្នុង​ចិត្ត​ខ្ញុំ​រួច​ទៅ​ហើ្យ ។ ខ្ញុំ​មិន​ចង់​រក​ថ្នាំ​មក​ព្យាបាល​វា​ទេ គឺ​ចង់​ទុក​ឲ្យ​វា​ក្លាយ​ទៅ​ជា​ស្នាម​អនុស្សាវរីយ៍​មួយ​ដែល​គាត់​បាន​បន្សល់​ឲ្យ​ខ្ញុំ ក្នុង​នោះ​រួម​មាន​ ការ​ព្រងើយ​កន្តើយ ការ​មិន​យក​ចិត្ត​ទុក​ដាក់ ការ​មិន​ផ្ដល់​ភាព​កក់​ក្ដៅ​ ការ​មិន​បំពេញ​តួនាទី​ជា​ឪពុក​ដ៏​ល្អ និង​ការ​មិន​ដែល​ បង្ហាញ​ពី​ក្ដី​ស្រលាញ់​ពី​ឪពុក​មក​ឲ្យ​កូន ។ ទំនាក់ទំនង​រវាង​ខ្ញុំ​និង​គាត់​គឺ​ឈាន​មក​ដល់​កម្រិត​មួយ​ក្បែរ​ចំណុច​សូន្យ​ទៅ​ហើ្យ ខ្ញុំ​ខាន​និយាយ​ទៅ​កាន់​គាត់​ជាង​៦-៧​ឆ្នាំ​មក​ហើ្យ​ ហើ្យ​ក៏​មិន​ដឹង​ថា​វា​នឹង​បន្ត​មក​ដល់​ពេលណា​ទៀត​ដែរ ។ ចាំ​បាន​ថា តាំង​ពី​តូច​មក កំហុស​ដែល​ខ្ញុំ​ប្រព្រឹត្តិ​ខុស​នោះ​គឺ​ភាព​ងរង៉ក់​ច្រើន ចូលចិត្ត​យំ ចូលចិត្ត​ឲ្យ​គេ​ឯង​មក​លួងលោម​សង្ឃឹម​ថា​ មិនមែន​ដោយសារ​តែ​ហេតុផល​នេះ​ទេ ដែល​ធ្វើ​ឲ្យ​ប៉ា​ធុញ មិន​រវីរវល់ មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ខ្ញុំ​នោះ ? ខ្ញុំ​មាន​ចម្ងល់​មួយ​ដែល​លាក់លៀម​ក្នុង​ចិត្ត​តាំង​ពី​តូច​មក ខ្ញុំ​ឆ្ងល់ ខ្ញុំ​ចង់​សូរ​ទៅ​ប៉ា​ថា​ ប៉ា​ពិត​ជា​មិន​ដឹង​ទាល់​តែ​សោះ​ថា​ខ្ញុំ​ត្រូវការ​អ្វី​ទេ មែន​ទេ ? អ្វី​ដែល​ខ្ញុំ​ត្រូវ​ការ គឺ​មាន​ច្រើន​យ៉ាង​ណាស់ តែ​សូម្បី​តែ​ចំណុច​តូច​មួយ ក៏​ប៉ា​មិន​ដែល​ផ្ដល់​ឲ្យ​ខ្ញុំ​ដែរ ផ្ទុយ​ទៅ​វិញ​ប៉ា​បែរ​ជា​ផ្ដល់​ឲ្យ​ខ្ញុំ​នូវ​អ្វី​ដែល​ខ្ញុំ​មិន​ត្រូវការ​ទៅ​វិញ ។          

        បើ​គ្មាន​ម៉ាក់ ប្រហែល​ជា​ខ្ញុំ​គ្មាន​ឈ្មោះ​ថា​ជា​មនុស្ស​មាន​សំណាង​ទៀត​នោះ​ទេ ។ ម៉ាក់​បាន​ផ្ដល់​ឲ្យ​ខ្ញុំ​នូវ​អ្វី​ៗ​គ្រប់​បែប​យ៉ាង និង​អ្វី​ដែល​ធំ​បំផុត​នោះ​គឺ​ សេចក្ដី​ស្រលាញ់ ។ ម៉ាក់​ហត់​នឿយ​ណាស់​ហើ្យ ចំពោះ​ការ​ចិញ្ចឹម​បីបាច់​ថែរក្សា​រូប​ខ្ញុំ​រៀង​មក ។ រយៈពេល ១៧ ឆ្នាំ​កន្លង​មក​នេះ អាច​និយាយ​បាន​ថា​ម៉ាក់​បាន​ដើរ​តួនាទី​ជា​ម្ដាយ​ផង​ ជា​ឪពុក​ផង និង​ជា​ទី​ប្រឹក្សា​ដ៏​ល្អ​របស់​ខ្ញុំ​ទៀត​ផង ។ តែ​កំហុស​ជា​ច្រើន​ដែល​ខ្ញុំ​បាន​ធ្វើ​ទៅ​លើ​គាត់​គឺ​ចូលចិត្ត​ធ្វើ​ឲ្យ​គាត់​ខឹង ​នឹង​ភាព​ចចេស​រឹងរូស​របស់​ខ្ញុំ ។ ពេលខ្លះ​ខ្ញុំ​គិត​ខ្លួនឯង​ថា៖រចនា!ពេល​នេះ​ឯង​ធ្វើ​ឲ្យ​គាត់​ខឹង​ហើ្យ​ គាត់​ប្រាកដ​ជា​ស្អប់​ឯង​ ហើ្យ​ឯង​ក៏​ប្រហែល​ជា​គ្មាន​អ្នក​ដែល​ស្រលាញ់​ទៀត​ដែរ ពី​មុន​អត់​មាន​ប៉ា​តែ​នៅ​មាន​ម៉ាក់​ ចុះ​បើ​អត់​ពី​ម៉ាក់​ទៀត​ ឯង​នឹង​ក្លាយ​ទៅ​ជា​អ្វី​ទៅ ? ឯង​នឹង​ត្រូវ​រស់​នៅ​ដោយ​របៀប​ណា ? ទាំង​នេះ​ជា​គំនិត​មួយ​មុន​ពេល​គេង តែ​ពេល​ដែល​ខ្ញុំ​ក្រោក​ពី​គេង​វិញ ផ្ទៃ​មេឃ​ក៏​ស្រលះ​ដូច​ពី​មុន​ដដែល ប្រៀប​ដូច​ជា​រឿង​រ៉ាវ​ទាំងឡាយ​បាន​វិវត្តន៍​មក​ជា​ល្អ​វិញ ម្សិលមិញ​ម៉ាក់​ខឹង គិត​ថា​ម៉ាក់​ឈប់​ស្រលាញ់​ខ្លួន​ទៀត​ហើ្យ​ តែ​បែរ​ជា​ថ្ងៃ​នេះ​ម៉ាក់​នៅ​តែ​ល្អ​នឹង​ខ្ញុំ​ដូច​ដើម ម៉ាក់​នៅ​តែ​ផ្ដល់​ក្ដី​ស្រលាញ់ ភាព​កក់​ក្ដៅ និង​ព្រហ្ម វិហារធម៌​ឲ្យ​ខ្ញុំ​ដូច​មុន​ ខ្ញុំ​ស្ទើរ​តែ​មិន​ជឿ​ខ្លួន​ឯង​ទាល់​តែ​សោះ ។           

        ហេតុអ្វី​បាន​ជា​ប៉ា​មិន​ស្រលាញ់​ខ្ញុំ​ និង​មិន​យក​ចិត្ត​ទុកដាក់​នឹង​ខ្ញុំ​ដូច​អ្វី​ដែល​ម៉ាក់​បាន​ធ្វើ​ទៅ ? គួរ​ឲ្យ​អស់​សំណើច​ណាស់​ដែល​ប៉ា​ចិញ្ចឹម​ខ្ញុំ​ជាមួយ​នឹង​ការ​មិន​បាន​ផ្ដល់​អ្វី​ឲ្យ​ខ្ញុំ​សោះ សូម្បី​តែ​ការ​ស្រលាញ់ !ប្រសិន​បើ​ចម្លើយ​របស់​ប៉ា​គឺ​ស្រលាញ់ តែ​គ្រាន់​តែ​មិន​ចង់​ឲ្យ​កូន​ដឹង​ចិត្ត នោះ​វា​រឹត​តែ​គួរ​ឲ្យ​អស់​សំណើច​ទៀត​ហើ្យ យ៉ាង​ហោច​ណាស់​ សុំ​ត្រឹម​ឲ្យ​ខ្ញុំ​បាន​ដឹង​ថា​នៅ​មាន​ប៉ា​ដែល​បារម្ភ​ពី​ខ្ញុំ នោះ​វា​គ្រប់គ្រាន់​ហើ្យ!!!           

           ម៉ាក់ ! អរគុណ​ចំពោះ​អ្វី​ៗ​គ្រប់យ៉ាង ! អរគុណ​ចំពោះ​ការ​ស្រលាញ់ ! អរគុណ​ដែល​មិន​បាន​បោះបង់​ខ្ញុំ​ចោល ! អរគុណ​ដែល​បាន​ផ្សះផ្សា​របួស​មួយ​នេះ ! ម៉ាក់​ ! កូន​ស្រលាញ់​ម៉ាក់!!!             

         ពេលនេះ​ ស្នាម​ដំបៅ​និង​ស្នាម​ផ្សះ​មួយ​នេះ ត្រូវ​បាន​កត់​ទុក​ក្នុង​ប្លក់​របស់​ខ្ញុំ​ហើ្យ ! ពិត​ជា​បាន​ធូរ​ស្បើយ​ក្នុង​អារម្មណ៍​ណាស់ ! អរគុណ ចំពោះ​ការ​ចំណាយ​ពេលវេលា​មក​អាន​អត្ថបទ​នេះ !ចុះ​អ្នក​វិញ ? មាន​អ្វី​ឲ្យ​ខ្ញុំ​ជួយ​ចែក​រំលែក​នោះ​ទេ ?           

33 វិចារ

33 ចំលើយ មកទល់ពេលនេះ ↓

  • Rainna // ខែ វិច្ឆិកា 27, 2007 ម៉ោង 11:50 ព្រឹក

    វា​បាន​កប់​ទុក​ក្នុង​ចិត្ត​របស់​មិត្ត​ឯង​ម្នាក់​នេះ​យូរ​ហើយ! មិន​អញ្ចឹង​ហ្អេះ?

  • ramana // ខែ វិច្ឆិកា 28, 2007 ម៉ោង 8:10 ព្រឹក

    មិនដឹងនិយាយម៉េចអោយត្រូវទេនៀក​គ្រាន់តែ​ដឹងថា​រចនា​និយាយដូចជាចាស់ទុំណាស់ចឹង។​កុំគិតច្រើនអី​បើប៉ាអត់ស្រលាញ់​មានម៉ាក់​ស្រលាញ់​ហើយតើ​ហើយនៅមានបងៗជា​ច្រើន​នាក់ទៀតមិនចឹងហ្អី!​

  • naraths // ខែ វិច្ឆិកា 29, 2007 ម៉ោង 4:08 ព្រឹក

    ហេតុអ្វី​ក្មេង​ៗ ត្រូវ​គិត​បែប​នេះ! ចាំ​មើល​យូរ​ទៅ ដឹង​ហើយ… ពី​មុន​ក៏ ខ្ញុំ​ធ្លាប់​គិត​បែប​នេះ​ដែរ ។

  • សុវណ្ណរចនា // ខែ វិច្ឆិកា 30, 2007 ម៉ោង 9:25 ព្រឹក

    រ៉េនណា៖ដូច​តែ​គ្នា​ទេ​សំលាញ់!​មិនមែន​ចង់​បង្ហាញ​ពី​អារម្មណ៏​តូច​ចិត្ត​អី​នោះ​ទេ​គ្រាន់​តែ​ចង់​ឲ្យ​វា​រសាយ​ខ្លះ​ប៉ុណ្ណោះ

    ramana៖អរគុណ​បងស្រី!ខ្ញុំ​ក៏​ធ្លាប់​គិត​ថា​លែង​ទាមទារ​ចង់​បាន​ការស្រលាញ់​ពី​ប៉ា​ទៀត​ដែរ​តែ​មិន​ដឹង​ហេតុអី​ចេះ​តែ​មាន​អារម្មណ៏​ច្រណែន​នឹង​គេ​ដែល​មាន​ប៉ា​នៅ​ថ្នាក់ថ្នម?​មនុស្ស​យើង​គឺ​លោភ​បែបនេះឯង ។តែ​ហេតុអី​បាន​ជា​បងស្រី​គិត​វា​ងាយៗ​ម៉្លេះ?​បើ​ប៉ា​អត់​ស្រលាញ់​មាន​ម៉ាក់​ស្រលាញ់​ហើ្យ​តើ​ហើ្យ​នៅ​មាន​បងៗ​ជា​ច្រើន​នាក់​ទៀត…ប្រសិនបើ​ខ្ញុំ​អាច​គិត​បែប​នេះ​តាំង​ពី​យូរ​ប្រហែល​ជា​មិន​មាន​អត្ថបទ​នេះ​ចុះ​ផ្សាយ​ទេ​មើល​ទៅ?​តែក៏​អរគុណធំៗ​ចំពោះ​ការរាប់អានពី​បងស្រី

    បងណារដ្ឋ៖ពី​មុន​បង​ធ្លាប់​គិត​បែប​នេះ​ដែរ?​ចុះឥលូវ?​ហេតុអី​បាន​ជា​បង​ឈប់​គិត​វា​ទៀត?​វា​លែង​សំខាន់​សំរាប់​មនុស្ស​ធំ​មែន​ទេ?អ្នក​ដែល​ទាមទារ​ការស្រលាញ់​នោះ​មាន​តែ​ក្មេងៗ​ដូចជា​ខ្ញុំ​ទេ​មែនទេ?

  • naraths // ខែ វិច្ឆិកា 30, 2007 ម៉ោង 11:30 ព្រឹក

    ព្រោះ​ពី​តូច​ មិន​ដឹង​ថា​មាន​វា ។ ការ​ពិត​វា​នៅ​នឹង​ខ្លួន​រហូត… ទោះ​ចាស់​ប៉ុណ្ណា​ក៏​មាន​វា​ដែរ ។

  • សុវណ្ណរចនា // ខែ ធ្នូ 1, 2007 ម៉ោង 3:02 ព្រឹក

    មិន​ដឹង​គឺ​មិន​អី​នោះ​ទេ​តែ​បើ​បាន​ជា​ដឹង​ហើ្យ​នោះ​ទើប​ជា​បញ្ហា​។

  • រជ្ជនី // ខែ ធ្នូ 1, 2007 ម៉ោង 12:09 ល្ងាច

    កុំ​គិត​ច្រើន​ពេក​រចនា​! ចាំ​បន្តិច​ទៀត​ចាំ​គិត​! ពេល​នេះ​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​គឺ​ខំ​រៀន​សិន​! ខ្ញុំ​ក៏​ដូច​ឯង​ដែរប៉ា​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​នឹង​ខ្ញុំ​ទេ​! ព្រោះ​គាត់​មាន​នា​និង​ប្អូន​ប្រុស​ជា​ក្មេង​ដែល​ឆ្លាត​នឹង​រៀន​ពូកែ! តែ​ខ្ញុំ​មិន​ដែល​ខឹង​គាត់​អី​បន្តិច​ទេ​! ព្រោះ​គ្រប់​យ៉ាង​គាត់​មាន​ហេតុ​ផល​របស់​គាត់​!ហើយ​មាន​ម៉ាក់​ម្នាក់​គឺ​គ្រប់​គ្រាន់​ហើយ​!មែន​ណា​ពេល​ខ្លះ​​លួច​តូច​ចិត្ត​ម្នាក់​ឯង​ប៉ុណ្ណោះ​!

  • រជ្ជនី // ខែ ធ្នូ 1, 2007 ម៉ោង 12:12 ល្ងាច

    ធូរ​ក្នុង​ចិត្ត​បន្តិច​! សង្ឃឹម​ថា​ឯង​នឹង​ព្យាយាម​យល់​ពី​ចិត្ត​អ្នក​មាន​វិបត្ថិ​ដូច​គ្នា​ណា​មិត្ត​!

  • naraths // ខែ ធ្នូ 1, 2007 ម៉ោង 1:28 ល្ងាច

    គិត​បង្កើត​ក្រុម​កាកបាទខៀវ​មួយ​ទៅ​ហ្អី!! បើ​សម្បូរ​អ្នក​ខូច​ចិត្ត​ពេក​ចឹង…

  • alex // ខែ ធ្នូ 1, 2007 ម៉ោង 3:13 ល្ងាច

    oh! kuo oy a. nert nas nor..!
    your story not diffirent with mine pun marn te.
    before i used to think like u too… but now terb me ban know kan tae cleat ta kmian parents na de men jong oy child ro bos them good noos te, hery kor rert tae kmian parents na men love their child nos de…
    so don’t sad teat ey trov try to see tae adventages of your dad klas pong tov pel klas he worried about u tae u men dueng kor arj ta ban de so please try to forget the disadventages of your dad tov think in good way klas pong….
    that’s all i want to say…
    hope you’ll get better from day to day from me or u can contact me back at this ” vottey@yahoo.com” bye see u!

  • alex // ខែ ធ្នូ 1, 2007 ម៉ោង 3:15 ល្ងាច

    oh! kuo oy a. nert nas nor..!
    your story not diffirent with mine pun marn te.
    before i used to think like u too… but now terb me ban know kan tae clear ta kmian parents na de men jong oy child ro bos them good noos te, hery kor rert tae kmian parents na men love their child nos de…
    so don’t sad teat ey trov try to see tae adventages of your dad klas pong tov pel klas he worried about u tae u men dueng kor arj ta ban de so please try to forget the disadventages of your dad tov think in good way klas pong….
    that’s all i want to say…
    hope you’ll get better from day to day from me or u can contact me back at this ” vottey@yahoo.com” bye see u!

  • alex // ខែ ធ្នូ 1, 2007 ម៉ោង 3:19 ល្ងាច

    sorry na that i confuse to send u two times so sorry pong

  • សុវណ្ណរចនា // ខែ ធ្នូ 2, 2007 ម៉ោង 5:26 ព្រឹក

    រជ្ជនី!​ខ្ញុំ​មិន​ដឹង​និយាយ​យ៉ាង​ម៉េច​ទេ​ពេល​នេះ,,,ឯង​ថា​ប៉ា​ឯង​មាន​ហេតុផល​របស់​គាត់​តែ​ខ្ញុំ​វិញ​មិន​ដឹង​ថា​ជា​ហេតុផល​អ្វី​របស់​គាត់​នោះ​ទេ​ដែល​ចាំបាច់​ត្រូវតែ​ព្រងើយ​កន្តើយ​នឹង​កូនស្រី​ខ្លួន​នោះ​។​ឯង​ដឹង​ទេ?​មិន​ថា​តែ​ខ្ញុំ​នោះ​ទេ​គឺ​គ្រប់​កូនៗ​ទាំងអស់​សុទ្ធតែ​ទទួល​បាន​នូវ​អារម្មណ៏​បែប​នេះ​គ្រាន់​តែ​ពួកគាត់​មិន​ខ្វល់​ពី​រឿង​នេះ​ដូច​ខ្ញុំ​ប៉ុណ្ណោះ​។​ខ្ញុំ​ក៏​គិត​ដូច​ឯង​ដែរ​គឺ​មាន​ម៉ាក់​ម្នាក់​គ្រប់គ្រាន់​ហើ្យ!​​:)

    បង​រដ្ឋ!​យោបល់​ល្អ​មែន!​តែ​កាកបាទ​ខៀវ​នោះ​ប្រហែល​ជា​គ្មាន​រូប​បង​ជា​សមាជិក​ទេ​មើល​ទៅ​ព្រោះ​ដូចជា​មិន​ដែល​ឃើញ​ខូច​ចិត្ត​នឹង​គេ​សោះ …​តែ​ប្រហែល​ជា​មាន​បង​បឿន​ម្នាក់​ដែរ​ស្នេហ៏​ហឺត​ស្នេហ៏​ហៃ​របស់​គាត់​មិន​ដឹង​ជា​ដល់​ណា​ទៅ​ហើយ​ទេ​:?:

    អរគុណ​ធំៗ​បង​alex​!​ខ្ញុំ​ដឹង​ថា​បង​មាន​បំនង​ល្អ​ចំពោះ​ខ្ញុំ​។​តែ​មូលហេតុ​ដែល​ខ្ញុំ​មិន​និយាយ​ទៅ​កាន់​គាត់​នោះ​គឺ​គ្រាន់​តែ​ចង់​ឲ្យ​គាត់​បាន​ដឹង​ពី​កំហុស​របស់​គាត់​ប៉ុណ្ណោះ​។​សំណាង​ហើយ​ដែល​ខ្ញុំ​ជា​កូន​ពៅ​ពុំ​នោះ​ទេ​ប្រសិន​បើ​ខ្ញុំ​មាន​ប្អូន​ទៀត​នោះ​ខ្ញុំ​ពិត​ជា​ខូច​ចិត្ត​ទ្វេរ​ឡើង​ហើ្យ​ដែល​ឃើញ​ប្អូន​របស់​ខ្ញុំ​ជួប​នឹង​រឿង​បែប​នេះ​ទៀត​នោះ​។

  • រជ្ជនី // ខែ ធ្នូ 3, 2007 ម៉ោង 11:34 ព្រឹក

    ពេល​ខ្លះ​យើង​ព្យា​យាម​កុំ​គិត​ពី​វា​ខ្លះ​ទៅ​ណា​មិត្ត​! កុំគិតច្រើន​ពេក​ណា​!

  • សុវណ្ណរចនា // ខែ ធ្នូ 4, 2007 ម៉ោង 3:13 ព្រឹក

    តាម​ពិត​វា​ក៏​ពុំ​មែន​ជា​រឿង​សំខាន់​អី​ណាស់​ដែរ​។​មិនមែន​ជា​ក្មេង​បៀម​ដៃ​ដែល​ត្រូវការ​មាន​គេ​មក​ថ្នាក់ថ្នម​ទៀត​ទេ​ត្រូវតែ​រ៉ឹងប៉ឹង​ឡើង​មិន​ចឹង​ហ្អី?

  • រជ្ជនី // ខែ ធ្នូ 4, 2007 ម៉ោង 4:05 ព្រឹក

    និយាយ​ចឹង​បាន​ត្រឹម​ត្រូវ​!

  • ramana // ខែ ធ្នូ 4, 2007 ម៉ោង 8:28 ព្រឹក

    ហ្អេ!​រចនា បងដឹងថាពេលខ្លះនិយាយវាស្រួល​ណាស់ ប៉ុនែ្តអី្វដែលបងនិយាយ គឺគ្រាន់តែមិន​ចង់អោយប្អូនគិតច្រើនពេក។ ពេលខ្លះបងចង់​ដូចប្អូនចឹង មានមិត្តភ័ក្រ្តអោយច្រើនៗ តែបង​មិនសូវមានអ្នកណាចង់រាប់រកទេ។ ព្រោះយ៉ាប់ ពេក។​ឃើញទេ ប្អូនចង់អោយប៉ាកុំព្រងើយ​កន្តើយដាក់ប្អូន ចំពោះបងវិញបងចង់​បានមិត្តភ័ក្រ្តច្រើនដូចប្អូនចឹង។ មនុស្សយើង​កើតមកត្រូវតែមានខ្លះ​អត់ខ្លះចឹងហើយ។​

  • រជ្ជនី // ខែ ធ្នូ 4, 2007 ម៉ោង 9:44 ព្រឹក

    ខ្ញុំ​ក៏​ចឹង​ដែ​រ! អត់​មាន​មិត្ត​ពិបាក​ណាស់​! គ្មាន​គ្នា​និយាយ​លេង​! ពេល​ខ្លះ​គិត​ថា​ខ្លួន​ឯង​ឯការ​ណាស់​!​ ដូច​ចក​ដែល​រសាត់​អត់​គោល​ដៅ​!

  • davithpheap // ខែ ធ្នូ 5, 2007 ម៉ោង 7:24 ព្រឹក

    Hmmm… it seems that ur family has a lot of trouble to get through. If ur dad doesn’t have other wife beside ur mum, I’m sure he loves u so much. But if he has other wifes n has other child… He perhaps need to share his love to a lot of people. Borng Pheap

  • សុវណ្ណរចនា // ខែ ធ្នូ 6, 2007 ម៉ោង 3:44 ព្រឹក

    អរគុណ​បង​ramana!​បង​រួសរាយ​បែប​នេះ​មិន​សម​ជា​មនុស្ស​យ៉ាប់​ហើ្យ​គ្មាន​មិត្តភ័ក្រ្ត​ទេ​បងស្រី!​យ៉ាងណាៗ​សូម​ចុះ​ឈ្មោះ​ជា​មិត្ត​របស់​បង​មួយ​ហើ្យ​នៀក!ងាយ​ឯណា​ទៅ​រក​បាន​មនុស្ស​ល្អ​ចេះ​ដឹង​សុខទុក្ខ​ដូចជា​បងស្រី​នោះ?​រជ្ជនី!យល់​ដូចខ្ញុះ​ដែរ​អត់?

    បងdavithpheap៖ វា​ជា​រឿង​ពី​មុន​ដែល​គាត់​មាន. . . តែ​ឥលូវ​គឺ​ប្រហែល​ជា​អត់​ទេ​:?: ​ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក​ខ្ញុំ​នឹង​គាត់​គឺ​មាន​សភាព​បែប​នេះ!ខ្ញុំ​ពិបាក​នឹង​បំភ្លេច​វា​ទោះ​បី​ជា​ខ្ញុំ​មិន​ចង់​ចាំ​រឿង​នោះ​ក៏​ដោយ!​:( ​​

  • davithpheap // ខែ ធ្នូ 6, 2007 ម៉ោង 6:32 ព្រឹក

    I guess it has story like this. In Cambodia, it’s not only ur father who seek other girls beside the own wife, I think more than 70percents of the men are like this. It’s the old generation. That’s why we a the girls, we need to fight for our right. We need the man to respect us more. I mean that a man need to be faithful to a girl he loves, he can’t go after other girl. But in the generation of ur dad or my dad, the man learn to be like this, the man learn to have other woman beside his own wife, the man learn to spend time with other girl beside his own family… so we need to understand about it. If ur dad, i mean now, he is faithful to ur mum, the problem is that u need to forgive him. N I’m sure even he never said he loved u, he really really love u. If u open ur eye, u will c some good points of ur dad. Believe me, the man never know how to show his feeling of love. U will understand it when u grow up.

  • សុវណ្ណរចនា // ខែ ធ្នូ 7, 2007 ម៉ោង 3:55 ព្រឹក

    the man never know how to show his feeling of love???

  • ramana // ខែ ធ្នូ 7, 2007 ម៉ោង 5:21 ព្រឹក

    ហាហា​មានអីដោយសារចង់មានមិត្តភ័ក្រ្តនឹង​ហើយបានខំត្រាច់ចរពី​ប្លក់​មួយទៅប្លក់មួយនឹង​ហើយបើមានគេយល់ព្រមធ្វើមិត្តហើយ រឿងអីទៅ​ប្រកែក។ ហាហា

  • រជ្ជនី // ខែ ធ្នូ 7, 2007 ម៉ោង 9:47 ព្រឹក

    មិន​បាច់​ប្រាប់​ទេ​! យើង​ចុះ​ឈ្មោះ​ធ្វើ​ប្អូន​គាត់​យូរ​ហើយ​ហ្នឹង​!

  • davithpheap // ខែ ធ្នូ 7, 2007 ម៉ោង 8:10 ល្ងាច

    When u start to date a boy, u will learn it by urself :-) I don’t want to give u advice cos I’m 10years older than u. Borng Pheap

  • សុវណ្ណរចនា // ខែ ធ្នូ 8, 2007 ម៉ោង 10:45 ព្រឹក

    បង​ramana៖ប្រាប់​អាស័យដ្ឋាន​​ wordpress របស់​បង​មក​ ខ្ញុំ​នឹង​ទៅ​លេង ។ ប្រាប់​ខ្ញុំ​ក៏​ដូច​ជា​ប្រាប់​មិត្ត​ឯ​ទៀត​ដែរ (កម្មវិធី2 in 1)

    រជ្ជនី៖មាន​បងស្រី​ល្អ​ចឹង អត់​មាន​ប្រាប់​គ្នា​ឲ្យ​ដឹង​ទេ!យ៉ាប់​មែន​ មហាមិត្ត​មួយ​នេះវ៉ី!

    បង​davithpheap៖អូ!មិន​ចង់​ឲ្យ​មាន​ថ្ងៃ​នោះ​ឡើយ បងស្រី!

  • រជ្ជនី // ខែ ធ្នូ 8, 2007 ម៉ោង 11:12 ព្រឹក

    របស់​ល្អ​គេ​មិន​ដែល​ចែក​គ្នា​ទេ​វ៉ី​ ប្រាប់​ឲ្យ​ដឹង​!

  • davithpheap // ខែ ធ្នូ 9, 2007 ម៉ោង 12:48 ល្ងាច

    Don’t need to hurry. Love is sth so special, n nobody know when it comes. Take ur time n enjoy with friends.

  • សុវណ្ណរចនា // ខែ ធ្នូ 10, 2007 ម៉ោង 3:01 ព្រឹក

    រជ្ជនី៖​កំណាញ់​ម្ល៉េះ​អា​ពួក​ម៉ាក!

    davithpheap៖​thanks 4 ur words , sis!

  • ramana // ខែ ធ្នូ 14, 2007 ម៉ោង 2:35 ព្រឹក

    សូមទោស ប្អូនស្រី អត់បានចូលមកលេងយូរ​ហើយ​ទើបឆ្លើយតបយឺត។​បងនឹងដាក់អាសយ​ដ្ឋាន អោយ តែកុំទៅតែឯងណា៎ បបួលរជ្ជនីទៅ​ផងព្រោះខ្លាច ខ្មោចលង។

  • រជ្ជនី // ខែ ធ្នូ 15, 2007 ម៉ោង 8:40 ព្រឹក

    មិន​ប្រាប់​ក៏​ទៅ​ដែរ!

  • សុវណ្ណរចនា // ខែ ធ្នូ 16, 2007 ម៉ោង 3:29 ព្រឹក

    ខ្មោច​គ្មាន​ឥទ្ធិពល​លើ​ខ្ញុំ​ទេ​បងramana! ចឹង​អាច​ទៅ​ម្នាក់​ឯង​បាន​មិនបាច់​បបួល​នី​ទៅ​ទេ!​(សងសឹក​នី​ម្ដង!)

  • natana // ខែ ធ្នូ 16, 2007 ម៉ោង 7:07 ព្រឹក

    ហាហា៎​ទៅម្នាក់ឯងក៏បានដែរស្វាគមន៌ជានិច្ច។

បញ្ចេញ មួយវិចារ